loading...
ចំពោះមនុស្សមានសណ្តានអាក្រក់ដែលយើងដឹងឮថាវាជាមនុស្សអាក្រក់ទៅហើយ​ នោះពេលវាធ្វើរឿងខុស​ យើងអាចមិនបាច់សួររកចង់ដឹងហេតុផលទេ​ គឺវាមុខតែធ្វើរឿងអាក្រក់ហ្នឹងដោយចេតនាអាក្រក់នៃសណ្តានរបស់វាហ្នុងហើយ​ តែសំរាប់មនុស្សដែលក្នុងចិត្តយើងគោរពថានេះជាមនុស្សល្អ​ មនុស្សស្មោះត្រង់​ ស្រាប់តែយើងដឹងថាមនុស្សនេះបានធ្វើរឿងមួយមិនសមរម្យ​ ជួនកាលជារឿងមិនសមរម្យធ្ងន់ធ្ងរថែមទៀតផង​ នោះដាច់ខាតកុំអាលអារកាត់ថាមនុស្សនោះអាក្រក់ព្រោះតែបានធ្វើអំពើអាក្រក់ធ្ងន់ធ្ងរនោះអី​ សំខាន់សុំអោយមនុស្សនោះប្រាប់ហេតុផលសិនថាហេតុអ្វីបានជា​ មនុស្សដែលខ្ញុំទុកចិត្តថាជាមនុស្សល្អដូចអ្នក​ អាចធ្វើរឿងថោកទាបបែបនេះទៅកើត។​ សំរាប់ខ្ញុំបើខ្ញុំថ្លឹងចិត្តខ្ញុំទៅថា​ បើខ្ញុំធ្លាក់ចូលក្នុងស្ថានភាពដូចគេនោះ​ ហើយខ្ញុំក៏នឹងគេចមិនរួចពីការធ្វើអំពើបែបនោះដែរ​ ខ្ញុំនឹងមិនបន្ទោសអ្នកនោះទេ។​ អ្នកនឹងនៅតែជាមនុស្សល្អចំពោះភ្នែកខ្ញុំដូចមុនដដែល។។។
38 mins · Public
5:13 PM