loading...

Veasna Khem

បើខ្ញុំជាកីឡាករត្រូវចេញប្រកួត ខ្ញុំនឹងសួរភាគីប្រកួតម្ខាងទៀតថា ពេលអ្នកឯងចាញ់ខ្ញុំ តើអ្នកឯងនឹងយំឬតូចចិត្តទេ? បើអ្នកឯងខឹងចិត្ត តូចចិត្ត ឬយំ ខ្ញុំនឹងមិនប្រកួតជាមួយអ្នកទេ។ យើងឬក្រុមយើងប្រកួតគ្នាគឺដើម្បីការកំសាន្តសប្បាយទាំងអស់គ្នា អ្នកណាឈ្នះអ្នកណាចាញ់ក៏ដោយ ក៏ការប្រកួតនោះត្រូវតែនាំការសប្បាយដល់យើង នឹងអ្នកគាំទ្រយើងគ្រប់គ្នា។ យើងខំហាត់ដើម្បីប្រកួតគ្នា មិនមែនដើម្បីនាំការក្តៅក្រហាយ ការតូចចិត្តឬឈឺចាប់ដល់ភាគីណាទេ គឺក្នុងបំណងបង្កើតការសប្បាយដល់គ្រប់ភាគីចូលរួមប្រកួត ដូច្នេះបើការប្រកួតគ្នារបស់ពួកយើងនាំការឈឺចាប់ដល់ក្រុមណាមួយ នោះការប្រកួតនោះ ខុសពីគោលដៅនៃការប្រកួតរបស់ពួកយើងហើយ យកល្អមិនបាច់ប្រកួតទេ។
7 hrs · Public
4:39 PM