អា ល្អិត
នៅពេលដែលខ្ញុំទៅតាមខេត្តឬទៅឆ្ងាយម្ដងៗ ម៉ាក់ខ្ញុំមិនដែលសួរខ្ញុំថា ហែងទៅណា ពេលណាមកវិញ ទៅជាមួយអ្នកណា ដេកកន្លែងណាឬគាត់សួរអ្វីផ្សេងទៀតនោះទេ ហេតុអ្វី? ព្រោះគាត់ដឹងថាខ្ញុំច្បាស់លាស់ ខ្ញុំរឹងប៊ឹង ខ្ញុំចេះមើលថែខ្លួនឯងហើយ ទើបគាត់មិនសូវបារម្ភ មិនសូវភ័យ មិនសូវព្រួយពីខ្ញុំ។ នឹកឃើញកាលពីមុនខ្ទង់ឆ្នាំ2011 ខ្ញុំចាំយ៉ាងច្បាស់ថាកាលនោះ ខ្ញុំបានលួចលុយម៉ាក់ខ្ញុំ 1500$ យកម៉ូតូ2គ្រឿងទៅបញ្ចាំបានលុយ1500$ និងបានយកកងដៃប្អូនស្រីខ្ញុំទៅបញ្ចាំបានលុយ800$ ហើយខ្ញុំបានចេញពីផ្ទះជិត2អាទិត្យ លុយត្រូវបានចាយអស់ មិនដឹងត្រូវទៅណាក៏ចូលផ្ទះវិញ មកដល់ផ្ទះវិញ ពេលម៉ាក់ឃើញញុំ គាត់ក៏ស្រក់ទឹកភ្នែករួចហើយរត់ទៅទាញរំពាត់យកមកវៃញុំ វៃផង ស្រែកជេផង ស្រែកយំផង ពេលនោះអ៊ុំស្រីញុំនិងយាយញុំរត់មកឃាត់ថាកុំវៃក្មួយអញ កុំវៃចៅអញ អង្វរផង ស្រែកញុំផង ហើយអោបញុំមិនអោយម៉ាក់ញុំវៃញុំបាននោះទេ ញុំចាំយ៉ាងច្បាស់ពេលនោះញុំអង្គុយនៅស្ងៀមអោយម៉ាក់ញុំវៃ ចំនែកប៉ាញុំអង្គុយពិសាបាយនៅក្នុងបន្ទប់បាយធ្វើមិនដឹង ធ្វើមិនលឺ និងមិនឆ្លើយអ្វីទាំងអស់។ ក្រោយពេលហ្នឹងខ្ញុំត្រូវទ្រមខ្លួនយ៉ាងខ្លាំង ម៉ោងប្រហែលជាជិត7យប់ មានទូរស័ទ្ទខល មកប្អូនស្រីញុំថា ប៉ាញុំត្រូវបានគ្រោះថ្នាក់ចរាចរណ៌ឥលូវគាត់នៅមន្ទីពេទ្យបាយ័នក្បាលថ្នល់ ក្រោយពីលាងរបួសនិងព្យាបាលរួចអស់ហើយ ប៉ាញុំគាត់ដឹងខ្លួន រួចហើយគាត់បានហុចថ្នាំលាបរហួបមួយដបទៅអោយបងប្រុសញុំ ហើយគាត់និយាយថា យកទៅលាបរបួសប្អូនហែងទៅ ពីព្រឹកមិញម៉ាក់ហែងវៃវាខ្លាំងណាស់ ទៅមើលប្អូនទៅកូន ត្រូវមើលថែគ្នាណាកូន...... អង្គុយនឹកសព្វៗទៅ ពិតជាឈឺណាស់ ពិតជាពើតណាស់ ពិតជាខ្លោចផ្សារណាស់ នេះគ្រាន់តែជារឿងមួយក្នុងចំនោមរឿងជាច្រើនតែប៉ុណ្ណោះ។ ក្រោយពីយលពីldp អ្វីៗក៏ប្រែប្រួល180ដើក្រេ អ្វីៗទាំងអស់ត្រូវបានផ្លាស់ប្ដូរ..... ត្បិតថាប៉ាម៉ាក់ញុំ មិនគាំទ្រញុំក្នុងចូលរួមសកម្មភាពldp ប៉ុន្តែពួកគាត់ពិតជាអរគុណលោកពូវាសនា ខ្លាំងណាស់ ព្រោះលោកពូវាសនា បានធ្វើអោយកូនប្រុសម្នាក់នេះក្លាយកូនប្រុសដែរពួកគាត់ចង់បាន ហាហាហាហា អ្វីៗទាំងអស់ដូចជារឿងកំប្លែង ដូចជាឆាងល្ខោនចឹង យប់មួយម៉ាក់ញុំមកបន្ទប់ញុំគាត់នឹកស្មានតែញុំគេងហើយ ដៃរបស់គាត់អង្អែលក្បាលញុំរួចហើយគាត់និយាយ នៅពេលម៉ាក់ឃើញកូនចេះដឹងខុសដឹងត្រូវ ស្គាល់ល្អស្គាល់អាក្រក់ដូចនេះម៉ាក់ស្លាប់បិទភ្នែកជិតហើយកូន ថ្ងៃក្រោយបើអត់ពីប៉ាម៉ាក់ទៅ គ្រួសារដ៏ធំមួយគឺត្រូវធ្លាក់ទៅលើកូនហើយណា មើលថែបង មើលថែប្អូនណាកូន។ ហឹម!!! ឆ្នាំនេះញុំ25ឆ្នាំហើយ ពេលមកដល់ផ្ទះ ឃើញរបងទ្វាគឺនឹកឃើញមាក់អង្គុយបើកទ្វាអោយ ពេលមកដល់ផ្ទះគឺនឹកឃើញពេលម៉ាក់ជេម៉ាក់វៃម៉ាក់យំ ពេលមកដល់ផ្ទះគឺនឹកឃើញផ្ទះបាយដែលម៉ាក់ធ្វើម្ហូប ពេលមកដល់ផ្ទះតែងតែនឹកឃើញអ្វីៗគ្រប់យ៉ាងរបស់ម៉ាក់.... សរសេរបណ្ដើរស្រក់ទឹកភ្នែកបណ្ដើរ ពិតជាខ្មាសខ្លួនឯងណាស់ កូនគ្រាន់តែចង់និយាយថា កូនស្រលាញ់ម៉ាក់ណាស់ កូនស្រលាញ់គ្រួសារយើងណាស់ គ្មានកន្លែងណាមានភាពកក់ក្ដៅជាងគ្រួសារយើងនោះទេ.... ហឹម!!!!
21 hrs · Public