loading...

Veasna Khem

ខ្ញុំបានឃើញអ៊ូ វីរៈប្រឹងវិភាគអោយមានលក្ខណៈកណ្តាលមែន គាត់ពិតជាបានខំប្រឹងប្រែងខ្លាំងណាស់ក្នុងការវិភាគអោយបានជាលក្ខណៈកណ្តាលនេះ
តែព្រោះតែបេះដូងមានភាពលំអៀង ទោះក្បាលគាត់ខំយ៉ាងណា ក៏លោកអ៊ូវីរៈ មិនអាចរកបានភាពជាកណ្តាលជារហូត ដែលជាសន្តាននៃមនុស្សដែលមានចិត្តល្អនោះបានឡើយ។ ការវិភាគទាំងឡាយមិនអាចបានជាតំរុយត្រឹមត្រូវដែលជាប្រយោជន៍ដល់សាធារណៈជនបានទេ បើអ្នកវិភាគនោះមិនមានការយល់ដឹងជ្រៅជ្រះពីដំណើរសច្ចៈនៃធម៌ទាំងឡាយនិងក្រិត្យក្រមសត្យានុមតិ នេះមួយ និង គឺមនុស្សដែលមានចិត្តលំអៀងទៅក្រុមណាឬទៅខ្លួនឯងនេះពីរ ហើយទីបីគីជាមនុស្សគ្រប់រឿងគឺអញជាខាងដើម អញជាធំ ឬអញជាមុន។ អ៊ូវីរៈជាមនុស្សដែលអត់មានចំនុចទាំងបីនេះព្រមគ្នា អីចឹងហើយបានជារាល់ការវិភាគរបស់គាត់រាក់ៗកំភែល ហើយវិលវល់ៗតែនឹងរឿងអញ និងឃើញមានភាពលំអៀងយ៉ាងច្បាស់ក្រឡែត។ ដែលគាត់ចេះតែខំរកនឹកពាក្យដើម្បីបង្ហាញអ្នកស្តាប់ថាគាត់ជាមនុស្សកណ្តាលនេះ គឺមិនមែនជាអារម្មណ៍ដែលរកនឹករឿងដែលមានប្រយោជន៍ដល់អ្នកស្តាប់ទេ តែគឺជាអារម្មណ៍ដើម្បីអោយខ្លួនចៀសអោយបាននូវការមើលឃើញថាខ្លួនជាមនុស្សលំអៀងតែប៉ុណ្ណោះ នេះគឺអារម្មណ៍ដើម្បីខ្លួនឯង អារម្មណ៍ពេលនិយាយទៅមិនផុតពីរឿងអញ គឺជាអារម្មណ៍គ្រប់រឿងត្រូវនឹកដល់អញជាមុន មិនមែនជាអារម្មណ៍ដើម្បីអ្នកស្តាប់ឡើយ ដែលការពិតក្នុងចិត្តរបស់គាត់ដែលគិតតែពីខ្លួនឯងគ្រប់ពេលក្នុងការវិភាគនោះ បានស្តែងឡើងតាមរយៈនៃការតម្រៀបពាក្យរបស់គាត់ផង និងតាមទំងន់សូរស័ព្ទដែលមាននៅក្នុងពាក្យរបស់គាត់ផង។ មនុស្សធ្វើអ្វីមួយ សូម្បីតែក្នុងរង្វង់ការងារដែលខ្លួនសីុប្រាក់ខែគេដើម្បីធ្វើជាប្រយោជន៍ដល់អ្នកដទៃទៅហើយ ក៏នៅតែមិនដាច់អារម្មណ៍ពីប្រយោជន៍ខ្លួនឯង ធុនអ៊ូវីរៈនេះ គឺជាមនុស្សគួរអោយមើលងាយណាស់ ថែមពីលើកំហុសខាងលើនេះទៀត គឺគាត់ចង់អោយគេសរសើរថាគាត់ជាមនុស្សកណ្តាលនៅពេលដែលខ្លួនគាត់មិនមែនជាមនុស្សកណ្តាលផង វារិតតែជារឿងគួរអោយខ្ពើមរអើមមនុស្សនេះបន្ថែមទៀត។ មនុស្សមិនយល់ធម៌កម្រនឹងអាចមានចិត្តដើម្បីអ្នកដទៃទាំងស្រុងណាស់។ ដោយសារចិត្តលំអៀងនេះហើយ ដែលទោះគាត់ជួនកាលខំរកនឹកយ៉ាងខ្លាំងនូវ ពាក្យជាកណ្តាលមកវិភាគរឿងណាមួយ តែមិនអាចសោះឡើយ ក្នុងការរកឃើញគ្រប់ពេល គ្រប់វេលា គ្រប់ករណី នូវពាក្យនិងឥរិយាបទជាកណ្តាល មិនដូចមនុស្សដែលមានសណ្តានចិត្តល្អ ចិត្តមិនចេះកាន់ជើងខាងណាមួយ នៅស្លាប់រស់តែនឹងអ្វីដែលបញ្ញាខ្លួនស្ទង់បានថាជាភាពត្រឹមត្រូវ មនុស្សប្រភេទនេះ គ្រប់សកម្មភាពតាមកាយនិងវាចាគឺកណ្តាលស្រេចស្រាប់ ដោយមិនបាច់ហត់ ប្រើក្បាលទៅស្ទង់រកភាពជាកណ្តាលឡើយ។ គិតអោយដល់ អាសូរគាត់ដែរ គាត់គ្មានសណ្តានជាមនុស្សល្អដែលមានចិត្តអាចនៅជាប់តែនឹងភាពត្រឹមត្រូវ ទោះខាងខ្លួនក៏ដោយបើដឹងថាមិនត្រឹមត្រូវ គឺចិត្តល្អនោះនឹងរង្គាសភ្លាម តែគាត់ខំណាស់យកខួរក្បាលមកទប់សណ្តានចិត្តដែលមិនល្អរបស់គាត់ ដែលចេះតែមានភាពលំអៀងឬដែលចេះខូចជាប្រចាំនោះខ្លាំងណាស់ ខំយកក្បាលមកទប់អោយចិត្តនោះនៅជាកណ្តាល តែទោះក្បាលពូកែប៉ុណ្ណាក៏ដោយ មិនអាចចេះតែរកនឹកឃើញថាតើក្នុងករណីនេះ ចិត្តជាកណ្តាលត្រូវឆ្លើយ ត្រូវបកស្រាយ ឬត្រូវប្រកាន់ឥរិយាបទយ៉ាងណាគ្រប់តែពេលនោះបានទេ ហើយក៏និយាយទៅ បកស្រាយទៅ ឬប្រកាន់ឥរិយាបទទៅ ដោយស្មានថាជាកណ្តាលហើយ តែការពិតអ្វីដែលស្តែងចេញមកតាមកាយនិងវាចារបស់គាត់នោះបង្ហាញអោយគេឃើញភាពលំអៀងដែលជាសេចក្តីពិតរបស់ចិត្តមិនល្អរបស់គាត់មកខាងក្រៅយ៉ាងច្បាស់ក្រឡែត ដែលរឿងបែបនេះ មនុស្សមានសណ្តានចិត្តល្អ សណ្តាននៃចិត្តមិនខូច អាចនិយាយអាចធ្វើសកម្មភាព ដែលជាសកម្មភាពដែលអ្នកដទៃដឹងថានេះគឺជាពាក្យសំដីឬសកម្មភាពនៃចិត្តជាកណ្តាលបានយ៉ាងងាយ ដោយមិនបាច់ខំប្រើក្បាលទៅគិតថាតើពាក្យនេះឬសកម្មភាពនេះ ជាសកម្មភាពនៃចិត្តជាកណ្តាលឬអត់នោះទេ។ ព្រោះតែចិត្តលោកអ៊ូវីរៈមិនល្អ មិនមែនជាចិត្តកណ្តាលហ្នឹងហើយ ទើបគាត់និយាយថាខ្ញុំតែងតែប្រកាន់ជំហរជាកណ្តាលអីចឹងនោះ ព្រោះ ពាក្យថាប្រកាន់ជំហរជាកណ្តាលគឺបង្ហាញថាគឺយកក្បាលមកសង្កត់ចិត្តដែលមិនមែនជាចិត្តកណ្តាលអោយមានមានជំហរជាកណ្តាល។ មនុស្សមានចិត្តមិនល្អ ចេះតែលំអៀង ពិតជាខំទប់ខ្លាំងណាស់ដើម្បីបង្ហាញទៅអ្នកដទៃថាខ្លួនជាមនុស្សមានចិត្តល្អមិនលំអៀង នៅពេលដែលមនុស្សមានចិត្តល្អប្រព្រឹត្តនូវគ្រប់រឿងទាំងនោះបានយ៉ាងងាយដោយគ្មានចាំបាច់ប្រើក្បាលទៅថ្លឹងថ្លែងថា តើត្រង់ណាទៅ តើយ៉ាងណាទៅជាសំដីឬសកម្មភាពជាកណ្តាលនោះ។ ហត់ក្បាលណាស់គិតរកភាពត្រឹមត្រូវអោយចិត្តខូចតែរហូតយ៉ាងនេះនោះ តែមនុស្សមានចិត្តល្អ ចិត្តចង់និយាយឬធ្វើសកម្មភាពយ៉ាងម៉េច និយាយតាមចិត្តទៅ ធ្វើតាមចិត្តទៅ រស់នៅស្រួលខ្លួនណាស់ មិនបាច់ត្រូវតែរស់នៅបែបសង្កត់ចិត្តដែលយើងអាចចាត់ទុកជាទណ្ឌកម្មនៃជីវិតនោះឡើយ។ ព្រះពុទ្ធក៏ទ្រង់មានសំដែងដែរ ពីក្តីសុខដែលកើតពីចិត្តគ្មានទោសកំហុស។ក្នុងករណីដូចបានពន្យល់ខាងលើនេះ បងប្អូនអាចសរុបន័បានថា មនុស្សល្អ គឺជាមនុស្សដែលមានចិត្តល្អ មិនមែនជាមនុស្សដែលមានក្បាលល្អនោះទេ ហើយមនុស្សចិត្តល្អមិនមែនសំដៅមនុស្សឧស្សាហ៍អោយរបស់របរខ្លួនទៅអ្នកដទៃនោះទេ តែគឺជាមនុស្សដែលមានចិត្តមិនខូច។។
10 hrs · Public
4:13 PM