Veasna Khem
ដូចម្តេចដែលហៅថារឿងបុគ្គលឬរឿងឯកជន? -ទីមួយ :ជារឿងដែលមិនប៉ះពាល់ដល់ផលប្រយោជន៍អ្នកណាមួយ។
-ទីពីរ ៈជារឿងដែលមិនប៉ះពាល់ដល់តំលៃសីលធម៌ឬតំលៃសុជីវធម៌ ជាមនុស្សល្អ។ រឿងដែលប៉ះដល់ផលប្រយោជន៍អ្នកដទៃ និងរឿងបាត់តំលៃសីលធម៌ឬតំលៃសុជីវធម៌ជាមនុស្សល្អ វាទៅហួសពីរឿងបុគ្គលឬរឿងឯកជនហើយ ដាច់ខាតអ្នកដៃមានសិទ្ធិរិះគន់បាន។ កុំសូម្បីតែរឿងប៉ះដល់អ្នកដទៃឬរឿងបាត់តំលៃសីលធម៌ឬសុជីវធម៌ជាមនុស្សល្អ សូម្បីតែរឿងបុគ្គលឬរឿងឯកជន ដែលមនសិកាជាមនុស្សទទួលយកមិនបាន ក៏យើងនៅតែរិះគន់បានដែរ។ បើបុគ្គលនោះជាបុគ្គលសាធារណៈ នោះយើងមានហេតុផលត្រឹមត្រូវក្នងការរិះគន់បុគ្គលនោះជាសាធារណៈបានទៀតផង តែបើបុគ្គលនោះមិនមែនជាបុគ្គលសាធារណៈទេ យើងអាចត្រឹមលួចរិះគន់ឬនិយាយដើមបុគ្គលនោះពីក្រោយខ្នងតែប៉ុណ្ណោះ។ ឧបមាថា យើងបានសង្កេតឃើញថាបុគ្គលម្នាក់គាត់ពាក់តែអាវពណ៌ខ្មៅ មិនដែលឃើញដូរពណ៌អាវសោះ។ យើងឆ្ងល់ថាហេតុអ្វីបុគ្គលនេះតាំងពីស្គាល់គ្នាមក ចំលែកណាស់ពាក់តែអាវពណ៌ខ្មៅអញ្ចឹង? តើការពាក់តែអាវពណ៌ខ្មៅវាមានប៉ះពាល់ដល់ប្រយោជន៍អ្នកណាមួយទេ? ហើយតើវាមានអ្វីជារឿងប៉ះពាល់ដល់តំៃសីលធម៌ឬតំៃសុជីវធម៌ជាមនុស្សល្អទេ? វាពិតជាគ្មានទេ។ មនុស្សស្រឡាញ់ភេទដូចគ្នា ក៏វាគ្មានប៉ះពាល់ដល់ប្រយោជន៍អ្នកណាមួយ ហើយក៏មិនប៉ះពាល់ដល់តំលៃសីលធម៌ឬតំលៃសុជីវធម៌ជាមនុស្សល្អដែរ វារឿងបុគ្គលឬរឿងឯកជនរបស់មនុស្សម្នាក់សុទ្ធសាធ អ្នកដទៃគ្មានសិទ្ធិមកលូកលាន់ឬរិះគន់ឡើយ សូម្បីតែឆ្ងល់ ហើយយើងចង់សួរពីរឿងនេះ ក៏យើងត្រូវសុំអនុញ្ញាតិពីសាមីខ្លួនគេជាមុនសិនដែរ។ ករណីផ្សេងទៀត ឧបមាថា មានបុគ្គលម្នាក់ក្រៅពីបាយម្ហូបដែលចំអិនដោយអ្នកផ្ទះគាត់ នោះគឺគាត់មិនហូបទេ ទោះគាត់ទៅណាក៏គាត់ត្រូវវិលមកហូមបាយផ្ទះវិញដែរ មិនហូបបាយនៅខាងក្រៅដាច់ខាត បើដឹងថាខ្លួនមិនអាចវិលមកផ្ទះវិញបាន នោះគឺគាត់ត្រូវតែវេចអាហារដែលអ្នកផ្ទះគាត់ចំអិនអោយយកទៅតាមខ្លួនជានិច្ច។ រឿងបែបនេះវាក៏ជារឿងបុគ្គល ឬរឿងឯកជនដែរ។ យើងពិបាកនឹងបន្ទោសឬនិយាយដើមបុគ្គលដែលធ្វើរឿងបែបនេះណាស់ ព្រោះមើលសភាពពីក្រៅទៅ ទីមួយ វាជាសកម្មភាពមិនប៉ះពាល់ដល់ប្រយោជន៍អ្នកដទៃ ទីពីរវាក៏មិនប៉ះពាល់ដល់តំៃលសីលធម៌ឬតំលៃសុជីវធម៌ជាមនុស្សល្អដែរ។ ឃើញបុគ្គលម្នាក់ធ្វើរឿងបែបហ្នឹង យើងមិនអាចរិះគន់ឬនិយាយដើមបុគ្គលនោះព្រោះទង្វើបែបហ្នឹងបានទេ។ ស្រាប់តែថ្ងៃមួយ យើងដឹងរឿងពិតថាបុរសម្នាក់ហ្នឹងព្រោះតែប្រពន្ធរូបស្អាត ជាមនុស្សងាប់ក្រោមកន្ទុយក្បិន ឈ្លក់នឹងសំរស់ប្រពន្ធៗអោយធ្វើអីក៏ធ្វើដែរ ព្រោះខ្លាចប្រពន្ធលែងក្បាលចោល ហើយទោះនាងជាប្រពន្ធនោះមានប្រុសឈ្មោលក្បត់ខ្លួនយ៉ាងណាក៏នៅតែមិនអាចលែងប្រពន្ធបានដែរ គឺព្រោះតែរឿងសំរស់នេះឯង។ មិនអោយហូបបាយនៅខាងក្រៅគឺជាលក្ខខណ្ឌទណ្ឌកម្មមួយដែលនាងស្អប់ប្តីហើយចង់ែលងប្តី តែប្តីសុំអង្វរមិនព្រមលែង អោយធ្វើអ្វីក៏សុខចិត្តដែរ នាងជាប្រពន្ធក៏ដាក់លក្ខខណ្ឌនេះព្រោះនឹកសង្ឃឹមថាប្តីមុខតែធ្វើមិនបាន តែប្តីនៅតែស៊ូធ្វើបាន។ រឿងបែបនេះទោះជារឿងបុគ្គលក៏ យើងអាចលួចនិយាយដើមឬរិះគន់បានបើបុគ្គលនោះមិនមែនជាបុគ្គលសាធារណៈទេ ព្រោះមនសិកាជាមនុស្សទទួលយកមិនបាន បុរសនេះថោកហួសហេតុ តែបើបុគ្គលនោះជាបុគ្គលសាធារណៈវិញ នោះទោះរឿងនោះជារឿងឯកជន ក៏គេអាចលើកយកមកចុះផ្សាយជាសាធារណៈបានដែរ។ ចុះរឿងលោកកឹមសុខាមានស្រីពាសវាលពាសកាលនៅខាងក្រៅ តើវាជារឿងបុគ្គលឬរឿងឯកជនទេ? វាប៉ះពាល់ដល់ប្រយោជន៍អ្នកដទៃ ចាប់រាប់តាំងពីប៉ះដល់ចិត្តប្រពន្ធកូនគាត់ ប៉ះដល់អ្នកដែលទុកចិត្តថាគាត់ជាមនុស្សស្អាតស្អំដែលបានបោះឆ្នោតគាំទ្រគាត់ គាត់ក្បត់ទំនុកចិត្តអ្នកទាំងនោះដូចក្បត់ចិត្តប្រពន្ធកូនគាត់អីចឹងដែរ។ ម្យ៉ាងទៀតឧបមានថាប្រពន្ធកូននិងអ្នកគាំទ្រគាត់កើតជំងឺឆ្កួតជ្រូកឡប់សតិអស់ សប្បាយគាំទ្រទង្វើផិតក្បត់របស់លោកឹមសុខាទៅចុះ ក៏នៅតែមិនមែនជារឿងបុគ្គលព្រោះវាបានប៉ះពាល់ដល់តំលៃសីលធម៌ជាមនុស្សល្អ ជាពិសេសដែលត្រូវតែបើកបង្ហាញអោយកាន់តែខ្លាំងទៅទៀតនោះគឺគាត់ជាបុគ្គលសាធារណ:។
More