loading...

Veasna Khem

ការងារដែលLDPត្រូវធ្វើក្នងចេតនាពង្រីកធាតុLDPទៅក្នុងសង្គម ដើម្បីបង្កើនចំនួនគ្រួសារLDPយើងគឺមានពីរ:ទីមួយ គឺតាមរយៈផ្តល់សារសំលេងឬវីដេអូឬគតិ
និងនិយាយដោយផ្ទាល់នូវទស្សនៈគ្រួសារLDPយើងទៅមនុស្សមិនទាន់យល់ទស្សនៈLDPយើង។ ទីពីរ: គឺតាមរយ:នៃការធ្វើអោយអ្នកដទៃដែលមិនទាន់យល់LDPមើល ក្នុងករណីនេះ គឺបង្ហាញពីភាពជាគំរូ។ ប៉ុន្តែ គ្រួសារLDPយើងបានទទួលសមាជិកថ្មីៗតាមប្រភពបី: ទីមួយបានដោយសារគ្រួសារយើងខំពង្រីកសារសំលេងឬវីដេអូ និងខំពន្យល់តាមរបៀបផ្សេងៗទៅកាន់អ្នកមិនទាន់យល់LDPយើង។ ទីពីរ: បានតាមរយៈនៃភាពជាគំរូនៃសមាជិកគ្រួសារយើង។ ទីបី: បានដោយសារសត្រូវរបស់យើងបំពានលើយើង មានការកាច់មួលលាបពណ៌ជាដើម ធ្វើអោយមនុស្សល្អដែលបានមើលឃើញទង្វើរបស់សត្រូវយើងមកលើយើង គាត់កាន់តែស្គាល់ភាពទុច្ចរិតរបស់សត្រូវយើង និងកាន់តែឃើញថាគ្រួសារយើងល្អ ពួកគាត់ក៏ចាកចេញឈប់គាំទ្រសត្រូវរបស់យើងហើយចូលមកជាសមាជិកថ្មីនៃគ្រួសារយើង។ ត្រង់ចំនុចទីីបីនេះ យើងត្រូវមើលឃើញភាពវិជ្ជមានក្នុងការកាច់មួលលាបពណ៌របស់សត្រូវ ដែលសមាជិកគ្រួសារយើងភាគច្រើនតែងតែខឹងសត្រូវយើងត្រង់ចំនុចនេះ។ អរគុណសត្រូវយើង ដែលមនុស្សដូចអ្នកមិនសរសើរឬគាំទ្រLDPយើង ដែលនាំអោយថោកដល់គ្រួសារLDPយើង ហើយបំពានយើងដែលធ្វើអោយមនុស្សល្អបានយល់ពីសារជាតិទុច្ចរិតរបស់ក្រុមអ្នក ហើយពួកគាត់អាចស្វែងរកសាច់ឈាមរបស់ពួកគាត់ឃើញគឺLDP។ ត្រង់ចំនុចទីពីរ បើពួកLDPយើងយល់ថាការស្រូបទាញសមាជិកគ្រួសារយើងអោយបានកាន់តែច្រើនគឺជាការ

ជួយជាតិ សូមអ្នកគិតថា ការលះបង់ភាពអវិជ្ជមានរបស់អ្នកគ្រប់យ៉ាង គឺជាអំពើដែលអ្នកកំពុងចូលរួមជួយជាតិហើយ មានជាអាទ៍ ការលះបង់ភាពខ្ជិលច្រអូស ការឡេះឡោះអត់ប្រយោជន៍ ការងារដែលមិនផ្ចិតផ្ចង់ អោយបានល្អបានលឿនជាងគេ បានប្រណិតជាងគេ មិនឈានមុខគេ ការសីុផឹកអត់ប្រយោជន៍បែបជាមនុស្សមិនស្គាល់តំលៃនៃពេលវេលា មិនស្គាល់តំលៃនៃការងារដែលខ្លួនកំពង់តែធ្វើ ការពូកែតែខាងទ្រឹស្តី តែការអនុវត្តន៍មិនឈានមុខគេ មិនស្គាល់ពេលវេលាដែលត្រូវលេងសើចឬពេលវេលាដែលត្រូវធ្វើការ ជាដើម គឺជាការដែលអ្នកលះបង់ដើម្បីជាតិហើយ ព្រោះអ្នកបានលះបង់ភាពអវិជ្ជមានទាំងឡាយដែលពិបាកនឹងលះបាន តែអ្នកប្តេជ្ញានឹងធ្វើអោយបានព្រោះអ្នកត្រូវការភាពជាគំរូដើម្បីស្រូបទាញមនុស្សមកចូលជា
សមាជិកគ្រួសារយើងអោយបានច្រើនទើបជួយជាតិយើងបាន។ លះបង់ភាពអវិជ្ជមានទាំងឡាយដើម្បីជាតិសាសន៍អ្នកបានទេ? ? ? ឈានមុខគេគ្រប់យ៉ាងតាមតែអ្នកអាចធ្វើបានដើម្បីជាតិសាសន៍អ្នកបានទេ? ? ?
14 hrs · Public
6:01 PM