មនុស្សក្លាយជាចោរ មនុស្សរកសីុលក់ខ្លួន មនុស្សញៀនថ្នាំ ជារូបភាពគឺពួកគេទាំងនោះបានធ្វើរឿងមិនត្រឹមត្រូវ តែមានមនុស្សមួយចំនួនក្នងចំណោមអ្នកប្រព្រឹត្តអំពើមិនល្អទាំងនោះ ត្រូវយើងចាត់ទុកថាជាជនរគ្រោះពីបរិយាកាសសង្គម គឺជាជនរងគ្រោះ មិនមែនជាជនល្មើសទេ ចុះហេតុអ្វីមនុស្សល្អដែលយើងបានឃើញថាបានប្រព្រឹត្តអំពើផិតក្បត់គូស្នេហ៍បស់ខ្លួន ត្រូវបានគេចាត់ទុកថាគ្រប់ករណីទាំងអស់សុទ្ធតែជនល្មើស តើហេតុអ្វីក៏គ្មានអ្នកណាម្នាក់នៃអ្នកផិតក្បត់អាចជាជនរងគ្រោះពីបរិយាកាសដែលរុញច្រានពួកគេផងហ្ន? តើនៅលើលោកនេះគ្មានមនុស្សល្អណាម្នាក់ មនុស្សស្មោះត្រង់ណាម្នាក់ បានប្រព្រឹត្តក្បត់ចិត្តគូស្នេហ៍របស់ខ្លួនដោយបរិយាកាសជាអ្នករុញច្រាន ដែលនឹងនាំពួកគេអោយទៅដល់ការប្រព្រឹត្តអំពើផិតក្បត់ទេឬ? មនុស្សច្រើនណាស់ មានទំនោបន្ទោសអ្នកដទៃដោយមិនមែនបុគ្គលនោះបានធ្វើខុសឬជាមនុស្សអាក្រក់ជាងខ្លួននោះទេ ប៉ុន្តែពួកគេបន្ទោសព្រោះចង់រំលេចបង្ហាញថាខ្លួនគេល្អតែប៉ុណ្ណោះ។ មនុស្សល្អ មានគុណធម៌ តែងតែស្តាប់ហេតុផលអ្នកប្រព្រឹត្តដោុយស្មោះត្រង់ ស្វែងយល់ជំរៅចិត្តអ្នកប្រព្រឹត្តអំពើមិនគប្បីដោយយកចិត្តទុកដាក់បំផុត ជាពិសេសចំពោះមនុស្សល្អដែលបានប្រព្រឹត្តអំពើមិនគប្បីណាមួយ មុននឹងកាត់ក្តីមនុស្ស។។
loading...