loading...

មរណភាពរបស់ហូជីមិញនិងពាក្យចចាមអារ៉ាម

មរណភាពរបស់ហូជីមិញនិងពាក្យចចាមអារ៉ាម 
ដោយ បណ្ឌិតសាស្ត្រាចារ្យ​ ឥន សុផល 
---------------- 
បន្ទាប់ពីហូជីមិញស្លាប់នៅឆ្នាំ១៩៦៩ នៅកម្ពុជាមានពាក្យ ចចាមអារ៉ាមតគ្នាអស់ជាង៥ទសវត្សដែលថាហូជីមិញស្លាប់ ដោយសារធ្វើអត្តឃាតព្រោះតែក្បត់ពាក្យសន្យាជាមួយសម្តេច សីហនុពីបញ្ហាទឹកដីកម្ពុជាក្រោម។ តើពាក្យចចាមអារ៉ាមនោះ ជាការពិតដែរឬទេ?  ១) បើប្រៀបធៀបអាយុរបស់ហូជីមិញនិងព្រះជន្មរបសសម្តេច សីហនុវិញនោះឃើញថាហូជីមិញកើតនៅថ្ងៃទី១៩ខែឧសភា ឆ្នាំ១៨៩០ រីឯសម្តេចសីហនុប្រសូត្រនៅថ្ងៃទី៣១ខែតុលា ឆ្នាំ១៩២២។ ដូចនេះឃើញថាអាយុខុសគ្នា៣២ឆ្នាំ តើព្រះអង្គ បានធ្វើជាមិត្តភក្តិហូជីមិញដោយរបៀបណា?  ២) ឆ្នាំ១៩៣០ ហូជីមិញបង្កើតបក្សកុម្មុយនីស្តឥណ្ឌូចិននៅ ហុងកុង ដែលពេលនោះសម្តេចសីហនុមានព្រះជន្មតែ៨វស្សា ហើយរឹតតែច្បាស់ទៀតនោះគឺក្នុងសៀវភៅ "អនុស្សាវរីយ៍ផ្អែម ល្ហែមនិងជូរចត់ " ដែលសម្តេចសីហនុនិពន្ធ ព្រះអង្គបាន សរសេរថាក្នុងមួយជីវិតនេះ សម្តេចមានបំណងចង់ជួបវីរជន ហូជីមិញខ្លាំងណាស់ តែមិនបានជួបទេ ទើបតែហូជីមិញស្លាប់ ក្នុងឆ្នាំ១៩៦៩ ទើបព្រះអង្គបានចូលរួមបុណ្យសពរបស់គាត់។  ៣) ចំណែកពាក្យចចាមអារ៉ាមដែលថាក្រោយពីយួនទទួល ជ័យជម្នះលើកងទ័ពអាមេរិក ហូជីមិញក៏ធ្វើអត្តឃាតដោយ លេបថ្នាំសម្លាប់ខ្លួននោះ ក៏កានតែផ្ទុយស្រឡះទៅទៀតព្រោះ ថាហូជីមិញបានស្លាប់ក្នុងឆ្នាំ១៩៦៩គឺក្នុងពេលដែលសង្គ្រាម កំពុងឆាបឆេះដ៏សន្ធោរសន្ធៅពាសពេញឥណ្ឌូចិនទាំងមូល ជាពិសេសនៅយួន ហើយការតស៊ូរបស់យួនបានបន្តរហូត ដល់ថ្ងៃទី៣០ខែមេសាឆ្នាំ១៩៧៥ ទើបយួនបានទទួលជ័យ ជម្នះលើយួនខាងត្បូង។ តែពេលសម្តេចសីហនុទៅចូលរួមពីធី បុណ្យសពរបស់ហូជីមិញនៅឆ្នាំ១៩៦៩ ព្រះអង្គធ្លាប់បានជួប ជាមួយផាំវ៉ាន់ដុងដែលជានាយករដ្ឋមន្ត្រីយួននៅពេលនោះ។  ដូច្នេះការបកស្រាយខាងលើបានបញ្ចាក់ច្បាស់ថាសម្តេចសីហនុ មិនធ្លាប់ជួបលោកហូជីមិញទេ តើបានចុះកិច្ចព្រមព្រៀងពី ពេលណា? ជាងនេះទៀត តើមានហេតុផលអ្វីដែលហូជីមិញ សុខចិត្តប្រគល់ដីកម្ពុជាក្រោមឲ្យខ្មែរវិញនោះ តើយួនចាំបាច់ អ្វីទៅធ្វើសង្គ្រាមជាមួយកងទ័ពអាមេរិកដែលនាំឲ្យមានការ បង្ហូរឈាមដល់កងទ័ពគេរាប់លាននាក់? ម្យ៉ាងវិញទៀតតើ ហូជីមិញខ្លាចអ្វីចំពោះកម្ពុជារហូតដល់លេបថ្នាំសម្លាប់ខ្លួន នោះ? បើពេលនោះ ហូជីមិញយួនមានទ័ពជិត២លាននាក់នៅ លើទឹកដីកម្ពុជា នៅពេលដែលកម្ពុជាមានទ័ពប្រមាណតែ ២៥០០០នាក់ប៉ុណ្ណោះ តើហូជីមិញខ្លាចកម្ពុជារហូតដល់ លេបថ្នាំសម្លាប់ខ្លួនឬ?