ក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Barack Obama បានខិតខំខ្លាំងណាស់ក្នុងការរកការគាំទ្រអោយបេក្ខជនប្រធានាធិបតី Hillary Clinton ហើយលោកស្រី Hillary Clinton ក៏សំដែងការសប្បាយស្វាគមន៍ សកម្មភាពរបស់លោក Obama ក្នុងរឿងនេះដែរ។ បើខ្ញុំជា Hillary Clinton ខ្ញុំនឹងប្រាប់ទៅអ្នកបោះឆ្នោតថា សូមកុំបោះឆ្នោតអោយខ្ញុំព្រោះយោគយល់អ្នកណាមួយ ដូចជាលោកBarack Obama ជាដើមអី ព្រោះបើខ្ញុំឈ្នះឆ្នោតដឹកនាំសហរដ្ឋអាមេរិក គ្មានអ្នកណាមកដឹកនាំសហរដ្ឋអាមេរិកក្រៅពីខ្ញុំទេ។ លោកBarack Obama គាត់គាំទ្រអ្នកណាគឺជាជំរើសរបស់គាត់ចំពោះបេក្ខជនប្រធានាធិបតីនៃប្រទេសយើង តែបើខ្ញុំឈ្នះឆ្នោតការដឹកនាំប្រទេសរបស់ខ្ញុំគឺជាកាទទួលខុសត្រូវរបស់ខ្ញុំផ្ទាល់។ ពួកគេហាក់មិនស្គាល់ចិត្តខ្លួនគេក្នុងការប្រកួតប្រធានាធិបតីទេ ទីមួយគេមិនស្គាល់ចិត្តខ្លួនគេថាតើគេមកនេះគឺក្នុងចិត្តបូជាគ្រប់យ៉ាងដើម្បីសហរដ្ឋអាមេរិកមែនឬទេ? បើជាការបូជាមែន គ្មានអ្វីសប្បាយនឹងអ្នកដទៃដែលយកកិ្តយសរបស់ខ្លួនគេមកធានាដល់ការដឹកនាំរបស់ខ្លួនយើងទេ ទីពីរ ចិត្តគេមិនពាល់ត្រូវថាការដឹកនាំប្រទេសជាអម្រែកដ៏ធ្ងន់គួរអោយជៀសវាងបើសិនជាអាចមានជំរើស គឺគេនៅជាប់នឹងមុខមាត់ដោយមិនដឹងខ្លួនថាខ្លួនកំពុងជាប់នឹងមុខមាត់ទៅទៀតផង។ ត្រូវរកអោយឃើញក្នុងចិត្តដោយស្មោះត្រង់ថា យើងមកជាន់ទីលានប្រកួតនយោបាយ តែក្នុងករណីចិត្តយើង មើលមិនឃើញថាយើងដឹកនាំ វាជាជំរើសល្អជាងទុកអោយអ្នកដទៃដឹកនាំតែប៉ុណ្ណោះ ហើយជាការចាំបាច់ណាស់ដែលត្រូវប្រាប់អ្នកបោះឆ្នោតពីចិត្តយើងត្រង់ចំណុចនេះ ហើយនៅអោយស្ងៀមទុកអោយពលរដ្ឋម្ចាស់ប្រទេសគាត់សំរេចចិត្តដោយសេរីចុះ គ្មានការរំភើប ការត្រេកអរក្នុងរឿងប្រយោជន៍ផ្ទាល់ខ្លួនក្នុងកិច្ចការនយោបាយទេ។ នយោបាយត្រឹមត្រូវមានតែការលះបង់គ្មានប្រយោជន៍ផ្ទាល់ខ្លួនក្នុងកិច្ចការនយោបាយទេ "បើអ្នកយល់ឬមានអារម្មណ៍ថា បោះឆ្នោតគាំទ្រខ្ញុំ គឺដើម្បីខ្លួនខ្ញុំ នោះមិនចាំបាច់បោះឆ្នោតគាំទ្រខ្ញុំទេ" ។។
24 mins · Public