Veasna Khem
មិនមែនព្រោះតែអ្នកល្អនឹងខ្ញុំ អ្នកជួយខ្ញុំច្រើន អ្នកមានគុណលើខ្ញុំ នោះក្នុងចិត្តខ្ញុំ អ្នកជាមនុស្សល្អជាងគេដទៃទៀតនោះទេ។ អ្នកនៅតែជាអ្នកមានគុណលើខ្ញុំព្រោះអ្នកបានជួយខ្ញុំដោយស្មោះត្រង់មែន ដាច់ខាតខ្ញុំមិនភ្លេចគុណរបស់អ្នកទេក្នុងជីវិតនេះ មានឱកាសខ្ញុំត្រូវតែសងគុណអ្នកវិញ តែមិនព្រោះតែសេចក្តីល្អរបស់អ្នកចំពោះខ្ញុំ ខ្ញុំមើលឃើញថាអ្នកជាមនុស្សល្អជាងអ្នកដទៃទៀតនោះទេ។ សណ្តានចិត្តខ្ញុំនៅតែអាចបែងចែកបានថា អ្នកណាល្អកំរិតណា ដោយមិនបានផ្អែកលើសេចក្តីល្អរបស់អ្នកដែលអ្នកមានចំពោះខ្ញុំឡើយ។ តើមានអ្នកណាល្អនឹងយើងជាងឪពុកម្តាយយើងទៅ? តែមិនព្រោះតែអ្នកមានគុណទាំងពីរស្រឡាញ់យើង ល្អនឹងយើង ជាងអ្នកដទៃ នោះអ្នកមានគុណទាំងពីររបស់យើងអាចក្លាយជាមនុស្សល្អលើសអ្នកដទៃទាំងអស់នោះទេ។ មនុស្សដែលមនុស្សទូទៅមានចិត្តលំអោនដោយក្តីគោរព លោកមិនមែនបែងចែកសេចក្តីល្អឬអាក្រក់របស់អ្នកណាម្នាក់ព្រោះតែបុគ្គលណាមួយល្អនឹងលោកជាងអ្នកដទៃនោះទេ។ តែគុណរបស់បុគ្គលណាម្នាក់ដែលបានធ្វើមកលើយើងៗ ត្រូវតែដឹងគុណ ត្រូវតែតបស្នង ត្រូវតែគោរពចំពោះគុណនោះ ព្រោះថាបុគ្គលនោះពិតជាល្អជាមួយនឹងយើងមែន បានជួយដល់យើងមែន មានគុណលើយើងមែន តែមិនព្រោះតែសេចក្តីល្អដែលអ្នកមានចំពោះយើងនោះយើងត្រូវតែគិតថាអ្នកជាមនុស្សល្អជាងអ្នកដទៃនោះទេ តែទោះអ្នកអាក្រក់នឹងអ្នកណាក៏ដោយ បើអ្នកល្អនឹងខ្ញុំពិតប្រាកដ នោះអ្នកនៅតែជាអ្នកមានគុណលើខ្ញុំដដែល ហើយគុណនោះខ្ញុំនៅតែចងចាំ គោរព និងសងគុណអ្នកវិញដោយខានមិនបានឡើយ។ អ្នកមិនគួរនិយាយថា ម៉ាក់ខ្ញុំល្អជាងគេក្នងលោកនោះទេ តែអ្នកអាចនិយាយត្រឹមថា ម្តាយខ្ញុំល្អនឹងខ្ញុំជាងគេក្នុងលោកនេះ។យើងជាមនុស្ស យើងមិនមែនសត្វទេ យើងមានមនសិកាអាចបែងចែកស្អីជាស្អី គុណនិងទោស ល្អនិងអាក្រក់ ឬ គួរឬមិនគួរបាន។ នេះហើយសភាពជាមនុស្សពិតប្រាកដ។ សេចក្តីល្អរបស់មនុស្សមិនទាក់ទង នឹងសេចក្តីល្អដែលអ្នកនោះមានឬមិនមានចំពោះអ្នកឡើយ។។
9 mins · Public