Veasna Khem
តាំងពីខ្ញុំដឹងក្តីមកដល់ហក់ប្រឡូកនឹងនយោបាយក្នុងបក្សប្រឆាំងរហូតចុងក្រោយមកបង្កើត
គណបក្សLDPនេះ ខ្ញុំមិនដែលរស់ព្រោះសុំសត្រូវអោយអនុគ្រោះ ឬសត្រូវបានអនុគ្រោះអោយខ្ញុំដោយខ្លួនគេឡើយ គឺពួកសត្រូវរបស់ខ្ញុំ សុទ្ធតែបានបំផ្លាញខ្ញុំអស់មួយទំហឹងៗម្នាក់ តែទីបំផុត ខ្ញុំនៅតែជាខ្ញុំ។ ដូច្នេះខ្ញុំសូមផ្តាំទៅសត្រូវរបស់ខ្ញុំទាំងឡាយ សូមកុំនិយាយថា បើកុំតែខ្ញុំអាណិត បើកុំតែខ្ញុំអនុគ្រោះ។ ល។ គឺខ្ញុំសុំអញ្ជើញអ្នកលេងមួយទំហឹងចុះ ខ្ញុំច្បាស់ក្នុងចិត្តណាស់ថា ខ្ញុំរស់ទាំងជីវិតជាមនុស្ស រស់ទាំងមុខរបររកសីុ រស់ទាំងជីវិតនយោបាយ រស់ទាំងភាពជាគំរូក្នុងនាមមនុស្សថ្មី រស់ទាំងភាពសុចរិតមិនដែលមានហ្មងសៅ មិនមែនព្រោះសត្រូវរបស់ខ្ញុំពួកគេបានអនុគ្រោះអោយខ្ញុំឡើយ គឺជីវិតទាំងអស់ដែលខ្ញុំរៀបរាប់ខាងលើ គឺព្រោះតែខ្ញុំគឺជាខ្ញុំមិនដែលប្រប្រួលដោយសម្ពាធនៃភាពក្រីក្រដែលខ្ញុំបានឆ្លងកាត់ សម្ពាធនៃការគំរាមខាងផ្នែកសេដ្ឋកិច្ច សម្ពាធនៃការកាច់មួលលាបពណ៌ទោះក្នុងទំរង់ធំតូចឬរបៀបណាមួយក៏ដោយ គឺសត្រូវរបស់ខ្ញុំបានអនុវត្តន៍រួចអស់ហើយ តែទីបំផុតខ្ញុំនៅតែជាខ្ញុំ ហើយវាថែមទាំងជួយខ្ញុំអោយបន្សុតបានមិត្តដែលស្លាប់រស់ ស្មោះត្រង់ ដែលជាទ្រព្យដ៏មានតំលៃបំផុតក្នុងជីវិតខ្ញុំ ដែលមនុស្សច្រើនណាស់ក្នុងលោក មិនអាចរកបានមិត្តរបៀបនេះ។ សប្បាយចិត្តហើយនិងពេញចិត្តចំពោះហេតុការណ៍ទាំងល្អទាំងអាក្រក់ដែលបានកើតឡើងក្នុង
ជីវិតខ្ញុំ វាពិតជារសជាតិដែលគួរអោយជក់ចិត្តណាស់ក្នុងជីវិតខ្ញុំ។ រិតតែគិតរិតតែច្បាស់ថា គ្រប់ជីវិតទាំងអស់របស់ខ្ញុំដែលរស់និងរីកចំរើនមកដល់សព្វថ្ងៃ ច្បាស់ណាស់មិនដោយសារសត្រូវរបស់ខ្ញុំបានអនុគ្រោះអោយខ្ញុំទេ តែគឺប្រាកដណាស់ ដោយមូលហេតុ សារជាតិជាខ្ញុំមិនដែលប្រែប្រួលនោះទៅវិញទេ។

53 mins · Public