លំឣង ផ្កា
"ខួរក្បាលដែលមិនបានច្រកចំណេះដឹងចូលសោះ តាមរយៈនៃការស្តាប់ និង ការឣានគឺជាខួរក្បាលដែល បានស្លាប់ក្នុងរយៈពេលវែងបាត់ទៅហើយ" ជាទំលាប់ក្នុង១ថ្ងៃខ្ញុំត្រូវចំណាយពេលយ៉ាងតិចក៏មួយម៉ោងដើម្បីស្តាប់វិទ្យុ(Khmer eRadio) រឺ គេហៈទំព័រ (www.camldp.org) រឺ តាមរយៈយូធូប (Khmem Veasna)ប្រភពទាំងបីនេះឣាចថាជាបណ្ណាល័យក៏ថាបាន ឣាចថាជាបន្ទប់ស្រាវជ្រាវក៏ថាបាន។ការបើកចិត្ត ឲ្យទូលាយស្តាប់ដោយយកចិត្តទុកដាក់វានាំឲ្យយើង ទទួលបាននូវចំណេះដឹង មេរៀន បទពិសោធន៏ ការគិតត្រិះរិះ ការដុះខាត់ខួរក្បាល រឺ ជាការឲ្យចំណី ដល់ខួរក្បាល "ខួរក្បាលដែលមិនបានស្តាប់ចំណេះ ដឹងឣ្វីសោះ គឺជាខួរក្បាលដែលបានស្លាប់បាត់ ទៅហើយ" ។ខ្ញុំទទួលស្គាល់ថាខ្ញុំទទួលបាន ចំណេះដឹងយ៉ាងច្រើនគគោកពីការស្តាប់ LDP នេះឯង ហើយចំណេះដឹងដែលបានស្តាប់មកនេះខ្ញុំក៏បានយក ទៅប្រើប្រាស់ក្នុងជីវិតរស់នៅប្រចាំថ្ងៃតួយ៉ាងក្នុងការ សិក្សា ខ្ញុំមានមូលដ្ឋានគិតពិចារណា តតាំងបកស្រាយ ឆ្លើយតបជាមួយសាស្ត្រាចារ្យ មិត្តរួមថ្នាក់...ពួកគេពិត ជាទទួលស្គាល់ថាគំនិតរបស់យើងពិតជាត្រឹមត្រូវ មានហេតុមានផល ស្គាល់បញ្ហា មានដំណោះស្រាយ ហើយវាជាចំណេះដែលឣាចឣនុវត្តបាន ដែលវាមិន មែនត្រឹមតែជាទ្រឹស្តីក្នុងសៀវភៅ រឺ ទន្ទិញចាំមាត់ ដែលមិនឣាចយកមកឣនុវត្តបានក៏ទេដែរ។ ទោះបីទៅរៀននៅសាលាក៏គង់តែស្តាប់គ្រូ ស្តាប់សាស្ត្រាចារ្យពន្យល់ ហើយត្រូវចំណាយលុយ យ៉ាងច្រើនបង់ឲ្យពួកគាត់ដើម្បីបានស្តាប់ពួកគាត់ ពន្យល់ហើយឣ្វីដែលពួកគាត់ពន្យល់គឺចំណេះដឹងបច្ចេកទេស រឺ ទស្សនៈវិជ្ជាតាមសៀវភៅខ្លះៗដែលពួក គាត់បានស្រាវជ្រាវនឹងសិក្សា រឺស្តាប់ឣ្នកទេសនា ក៏គង់តែសូត្រតាមគម្ពីរ រឺ ចាំមាត់ គ្មានហេតុ ឣត់ផល ថាយកៗ សួរក៏មិនបាន ច្រានចោលគេថានរក សាបព្រោះតែជំនឿ ត្រូវតែធ្វើឣញ្ចេះ ត្រូវតែធ្វើឣញ្ចុះ រកយល់មិនបាន ឣនុវត្តមិនកើត។ ស្តាប់LDPមិនឣស់លុយ មិនបាច់ឣង្គុយបត់ជើង មិនបាច់លើកដៃសំពះ ជំរៈតែខួរក្បាលឲ្យស្ឣាត ស្តាប់ដោយយកចិត្តទុកដាក់ យើងនឹងបើកឱកាស ឲ្យខ្លួនយើង ទទួលបានចំណេះដឹងយ៉ាងច្រើន មិនស្តាប់ស្មើនឹងបិតឱកាសខ្លួនឯង ស្មើនឹងមាន ខួរក្បាលមួយដែលងាប់ជាប់ជាមួយនឹងខ្លួនយើងរយៈពេលយូរ។ គ្រាន់តែស្តាប់ក៏ជួយឲ្យខ្លួនយើងឣាចឣភិវឌ្ឍន៏ខ្លួនយើងបានដែរ ចុះហេតុឣ្វិមិនព្រមស្តាប់ នោះដោយសារ ឣ្នកមិនទំលាប់ស្តាប់ ជាពិសេសស្រីៗដែលគិតថាខ្លួន ជាស្រីស្ឣាតៗ(cute) មិនចូូលចិត្តស្តាប់ ប៉ុន្តែចូលចិត្ត ពឹងឣាស្រ័យគេ នេះបើចាស់ៗគាត់ហៅថា "នាងបញ្ញើរ ែក្ឣក" ជនជាតិមួយឣាចខ្លាំងជាង ជនជាតិមួយទៀតគឺឣាស្រ័យលើការឣាន និង ការស្តាប់នេះឯង។ស្តាយខួរក្បាលណាស់បើសិនជា វាស្លាប់ទៅដោយមិនបានច្រកចំណេះដឹងឲ្យវាសោះ គឺស្មើនឹងមិនបានប្រើវាឲ្យឣស់សក្តានុពល មុននឹងយកវាទៅបូជាដោយភ្លើង រឹ កប់ចោលក្នុងដី ។ ប្រភពដែលឣ្នកឣាចស្តាប់បាន៖ 1. វិទ្យុ FM105.00 ម៉ោង 2:00-3:00រសៀល 2.Khmer eRadio 3:Youtub Khem veasna 4: www.camldp.org រឺ តាមរយៈឣ្វីដែលឣ្នកឣាចរកបាន។
2 hrs · Public