loading...

Veasna Khem

ចេញមកដូចៗតែគ្នា មនុស្សដែលថ្លៃថ្នូរ មិននឹកឃើញនិយាយអ្វីដែលលើសពីការពិតទេ។ សញ្ញានៃមនុស្សថ្លៃថ្នូរ សំគាល់បានមុនអ្វីទាំងអស់គឺពាក្យសំដី។ បើអ្នករកឃើញថា មនុស្សណាម្នាក់ មិនរក្សាតំលៃនៃពាក្យសំដីខ្លួនហើយ មិនចាំបាច់រង់ចាំសង្កេតនូវកាងារអ្វីផ្សេងទៀតរបស់បុគ្គលនោះទេ គឺអ្នកអាចសន្និដ្ឋានពីតំលៃរបស់មនុស្សនោះ ដោយផ្អែកតែលើពាក្យសំដីរបស់បុគ្គលនោះបានយ៉ាងពេញបរិបបូរណ៍។ សំដីជាមូលដ្ឋានគ្រប់គ្រាន់ពេញលេញប់សំរាប់ធ្វើការវាយតំលៃលើបុគ្គលម្នាក់ៗ។ក្នុងករណីសំដីបុគ្គលខាងក្រោមនេះ មិនមែនគ្រាន់តែបានជាមូលដ្ឋានដើម្បីវាយតំលៃលើបុគ្គលម្នាក់នេះថាជាមនុស្សអួតអាងតែប៉ុណ្ណាទេ តែបានជាមូលដ្ឋានអោយយើងអាចហ៊ានសន្និដ្ឋានដោយទំនុកចិត្តថា ចិត្តបុគ្គលម្នាក់នេះ ជាប់នឹងរឿងប្រយោជន៍ផ្ទាល់ខ្លួនក្នុងការងារនយោបាយរបស់ខ្លួន គឺជាមនុស្សដែលស្រឡាញ់មុខមាត់ណាស់។ ដើម្បីមុខមាត់ក្នុងការងារនយោបាយរបស់ខ្លួនគឺប្រយោជន៍ផ្ទាល់ខ្លួន។ ខ្លាចអ្នកធ្វើការងារជាមួយខ្លួនរត់ចោលខ្លួនផងដោយខ្លាចអ្នកធ្វើការជាមួយខ្លួនគិតថាមើលទៅប្រធានអញប្រហែលមិនអាចមានពលរដ្ឋគាំទ្រច្រើនរហូតដល់ពួកអញបានកៅអីអង្គុយក្នុងរដ្ឋសភាទេមើលទៅ និងដើម្បីជាការទាញយកការចាប់អារម្មណ៍របស់ពលរ្ឋមកលើខ្លួនក្រែងបានចេញជាសន្លឹកឆ្នោតគាំទ្របក្សខ្លួនផង ក៏ខំប្រឹងអួត មួយថ្ងៃៗគ្មានអ្វីដែលជារបស់ខ្លួនដែលមានតលៃអោយទៅពលរដ្ឋទេ គឺមានតែការធ្វើម៉េចភ្ជាប់ខ្លួនទៅនឹងមនុស្សដែលមានមុខមាត់ក្នុងសង្គមដូចជាការរិះគន់ ទាមទាអោយគេធ្វើនេះធ្វើនោះទាំងខ្លួនដឹងយ៉ាងច្បាស់ថាដាច់ខាតគេមិនធ្វើទេ ប្តឹងបុគ្គលល្បីៗជាដើម ដែលអំពើទាំងនេះគឺសុទ្ធតែដើម្បីបង្កើតការចាប់អារម្មណ៍របស់មហាជនមកលើខ្លួនតែប៉ុណ្ណោះ វាគ្មានបានជាប្រយោជន៍អ្វីទៅដល់សង្គមមនុស្សទេ នយោបាយបែបបង្កើតព្រឹត្តិការណ៍អោយមហាជនចាប់អារម្មណ៍មកលើខ្លួននេះ គឺជានយោបាយចាស់គំរិលក្នុងសង្គមខ្មែរតាំងពីយូរលង់ណាស់មកហើយនិងកំពុងតែរស់រវើកក្នុងសង្គមនយោបាយខ្មែរយើង នយោបាយធុននេះ ក៏ត្រូវបានចាត់ទុកថាជានយោបាយប្រជាភិថុតមួយដែរ។ ជាអំបូរនយោបាយបោកជាតិខ្លួនឯង។។
6 hrs · Public
12:07 AM