loading...
បើអ្នកស្រឡាញ់អ្នកណាមួយ​ ដាច់ខាតអ្នកត្រូវតែមានចិត្តចង់យល់ពីបំណងតូចធំរបស់មនុស្សដែលអ្នកស្រឡាញ់នោះ​ ជួនកាលបំណងនិងអំពើផ្សេងៗរបស់មនុស្សដែលយើងស្រឡាញ់នោះផ្ទុយនឹងចិត្តរបស់យើងទៅទៀត​ ហើយជួនកាលយើងយល់ថាបំណងឬសកម្មភាពផ្សេងៗនៃមនុស្សដែលយើងស្រឡាញ់នោះខុសទៅទៀត​ តែបើយើងពិតជាស្រឡាញ់មនុស្សនោះមែន​ ដាច់ខាតចិត្តរបស់អ្នកនឹងចង់យល់ពីទឹកចិត្តរបស់មនុស្សដែលយើងស្រឡាញ់គោរពនោះថាហេតុអ្វីគាត់យល់​ ចូលចិត្តបែបហ្នឹងហ្ន​ ហើយចិត្តស្វែងយល់ពីមនុស្សដែលយើងគោរពស្រឡាញ់នោះនឹងនាំយើងអោយគិតយ៉ាងជ្រៅចូលទៅក្នុងអារម្មណ៍នៃមនុស្សដែលយើងគោរពស្រឡាញ់នោះពេលនោះវាប្រៀបបាននឹងយើងយកចិត្តយើងទៅដាក់ក្នុងចិត្តមនុស្សដែលយើងស្រឡាញ់គោរពនោះអីចឹង​ យើងនឹងយល់​ ពាល់ត្រូវនូវអារម្មណ៍របស់មនុស្សដែលយើងគោរពស្រឡាញ់នោះហើយ​ ពេលនោះទោះការយល់ការចូលចិត្តរបស់មនុស្សដែលយើងស្រឡាញ់នោះខុសឆ្គងក៏ដោយ​ ក៏យើងងាយនឹងពន្យល់មួយៗដោយក្តីគោរពនិងស្រឡាញ់​ នូវអ្វីដែលគាត់កំពុងតែយល់ខុសនិងធ្វើខុសនោះ​ ព្រោះយើងបានយល់ច្បាស់ហើយពីអារម្មណ៍និងការគិតរបស់គាត់ បើគាត់ជាមនុស្សមានហេតុផលគាត់នឹងស្តាប់យើងពន្យល់​ ហើយពេលដែលយើងចុចចំៗផ្លូវចិត្តគាត់​ និងចុចចំៗនូវអ្វីដែលគាត់កំពុងតែគិត​នោះ​ មនុស្សមានហេតុផលនឹងភ្ញាក់​ ហើយគាត់នឹងមករកផ្លូវត្រូវតាមយើងបានវិញជាមិនខាន។ការមិនទុកគាត់ចោល​ ដោយគិតថាគាត់ធ្វើខុសទៅហើយ​ មិនព្រមយកអារម្មណ៍របស់គាត់មកគិតស្ទង់ស្ទាបដើម្បីយល់ពីអារម្មណ៍គាត់​ គឺស្មើនឹងយើងមិនស្រឡាញ់មិនគោរពមិនអោយតំលៃគាត់តែម្តង។​ កូនល្អឪពុកល្អ​ ប្តីល្អ​ ប្រពន្ធល្អ​ គឺជាកូន​ ជាឪពុក​ ជាប្តី​ និងជាប្រពន្ធដែលតែងតែអោយតំលៃលើឪពុក​ លើកូន​ លើប្រពន្ធ​ លើប្តី​ មានចិត្តស្វែងយល់ពីជំរៅចិត្តអ្នកដែលខ្លួនស្រឡាញ់ជានិច្ចជាកាល។​ បើទុកជាមានពេលខ្លះយើងមិនអាចទាញមនុស្សដែលយើងគោរពស្រឡាញ់ពីការយល់ខុស​ ពីការធ្វើខុសក៏នោះវាមិនមែនជាកំហុសរបស់យើងដែលមិនបានអោយតំលៃរហូតដល់មានចិត្តស្វែងយល់ពីមនុស្សដែលយើងគោរពស្រឡាញ់នោះដែរ។​ នេះហើយជាសណ្តានមនុស្សល្អ។។។។​
Image may contain: 1 person, closeupImage may contain: 4 people, people smiling, people standing and indoor
1 min · Public
7 · Like · React · 1 Comment · Share · Full Story · Save · More
5:45 PM