loading...
ត្រូវរំលឹកខ្លួនឯងជារឿយៗថា ឈាមអ្នកបដិវត្តន៍មិនស្រក់ទឹកភ្នែកចំពោះទុក្ខលំបាក ចំពោះឧបសគ្គ ឬចំពោះភាពអយុត្តិធម៌ដែលខ្លួនបានទទួលឡើយ ត្រូវប្រាប់ខ្លួនឯងថា រឿងបែបនេះជារឿងធម្មតាខ្លាំងណាស់សំរាប់ដំណើរការបដិវត្តន៍មួយ។ ទោះយ៉ាងណាក៏ពួកយើងគ្រាន់បើជាងជនរងគ្រោះផ្សេងទៀតក្នុងសង្គមខ្មែរយើងដែរ យើងនៅមានក្រុមគ្រួសារដ៏ធំរបស់យើង នៅរួមសុខទុក្ខជាមួយយើង វាគ្រាន់ជាងពលរដ្ឋទន់ខ្សោយក្នុងសង្គមខ្មែរយើងផ្សេងទៀត ដែលត្រូវពួកអ្នកមានលុយ មានអំណាចរំលោភបំពាន យកដីធ្លី ផ្ទះសំបែង ដែលពួកគាត់ត្រូវស្រែកទ្រហោយំដោយឈឺផ្សាជាមួយក្រុមគ្រួសារដ៏តូចនិងដ៏កំសត់របស់ពួកគាត់ តែគ្រួសារLDPយើង មានសមាជិកគ្រួសារច្រើនណាស់ដែលកំពុងតែចូលរួមសុខទុក្ខជាមួយយើង។ ពួកយើងជាគ្រួសារតែមួយ ពួកយើងមិនអាចចោលសមាជិកគ្រួសារយើងបានទេ យើងនឹងចូលរួមសុខទុក្ខជាមួយគ្រួសារយើង ទៅតាមសមត្ថភាពនិងលទ្ធភាពគ្រួសារយើង។ ក្នុងបរិយាកាសសង្គមដ៏អយុត្តិធម៌ដែលឥទ្ធិពលលុយនិងទ្ធិពលនៃអំណាចកំពុងសន្ធប់សង្គម
រស់នៅរបស់ពួកយើងយ៉ាងជុំជិតបែបនេះ គ្រួសារយើងពិតជាមិនមានសមត្ថភាពរកយុត្តិធម៌ពេញេលេញមួយអោយដល់សមាជិកគ្រួសារ
យើងដែលរងគ្រោះទេ តែយើងមានសមត្ថភាពនិងលទ្ធភាពពេញបរិបូរណ៍ក្នុងរឿងហិរិញ្ញវត្ថុដើម្បីទំនុកបំរុងសមាជិក
គ្រួសារយើងដែលរងគ្រោះ ហើយការទំនុកបំរុងនេះទៀតសោត មិនមែនធ្វើតែក្នុងរយ:ពេលខ្លីមួយឡើយ តែយើងនឹងទំនុកបំរុងមិត្តរួមមនោសញ្ចេតនារបស់យើងរហូតដល់មិត្តរបស់យើង រឹងដៃរឹងជើងអាចដើរដោយខ្លួនឯងបាន។ ត្រង់ណាដែលថាស្ថានភាពជនរងគ្រោះដែលជាសមាជិកគ្រួសារយើង មានស្ថានភាព គួរអោយសង្វេកប្រហែលនឹងពលរដ្ឋរងគ្រោះដោយការរំលោភបំពានក្នុងសង្គមខ្មែរយើងនោះ? ដូច្នេះគ្មានអ្វីត្រូវស្រក់ទឹកភ្នែកចំពោះហេតុការណ៍ដ៏អយុត្តិធម៌នេះទេ។ ជាកូនប្រុសផង ជាឈាមអ្នកបដិវត្តន៍ផង យើង ត្រូវតែជាជំហរយ៉ាងរឹងមាំសំរាប់សង្គ្រោះជនរងគ្រោះដ៏គួរអោយសង្វេគដែលកំពុងត្រូវសភាវៈ
