loading...

Monster Hunt added 2 new photosfeeling loved.

បងប្អូនអើយ! សូមបងប្អូនកុំលំបាកដោយសារតែពួកខ្ញុំអី ពួកខ្ញុំអាចរែកអាចពន់បានអោយតែពួកខ្ញុំនៅមានដង្ហើម ឪពុកខ្ញុំឈឺ ខ្ញុំលំបាក ខ្ញុំឈឺចាប់មធ្យមទេ តែអ្វីដែលរិតតែធ្វើអោយខ្ញុំឈឺចាប់ជាងហ្នឹងទៀតគឺទុក្ខលំបាករបស់ប្អូនគ្រួសារយើងដែលខ្លួនកំពុងតែលំបាក កំពុងតែខ្វះខាតហើយនៅតែឆ្លៀតព្រលេះពីមាត់ពីកមកជួយពួកខ្ញុំបន្ថែមទៀត។ ឱបងប្អូនអើយ! ពេលបងប្អូនប្រគល់លុយអោយខ្ញុំ ខ្ញុំសម្លឹងមើលមុខបងប្អូនមិនកើតទេ និយាយពាក្យអរគុណចំពោះបងប្អូនមិនកើតទេ កាលណាសម្លឹងមុខបងប្អូនទឹកភ្នែកខ្ញុំហូរមកទាំងមិនដឹងខ្លួន កាលណានិយាយពាក្យអរគុណទៅកាន់បងប្អូនអួលដើមកស្ទះទ្រូងនិយាយមិនចេញទេតែខ្ញុំចង់ប្រាប់បងប្អូនទាំងអស់ថាក្នុងចិត្តខ្ញុំលើសពីពាក្យអរគុណនិង១០០០ដងទៀត។ ខ្ញុំពិតជាមានអារម្មណ៍កក់ក្តៅណាស់ដែលបានកើតហើយបានក្លាយជាសមាជិកមហាគ្រួសាររបស់យើង៕
4 hrs · Public
1:03 AM