Veasna Khem
ខុសឬត្រូវជារឿងដាច់ដោយឡែកពីរឿងមនោសញ្ចេតនា។ ទោះអ្នកមានមនោសញ្ចេតនានឹងអ្នកណាមួយដល់កំរិតណាក៏ដោយ ក៏ពេលត្រូវកាត់ក្តីបុគ្គលដែលអ្នកមានមនោសញ្ចេតនាជាមួយនោះមកដល់ គឺអ្នកត្រូវតែបែងចែកអោយបានរវាងមនោសញ្ចេតនារបស់អ្នកនឹងបុគ្គលនោះ ហើយនឹងភាពខុសត្រូវដែលបុគ្គលនោះបានប្រព្រឹត្ត តែក៏មិនមែនព្រោះតែបុគ្គលដែលយើងមានមនោសញ្ចេតនាជាមួយនោះបានប្រព្រឹត្តរឿងខុសឆ្គងនឹងអ្នកផ្សេងណាម្នាក់ឬបក្សដែលអ្នកចាត់ទុកជាចលនាដើម្បីជាតិដែលអ្នកបានចូលរួមដែរនោះ ហើយស្រាប់តែអ្នកត្រូវតែអស់មនោសញ្ចតនាឬអ្នកណាមួយតំរូវអោយអ្នកកាត់ផ្តាច់មនោសញ្ចតនារបស់អ្នកចំពោះបុគ្គលដែលបានប្រព្រឹត្តខុសនោះក៏ទេដែរ។ សូមត្រឹមតែអ្នកត្រូវទទួលស្គាល់ដោយស្មោះត្រង់ថា បុគ្គលដែលអ្នកបានមានមនោសញ្ចេតនាជាមួយនោះពិតជាបានធ្វើខុសលើអ្នកណាមួយឬលើបក្សដែលអ្នកស្រឡាញ់ហើយនិងចូលរួមនោះតែប៉ុណ្ណោះបានហើយ។ បើអ្នកក៏ស្រឡាញ់រាប់អានខ្ញុំ ហើយអ្នកក៏ស្រឡាញ់អ្នកណាមួយផ្សេងទៀត ដោយធ្លាប់មានមនោសញ្ចេតនានឹងគ្នាក្នុងរឿងផ្សេងៗកន្លងមក ស្រាប់តែមានពេលមួយ បុគ្គលនោះបានធ្វើកំហុសណាមួយចំពោះខ្ញុំដែលជាកំហុស ដែលឈានចូលទៅដល់ការឈ្លោះបែកបាក់គ្នារវាងខ្ញុំនិងបុគ្គលដែលអ្នកមាននោសញ្ចេតនាជាមួយដែរនោះ ក្នុងករណីនេះ ខ្ញុំមិនដែលសុំអោយអ្នកផ្តាច់ទំនាក់ទំនងជាមួយបុគ្គលនោះព្រោះតែដើម្បីខ្ញុំឡើយ ខ្ញុំបានយល់យ៉ាងច្បាស់ថាមនោសញ្ចេតនាដែលអ្នកធ្លាប់មាននឹងបុគ្គលនោះ មិនអាចកាត់ផ្តាច់ភ្លាមដោយសារតែអ្នកនោះបានធ្វើខុសមកលើខ្ញុំដែលអ្នករាប់អាននិងមានមនោសញ្ចេតនាជាមួយនឹងអ្នកដែរនោះទេ តែសូមត្រឹមតែអ្នកបែងចែកអោយបានថាតើអ្នកណាខុសឬអ្នកណាត្រូវក្នុងជំលោះរវាងខ្ញុំនិងមនុស្សម្ខាងទៀតដែលអ្នកមានមនោសញ្ចេតនាជាមួយតែប៉ុណ្ណោះ។ ប៉ុន្តែបើអ្នកពិតជាស្រឡាញ់ខ្ញុំនិងមានមនោសញ្ចេតនានឹងខ្ញុំពិតប្រាកដមែន នៅថ្ងៃណាមួយបុគ្គលដែលឈ្លោះនឹងខ្ញុំបានធ្វើអាក្រក់ដាក់ខ្ញុំខ្លាំងឡើងៗ ហើយចិត្តអ្នកនៅតែមិនបានមានអារម្មណ៍ថាហួសហេតុ ហើយអស់ឬស្ទើរតែអស់មនោសញ្ចេតនានឹងគូជំលោះរបស់ខ្ញុំទេ នោះខ្ញុំសំគាល់អ្នកបានថា ការពិតអ្នកគ្មានមនោសញ្ចេតនាជាមួយខ្ញុំទេ ព្រោះមនុស្សម្ខាងទៀតធ្វើអាក្រក់លើខ្ញុំហួសហេតុហើយ អ្នកមិនមានចិត្តចូលរួមឈឺចាប់ជាមួយនឹងខ្ញុំផង បើអ្នកពិតជាមានមនោសញ្ចេតនានឹងខ្ញុំ ម្លេះបុគ្គលម្នាក់ទៀតនោះ ធ្វើកំហុសបន្ថែមៗដោយចេតនាអាក្រក់មកលើខ្ញុំ នោះអ្នកនឹងឈឺដូចខ្ញុំដែរជាក់ជាមិនខាន។ ពេលនោះខ្ញុំក៏ត្រូវត្រៀមចិត្តដើម្បីកាត់ចិត្តពីអ្នកដែរ ព្រោះអ្នកមិនមានមនោសញ្ចេតនានឹងខ្ញុំទេ តើអោយខ្ញុំតែម្ខាងស្រឡាញ់អ្នកយ៉ាងណាទៅកើត បើយើងមិនមែនបងប្អូននឹងគ្នាដែលមានចំណងកំនើតធ្វើអោយយើងស្រឡាញ់គ្នាផង យើងជាអ្នកដទៃនឹងគ្នា គឺមានតែអនុស្សាវរីយ៍ល្អដែលយើងបានសាងអោយគ្នាទៅវិញទៅមកនោះហើយដែលធ្វើអោយយើងស្រឡាញ់គ្នាចូលសាច់ឈាមជាបងប្អូនបាន តែករណីនេះអ្នកមិនបានសាងអនុស្សាវរីយ៍ល្អដល់ខ្ញុំផង។ តែបើខ្ញុំមិនមែនជាមនុស្សដែលមានមនោសញ្ចេតនារាប់អានគ្នាជាមួយអ្នកពីមុនមកទេ ហើយស្រាប់តែថ្ងៃមួយ មនុស្សដែលជាបងប្អូនឬជាអ្នកដែលអ្នកមានមនោសញ្ចេតនាជាមួយអ្នកនោះបានធ្វើខុសលើខ្ញុំ រហូតដល់មានការទាស់ទែងគ្នាជាមួយខ្ញុំ ក្នុងករណីនេះ ចិត្តខ្ញុំសុំត្រឹមតែអ្នកផ្តល់យុត្តិធម៌ដល់ខ្ញុំបានហើយ ទោះបុគ្គលដែលធ្វើកំហុសលើខ្ញុំនោះអាក្រក់បន្ថែមៗមិនឈប់ឈរមកលើខ្ញុំដល់កំរិតណាក៏ដោយ ក៏ចិត្តខ្ញុំមិនទាមទារសូមអោយអ្នកផ្តាច់ទំនាក់ទំនងនឹងបុគ្គលដែលបានខុសលើខ្ញុំនោះដែរ ព្រោះគេជាមនុស្សដែលអ្នកធ្លាប់មានមនោសញ្ចេតនាជាមួយទៅហើយ។។
3 hrs · Public