loading...
សុខចិត្តចាញ់មនុស្សល្អ​ គឺមិនបានមកជាចាញ់ទេ​ គឺបានមកជាឈ្នះ​ គឺបានសំលាប់ចិត្តមនុស្សល្អនោះ។ អ្នករិតតែចាញ់​ នោះអ្នករិតតែឈ្នះ​ តែត្រូវយល់អោយបានត្រឹមត្រូវនិងច្បាស់លាស់ពីន័យពិតនៃពាក្យថាសុខចិត្តចាញ់នេះ​។គ្មានភាពអាត្មានិយម​ ក្នុងរឿងព្រមចាញ់មនុស្សល្អនេះទេ​ គឺមិនមែនព្រោះចង់បានឈ្នះលើចិត្តមនុស្សល្អទើបអ្នកព្រមចាញ់​ ដែលជាចិត្តព្រមចាញ់ដើម្បីខ្លួនឯងនោះទេ​ គឺព្រោះតែយល់ថាអ្នកនោះជាមនុស្សល្អគួរអនុគ្រោះអោយ​គាត់ឈ្នះចុះត្រង់ចំណុចណាមួយទៅវិញទេ​ ដែលនឹងទទួលបានការឈ្នះលើចិត្តរបស់របស់មនុស្សល្អនោះ។​ ពាក្យថាសុខចិត្តចាញ់​ មានន័យថាយើងដឹងច្បាស់ថាយើងមិនខុសទេ​ តែយើងសុខចិត្តស្ងៀម​ សុខចិត្តអោយមនុស្សល្អស្តីអោយយើងជាដើម​ នេះជាការអនុគ្រោះ​ ឬជាការលះបង់មួយ​ដែលត្រូវតែមានការពេញចិត្តក្នុងការអត់ឱន​ ឬការលះបង់នោះ​ ព្រោះអ្នកមើលឃើញថាអ្នកដែលអ្នកអត់ឱនឬលះបង់ទៅអោយនោះ​ មានតំលៃសមនឹងទទួលបានការអត់ឱនឬការលះបង់របស់អ្នក។។
More
48 mins · Public
7:35 PM