loading...

Veasna Khem

វាជាអារម្មណ៍មួយដែលទទួលបានថា គឺជាការលះបង់ដែលគ្មានតំលៃ ឬស្ទើរតែអាចហៅបានថាជាសប្បុរសដ៏ល្ងង់ខ្លៅគួរអោយសើចចំអក ចំពោះការលះបង់មួយទៅអោយបុគ្គលណាដែលគេមិនអាចផ្តល់តំលៃដល់ការលះបង់របស់យើងនោះ។ វាមិនទាក់ទងនឹងភាពចាំបាច់ដែលគេត្រូវអោយតំលៃដល់ការលះបង់របស់យើង ទើបយើងព្រមធ្វើការលះបង់ចំពោះគេវិញនោះទេ តែវាជាលក្ខខណ្ឌចាំបាច់ដែលត្រូវតែមានចំពោះការលះបង់របស់យើង គឺមនុស្សនោះត្រូវតែជាមនុស្សដែលមានតំលៃសក្តិសមនឹងទទួលបានការលះបង់ពីយើង។ មនុស្សដែលចិត្តរបស់ពួកគេមិនរំភើបចំពោះការលះបង់របស់អ្នកដទៃ គឺជាមុស្សមានសណ្តានអាក្រក់ គ្មានសីលធម៌ គ្មានតំលៃសមនឹងរស់លើផែនដីផង តើពួកគេមានតំៃលឯណាសក្តិសមនឹងទទួលបានការលះបង់របស់យើងទៅ? មានលំអានដូចគ្នាចំពោះសេចក្តីស្មោះត្រង់។ យើងមិនអាចស្មោះត្រង់ចំពោះមនុស្សដែលមានចរិតវៀចវេរបានទេ ព្រោះវាជាការងារដែលឆោតល្ងង់ឬជាការងារដែលគ្មានតំលៃ។
7 mins · Public
7:57 PM