loading...
បើអ្នកធ្វើល្អនឹងអ្នកណាម្នាក់ដោយជំរៅចិត្តអ្នករំពឹងផលល្អនឹងកើតមានចំពោះអ្នកវិញ​ នោះមិនចាត់ទុកជាសេចក្តីល្អរបស់អ្នកទេ​។អ្នកធ្វើដើម្បីខ្លួនឯងទេ​។​ តើអ្នកអាចស៊ូធ្វើល្អខាងក្រៅបែបនេះបានយូរប៉ុណ្ណា​ទៅ​ បើចិត្តអ្នកទន្ទឹងរង់ចាំលទ្ធផលល្អពីបុគ្គលដែលអ្នកធ្វើឡើង​ ចង់អោយគេឃើញអោយគេដឹងបែបនេះនោះ?​ អ្នកនឹងហត់នៅទីបំផុតដែល​ ទីបំផុតនោះមិនជាយូរពេកទេ។​ វាជាការទ្រាំមួយ​ វាជាការទន្ទឹងមួយ​ ដែលចិត្តរងភាពអន្ទះអន្ទែងបែបនេះមិនអាចនៅសំងំបានយូរឡើយ​ វានឹងចេញមកខាងក្រៅអោយគេឃើញថាអ្នកមិនបានធ្វើអំពើល្អទេ​ គឺអ្នកធ្វើគ្រប់យ៉ាងដើម្បីខ្លនអ្នកទេ។​ រឿងត្រឹមត្រូវ​ អ្នកគ្រាន់តែមើលអោយឃើញតំលៃនៃមនុស្សដែលអ្នកបំរុងធ្វើសេចក្តីល្អទៅកាន់នោះ​ ថាតើអ្នកនោះសមនឹងអោយអ្នកធ្វើការងារល្អណាមួយទៅកាន់ដែរឬទេទៅបានហើយ។បើឃើញថាជាមនុស្សល្អសមនឹងទទួលបានការលះបង់ប្រភេទណាមួយពីអ្នកហើយ​ នោះអ្នកធ្វើទៅ​ ចិត្តអ្នកចប់ត្រឹមបានធ្វើចំពោះមនុស្សដែលគួរធ្វើទៅបានហើយ​។បើចិត្តអ្នកបែបនេះ​ នោះអំពើរបស់អ្នកពេញតួជាអំពើល្អ បើអ្នកដទៃមិនដឹងគុណអ្នក​ នោះអ្នកនោះគឺជាមនុស្សមិនល្អហើយ​ តែបើអ្នករំពឹងពីការធ្វើរបស់អ្នក​ នោះមិនមែនជាអំពើល្អទេ​ វាជាជំនួញម្យ៉ាងតែប៉ុណ្ណោះ។​ តែចំពោះក្តីស្នេហាជារឿងផ្សេងពីនេះ​ ពិតណាស់យើងត្រូវតែមានចិត្តហួងហែងចង់បានមនុស្សដែលយើងធ្វើល្អទៅកាន់​ ទើបអាចហៅថាជាក្តីស្នេហាបាន​ ព្រោះគ្មានការហួងហែងគឺមិនមែនជាក្តីស្នេហាទេ​ ប៉ុន្តែ​ ស្នេហានៃមនុស្សមិនអាត្មានិយម​ មិនមែនគ្មានការលះបង់ទេ​ បើក្នុងករណីដែលចាំបាច់ណាមួយដែលត្រូវលះបង់ស្នេហានេះ​ ដើម្បីក្តីសុខមនុស្សដែលយើងស្រឡាញ់នោះ​ ក្នុងការឈឺចាប់នៃការលះបង់ឬការបាត់បង់​ គឺមានការសុខព្រមព្រមអោយបាត់ទៅនៃវត្តមានមនុស្សដែលយើងស្រឡាញ់ពីការហួងហែងនៃចិត្តរបស់យើង​ ពិតជាមានការពេញចិត្តផងដែរ។​ ការលះបង់​ វាកើតមកពីហេតុពីរយ៉ាង:​ ១-យល់ពីសុខទុក្ខមនុស្សដែលយើងស្រឡាញ់​ ២-ជាអារម្មណ៍ដែលទទួលបានថាមនុស្សនេះមានតំលៃសមនឹងទទួលការលះបង់របស់យើងណាស់។​ បើមនុស្សម្នាក់គេបែកពីយើងដោយប្រាប់ថាគេមិនចង់អោយម៉ាក់ប៉ាពិបាកចិត្ត​ តែអារម្មណ៍យើងទទួលបានថាមិនមែនទេ​ គឺព្រោះគេមានអារម្មណ៍ល្អសំឡឹងឃើញអ្នកក្រោយល្អជាងយើង​ អាចពឹងបានជាងយើង​ ឬគេមានចិត្តងាករេពីយើងទៅហើយ​ នោះការសុខចិត្តអោយអ្នកនោះចាកចេញទៅ​ មិនមែនជាការលះបង់ទេ​ តែវាគឺជាចិត្តដែលទទួលអារម្មណ៍អន់ចិត្តទៅវិញទេ​ គឺអន់ចិត្តថាមនុស្សនេះលែងមានតំលៃសំរាប់ចិត្តយើងហើយ​ គឺជាការអនុញ្ញាតិអោយមនុស្សដែលអស់តំលៃក្នុងចិត្តយើងចាកចេញពីយើងទេ​ មិនមែនជាការលះបង់ទេ សឹងតែអាចថាបើអាចទប់គេមិនអោយទៅបានក៏មិនទប់ដែរ​ មានតែប្រាប់អោយទៅ​ចុះ ព្រោះទង្វើរបស់គេបានធ្វើអោយល្អក់កករដល់ចិត្តស្រឡាញ់ដ៏ស្មោះត្រង់របស់យើងហើយ​ អ្នកអស់តំលៃដែលខ្ញុំអាចស្រឡាញ់តទៅទៀតបានហើយ។​ វាមិនមែនជាការលះបង់របស់ខ្ញុំទេ​ ព្រោះអ្នកគ្មានតំលៃអោយខ្ញុំលះបង់ទេ​ ហើយក៏ខ្ញុំមិនមានចិត្តព្រមដើម្បីក្តីសុខរបស់អ្នកដែរ​ អ្នកទៅចុះ​ ព្រោះចិត្តខ្ញុំមិនអាចទទួលយកមនុស្សមានចិត្តបែបហ្នឹងទេ​។ សូមបញ្ជាក់ប្រាប់អ្នកអោយច្បាស់ថា​ អនុញ្ញាតិអោយអ្នកចេញទៅ​ មិនមែនជាការលះបង់របស់ខ្ញុំចំពោះអ្នកទេ​ ព្រោះអ្នកគ្មានតំលៃសមនឹងទទួលបានការលះបង់របស់ខ្ញុំឡើយ​ តែគឺព្រោះមនុស្សអ្នកអស់តំលៃក្នុងចិត្តខ្ញុំហើយទៅវិញទេ។។។
45 mins · Public
8:57 PM