loading...
-មាតុភូមិនៃយើងទាំងអស់គ្នា​ ស្រស់ឆើតសោភាដោយសារពួកយើង​ ចូលរួមគ្នាសាងជាតិអោយថ្កើង​ មរតករុងរឿងតរាប់ជំនាន់។ -ភ្នំ​ព្រៃព្រឹក ទឹកដីជីវជាតិអស្ចារ្យ​ ម្រឹគាមច្ឆាច្រើនពេកពន់​ ប្រាសាទសិលា​អប្សរា​រាំទន់ភ្លន់​ ញញឹមស្រទន់អត្តសញ្ញាណជាតិយើង។ ​- ជាទឹកដីនៃក្តីសង្ឃឹម​ រីកស្រស់ប៉ប្រឹមល្អល្អះថ្កានថ្កើង​ ដោយចាប់ផ្តើមពីពលសម្ព័ន្ធយើង​ ងើបក្រោកឈរឡើង​ ចូលរួមគ្រប់គ្នា។​ -ជាទឹកដីនៃការចងចាំ​ រាប់រយមុឺនឆ្នាំចាំជាប់គ្រប់គ្រា​ មនោសញ្ចេតនាយើងទាមទារ​ រស់ជួបជុំគ្នាលើទឹកដីយើង។
6 hrs · Public
4:44 PM