Bunthoeun Mor
មិនគួរឲ្យជឿតែជារឿងពិត! កាលពីថ្ងៃចន្ទទី១១ខែកក្កដាឆ្នាំ២០១៦កន្លងទៅនេះ ខ្ញុំបានទៅដឹកពេទ្យដែលត្រូវជាពូសាច់ឆ្ងាយខាងឪពុកមកមើលម្តាយរបស់ខ្ញុំដែលមានជំងឺជាទម្ងន់នៅឯខេត្តតាកែវ។ រឿងដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលនោះគឺថាគ្រូពេទ្យម្នាក់នេះធ្លាប់ជាមនុស្សញៀនស្រាយ៉ាងជោកជាំហើយចំណាយពេលអស់ជាច្រើនឆ្នាំជាមួយនឹងវា បែរជាអាចផ្តាច់បានហើយក្លាយជាមនុស្សថ្មីដោយសារការស្តាប់ការពន្យល់របស់លោកខឹមវាសនាដែលជាប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យហៅកាត់ថាអិលឌីភី។ មនុស្សមួយចំនួនអាចនឹងមានអារម្មណ៍រង្គៀសចិត្តនៅពេលដែលខ្ញុំនិយាយដល់ឈ្មោះលោកខឹមវាសនា។ ប៉ុន្ដែប្រសិនបើបងប្អូនដាក់ចិត្តអោយនៅជាកណ្តាល នោះបងប្អូនដែលមានបង ប្អូន ពូ មីង ឪពុក ម្ដាយ ឬជីតាដែលញៀននឹងគ្រឿងស្រវឹងនេះអាចនឹងមានឱកាសកែប្រែពួកគាត់អោយក្លាយជាមនុស្សធម្មតាមកវិញ។ ពីមុនធ្លាប់តែឮអ្នកតេចូលកម្មវិធីផ្សាយផ្ទាល់របស់កម្មវិធីសម្លេងជួងដើម្បីប្រជាធិបតេយ្យដែលផ្សាយនៅវិទ្យុសំបុកឃ្មុំពីម៉ោង២ទៅម៉ោង៣រសៀលនិយាយពីការកែប្រែជីវិតរបស់ពួកគេពីមនុស្សដែលជាប់គ្រឿងញៀននិងរឿងអបាយមុខផ្សេងៗមកជាពលរដ្ឋល្អរបស់សង្គមឡើងវិញ។ ប៉ុន្ដែពេលនេះ រឿងដ៏ល្អនោះ បានកើតឡើងចំពោះឪពុកមាខ្លួនឯងហើយ ហើយវាពិតជារំភើបខ្លាំងណាស់ដែលបានគាត់ត្រឡប់មកវិញ។
1 hr · Public