។ ក្រៅពីនេះ នៅមានចម្ងល់មួយទៀត ថាតើហូជីមិញស្លាប់ដោយរបៀបណា? បញ្ហានេះ បើយើង គ្រាន់តែចំណាយពេលគិតបន្តិច យើងនឹងយល់ថាការស្លាប់ របស់ហូជីមិញគឺដោយសារជំងឺចាស់ជរាព្រោះគាត់មានអាយុ ៧៩ឆ្នាំ បើគិតមកត្រឹមឆ្នាំ១៩៦៩ជាឆ្នាំដែលហូស្លាប់ ហើយ នៅតំបន់អាស៊ី មនុស្សដែលមានអាយុប្រហែលនេះ គេចាត់ ទុកថាមានអាយុវែងណាស់ទៅហើយ។  ៤) មួយទៀត បើសិនមានចុះកិច្ចព្រមព្រៀងមែននោះ គឺគេធ្វើ ទៅតាមច្បាប់ឬទម្លាប់អន្តរជាតិដែលកិច្ចព្រមព្រៀងនីមួយៗគេ ធ្វើជា៣ភាសា គឺភាសាខ្មែរ ភាសាយួន និងភាសាអង់គ្លេសឬ បារាំង ហើយកិច្ចព្រមព្រៀងនោះទៀតសោធត្រូវបានគេចាក់ សៀល (ជ័រម្យ៉ាងមានភាពរឹងមាំដែលគេប្រើសម្រាប់ចាក់លើ កិច្ចព្រមព្រៀងសំខាន់ៗ) ដោយហ្មត់ចត់ និងប្រុងប្រយ័បំផុត បើសិនបើមានការបែកបាក់ឬខូចខុសពីទម្រង់ដើមនៃសៀល នោះ គេចាត់ទុកខ្លឹមសារនៃកិច្ចព្រមព្រៀងនៅខាងភាគីដែល ធ្វើឲ្យខូចនោះថាជាឯកសារមិនផ្លូវការឬក៏មិនយកជាការ។ បន្ទាប់ពីចុះហត្ថលេខារួច ភាគីទាំងពីរត្រូវយកកិច្ចព្រមព្រៀង នោះទៅរក្សាទុកនៅក្នុងសាមីប្រទេសនីមួយៗនិងមួយច្បាប់ ទៀតត្រូវយកទៅតម្កល់ទុកនៅប្រទេសទី៣ណាមួយឬនៅ អង្គការសហប្រជាជាតិ។ ដូច្នេះ ទោះបីហូជីមិញសម្លាប់ខ្លួន ក៏ដោយ ក៏រដ្ឋាភិបាលយួនក្រោយៗជាអ្នកទទួលអនុវត្តដែរ ដូចដែលកម្ពុជាចំពាកបំណុលបរទេសតាំងពីសម័យលន់ណល់ និងសម័យខ្មែរក្រហម ក៏រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នជាអ្នកទទួល សងជំនួសដែរ។  គ្រប់ចំណុចទាំងអស់នេះហើយ ដែលពលរដ្ឋខ្មែរយើងចេះតែ ជឿដោយគ្មានហេតុផល ហើយបើតាមការពិតទៅ ពាក្យចចាម អារ៉ាមទាំងនេះគឺត្រូវក្រុមរាជានិយមជាអ្នកបង្កើតឡើងដើម្បី បិទបាំងនិងបន្សាបនូវចំណុចអវិជ្ជមានជាច្រើនពាក់ព័ន្ធទៅនឹង វត្តមានកងទ័ពវៀតកុងរាប់លាននាក់ចូលមកក្នុងទឹកដីកម្ពុជា ដែលជាបច្ច័យដ៏អាក្រក់បំផុតសម្រាប់ប្រជាជាតិកម្ពុជាព្រោះ វត្តមានកងទ័ពវៀតកុងនេះហើយបានជំរុញឲ្យកម្ពុជាធ្លាក់ចូល ក្នុងសង្គ្រាមវៀតណាម ធ្វើឲ្យប្រជាពលរដ្ឋស្លូតត្រង់រស់នៅរង ទុក្ខវេទនា។ ដោយសារតែសង្គ្រាមរបស់ប្រទេសជិតខាង កម្ពុជាបានលូកដៃចូលយ៉ាងជ្រៅហើយនាំមកនូវមហន្តរាយ ដល់ពលរដ្ឋខ្លួនឯង ប្រជាពលរដ្ឋស្លូតត្រង់រាប់លាននាក់បាន បង្ហូរទឹកភ្នែក បង្ហូរឈាមក្រាលធរណី។ ភាពវឹកវរនៅក្នុងសង្គម កម្ពុជាបានធ្វើឲ្យអ្នកនយោបាយនិងប្រជាពលរដ្ឋជាច្រើនបាន ថ្កោលទោសសម្តេចសីហនុយ៉ាងខ្លាំងចំពោះវត្តមានកងទ័ព វៀតកុងនៅក្នុងទឹកដីកម្ពុជារហូតឈានទៅដល់ការធ្វើរដ្ឋប្រហារ នៅថ្ងៃទី១៨ខែមិនាឆ្នាំ១៩៧០។
5:51 PM