អាក្រក់ជិះជាន់រំលោភបំពាន បោកប្រាស់យ៉ាងព្រៃផ្សៃនោះ។យើងតែងតែមានអារម្មណ៍ស្រក់ទឹកភ្នែកចំពោះមនោសញ្ចេតនា តែយើងគ្មានទឹកភ្នែកស្រក់ចំពោះការលំបាកនិងភាពអយុត្តិធម៌ដែលសភាវអាក្រក់បានធ្វើមកលើ
យើងឡើយ រឿងរ៉ាវដ៏អយុត្តិធម៌ទាំងនោះ វាមិនត្រឹមតែទាញទឹកភ្នែកយើងអោយស្រក់ចុះមិនបាននោះទេ វាថែមទាំងបានជាកំលាំងចិត្តយ៉ាងណែន ស្វិតស្វាញ រកវិធីតបតប្រឆាំងត្រលប់ទៅវិញយ៉ាងស្វាហាប់ទៅវិញទេ។ មនុស្សដែលមានមនោសញ្ចេតនាគ្នានឹងគ្នា ពេលការឈឺចាប់កើតមានឡើងចំពោះមនោសញ្ចេតនារបស់ពួកគេ កំលាំងតតាំងនឹងកើនឡើងខ្លាំងបន្ថែមមួយកំរិតទៀត។ ពួកគេចង់បង្ក្រាបយើងអោយលុតជង្គង់ចុះចាញ់ចំពោះភាពខ្លាំងនៃអំពើអាក្រក់របស់ពួកគេ ដោយចង្អុលបង្ហាញថា ឃើញទេ តែហ៊ានប្រឆាំងតតាំងនឹងពួកគេ លទ្ធផលគឺបែបហ្នឹង។ គួរអោយសង្វេកនឹងពួកគេណាស់ គេមិនស្គាល់សារជាតិឈាមអ្នកបដិវត្តន៍ទេ បើពួកយើងធ្វើចលនានេះដើម្បីខ្លួនពួកយើងផ្ទាល់ ម្លេះពួកយើងមិនខំដល់ម្លឹងទេ ម្លេះយើងនឹងបោះបង់សមរភូមិនេះចោលបាត់ទៅហើយ តែនេះជាការងារបំរើមនោសញ្ចេតនាដ៏ជ្រាលជ្រៅរបស់ពួកយើងចំពោះជនរួមឈាមដ៏កំសត់
របស់ពួកយើង ទុក្ខលំបាកវេទនាតជំនាន់របស់ពួកគាត់ បានថ្ពក់យកចិត្តរបស់យើងទៅបាត់ហើយ ជីិវិតពួកយើងរក្សាទុកសំរាប់តែបំរើការងារមនោសញ្ចតនាមួយនេះតែប៉ុណ្ណោះ មិនបានធ្វើការងារបំរើមនោសញ្ចតនាមួយនេះទេ ជីវិតពួកយើងនៅរស់ គ្រាន់តែដើម្បីទទួលរងទណ្ឌកម្មផ្លូវចិត្តតែប៉ុណ្ណោះ។ ពួកគេមិនស្គាល់LDPទេ គេស្មានថាយើងនឹងរត់ចោលគ្នាដូចចិត្តអាត្មានិយមរបស់ពួកគេ គេមិនដឹងពីមនោសញ្ចេតនាបងប្អូនដែលពួកយើងមានចំពោះគ្នានឹងគ្នាក្នុងក្រុមគ្រួសារយើងទេ គេស្មានតែចិត្តយើងយករួចតែខ្លួនដូចចិត្តរបស់ពួកគេ ការពិតមនោសញ្ចេតនាបងប្អូនរបស់ពួកយើង ជ្រាលជ្រៅរហូតដល់មនុស្សអាត្មានិយមដូចពួកគេនោះ ទោះប្រឹងស្ទង់យ៉ាងណាក៏មិនអាចពាល់ត្រូវបានដែរ។ នេះហើយសារជាតិLDP។ នេះហើយសារជាតិពូជខ្មែរអ្នកជា ជាពូជអ្នកសាងអង្គរនោះ។
6 mins · Public
7:07 PM