loading...
នេះជាសាសំលេងពូធ្វើដោយខ្លួនឯងដោយគ្មានការឯកភាពពីបក្សសមរង្សីុទេសំរាប់ចាក់ផ្សាយឃោសនាតាមមេក្រូឆ្នាំ2003នៅខេត្តព្រៃវែងជាមណ្ឌលដែលពូឈរឈ្មោះជាតំណាងរាស្ត្រនៃបក្សសមរង្សីុ។ រយៈពេលឃោសនាគឺមួយខែ​ តែសំលេងនេះចាក់ផ្សាយតាមមីក្រូដោយសកម្មជន​ មិនបានដប់ថ្ងៃផង​ លោកគង់គាំបានចេញលិខិតមួយហាមឃាត់មិនអោយខេត្តព្រៃវែងប្រើសាសំលេងនេះផ្សព្វផ្សាយពេលឃោសនាបោះឆ្នោតក្នុងឆ្នាំ២០០៣នោះទេ​ គឺអោយប្រើតែសាសំលេងរបស់លោកប្រធានសមរង្សីុតែមួយគត់ក្នុងការឃោសនា។​ ពូទៅធ្វើសាសំលេងនេះនៅក្នុងស្ទូឌីយោថតចំរៀងគេនៅផ្សារកាប់គោ​ ដោយធ្វើដូចជាពូកំពុងនិយាយតាមវិទ្យុហើយមានគេខលចូលមកសួរអីចឹង​ តែតាមការពិត​ គឺទាំងអ្នកឆ្លើយបាទៗនិងពូដែលនិយាយគឺនៅក្នុងស្ទីឌីយូជាមួយគ្នា​ និយាយយកតែម្តងគ្មានការកាត់តយកខ្យល់ចេញឬយកន័យខ្លះចេញទេ​ គឺនិយាយយ៉ាងណាយកទៅផ្សព្វផ្សាយយ៉ាងហ្នឹងតែម្តង។បក្សបានបញ្ជាអោយមានការប្រមូលការសែតសំលេងនេះពីតាមភូមិឃុំមកវិញ​ តែសកម្មជនដែលបានចាក់សាសំលេងនេះ​ មិនព្រមឈប់ទេ​ ពួកគេនៅតែលួចចាក់នៅតាមតំបន់ដាច់ស្រយាលដែលមនុស្សសំខាន់ក្នុងបក្សទៅមិនដល់​ ដោយពួកសកម្មជនទាំងនោះនិយាយថា​ សាសំលេងលោកប្រធានសមរង្សីុ​ មិនទាក់ទាញអ្នកស្តាប់ទេ​ គាត់និយាយមួយៗដូចជាអានសាអីចឹង​ ពួកគេចូលចិត្តចាក់សាសំលេងពូវិញព្រោះ​ មនុស្សចូលចិត្តស្តាប់ជាង​ ហើយជួនកាលពួកគេបានពស់ឬកណ្តុរអាំងហូបទៀតផង​ ព្រោះអ្នកស្តាប់គាត់ស្តាប់ហើយចូលចិត្ត​ គាត់អោយរបស់ទាំងនោះដើម្បីហូប។​ បក្សបានព្រមានពូខ្លាំងណាស់ដោយសា​ សាសំលេងមួយនេះ​ តែពូដោះសាថា​ ពូមិនបានដឹងថាបក្សអោយចាក់តែសំលេងលោកប្រធាន​ទេ​ ហើយពូបានចែកសាសំលេងពូនេះទៅតាមស្រុកឃុំអស់ហើយ​ ពូខំប្រមូលមកវិញដែរតែមិនអស់​ បានជានៅសល់ពួកសកម្មជនចេះតែបន្តចាក់ផ្សាយឃោសនាតាមភូមិឃុំអីចឹងទៅ។​ ពូមានទំនាស់ជាមួយបក្សជាប្រចាំតាំងពីមិនទាន់ជាប់ឆ្នោតជាតំណាងរាស្ត្រម្លេះ។​ ពូគិតក្នុងចិត្តរួចហើយ​ ថាពូមិនអាចនៅក្នុងបក្សសមរង្សីុនេះបានទេ​ ពូស្អប់មនុស្សខូចៗក្នុងបក្សនេះណាស់​ ថែមទាំងស្អប់លោកប្រធាននិងប្រពន្ធគាត់ផង​ បើខុសគ្នាខ្លាំងយ៉ាងនេះតើ​ រស់នៅធ្វើការជាមួយគ្នាយ៉ាងម៉េចទៅកើត?​ ពូយល់ច្បាស់អត់សង្ស័យនិងអត់ស្ទាក់ស្ទើរថាត្រូវតែរៀបចំដំណើរបង្កើតបក្សថ្មី។​ រឿងនេះបក្សបានដឹងចិត្តពូ​ តែគេច្រឡំពីចិត្តពូបន្តិចថា​ ប្រហែលពេលពូជាប់ជាតំណាងរាស្ត្រ​ ពូស្តាយតំណែងពូនឹងដូរចិត្ត​ តែការពិតពូច្បាស់ណាស់ថា​ ត្រូវតែបង្កើតបក្សថ្មីដោយខ្លួនឯង​ ធ្វើនយោបាយបែបថ្មីមួយដែលពូយល់ថាជាការត្រឹមត្រូវសំរាប់ជួយអោយជាតិរីកចំរើនបាន​ នៅជាមួយនឹងគេ​ ច្បាស់ណាស់កែគេមិនបានទេ​ មានតែធ្វើតាមគេតែប៉ុណ្ណោះ។។។
3 hrs · Public
11:52 PM