loading...
ទោះអ្នកនោះល្ងង់ក៏ដោយ​ ក្រខ្សត់ក៏ដោយ​ សេចក្តីស្មោះត្រង់​ ការលះបង់​ និងមនោសញ្ចេនា​ ជាគុណធម៌ខ្ពង់ខ្ពស់ណាស់របស់មនុស្ស។​ មនុស្សមានសេចក្តីល្អក្នុងខ្លួនតែងតែញាប់ញ័រនឹងគុណធម៌ទាំងនេះរបស់អ្នកដទៃ​ ជួនកាលរំជួលចិត្តដល់ស្រក់ទឹកភ្នែកផង។​ តែសំរាប់មនុស្សគ្មានក្តីល្អក្នុងខ្លួន​ មិនពាល់ត្រូវនូវតំៃលគុណធម៌ទាំងនេះទេ​ ពួកគេមានចិត្តធម្មតា​ មិនចាប់អារម្មណ៍ឡើយនឹងគុណធម៌ដ៏ខ្ពង់ខ្ពស់ទាំងនោះ​ សូម្បីអ្នកបានបូជាជីវិតអ្នកដើម្បីបំរើមនុស្សក៏ដោយ​ ក៏នៅតែការលះបង់នោះ​ មិនរង្គើកញាប់ញ័រដល់សណ្តាននៃមនុស្សគ្មានក្តីល្អក្នុងខ្លួនដែលមិនដែលដាក់អារម្មណ៍គិតដល់ក្តីសុខនៃអ្នកដទៃក្រៅពីខ្លួនឯងទាំងនោះដែរ។​ បើអ្នកសំគាល់បានថា​ ជាមនុស្សដែលគ្មានក្តីល្អក្នុងខ្លួនដល់កំរិតពាល់ក្តីល្អរបស់អ្នកដទៃមិនត្រូវបែបនេះហើយ​ អ្នកត្រូវមើលអោយឃើញថា​ មនុស្សទាំងនោះពុំមានតំលៃសក្តិសមនឹងទទួលបានការលះបង់របស់អ្នកឡើយ។​ អ្នកជួយមនុស្សប្រភេទនេះ​ គឺអ្នកចូលរួមបំផ្លាញពិភពលោកដោយជួយអោយចំរើនលូតលាស់នូវសភាវ:អាក្រក់ដល់ភពផែនដីតែប៉ុណ្ណោះ។។
10 hrs · Public
3:56 PM