ជីវិតជាតិនេះ មិនដែលមានអ្វីធ្វើអោយខ្ញុំវង្វេងបានម្តងឡើយ។ អាយុ២៤ឆ្នាំ ខ្ញុំធ្វើជាអ្នកផលិតវីដេអូ ខ្ញុំចេះតែសំឡឹងជវិតតួកុនទាំងឡាយ ខ្ញុំបានគិតថាបើមានតែសំរស់ខ្វះខ្លឹមខាងក្នុង ពួកគេជាមនុស្សគ្មានតំលៃទេ។បដិវត្តន៍ដែលដុះក្នុងចិត្តខ្ញុំមុនគេនៅពេលខ្ញុំជាអ្នកផលិតរឿងបញ្ចាំងតាមរោងកុននៅពេលនោះគឺ ខ្ញុំជំទាស់ដាច់អហង្កាគឺ ខ្ញុំមិនព្រមយកតួកំផ្លែងមកលេងលាយឡំនឹងរឿងស្នេហាអន្លង់អន្លោចជាដាច់ខាត។ អ្នកទិញរឿងទៅបញ្ចាំងតាមរោង តំរ៉ូវដាច់ខាតអោយអ្នកផលិតរឿងត្រូវតែមានតួកំប្លែងដោយខានមិនបាន ទោះរឿងមនោសញ្ចេតនាក៏ដោយ ជាពិសេសគេតំរ៉ូវអោយយកតួនាយក្រឹម។ ខ្ញុំប្រឆាំងដាច់ខាតមិនយកតួកំប្លែងមកដាក់ក្នុងរឿងមនោសញ្ចេតនាេទ។ ខ្ញុំផលិតរឿងបួនរឿង មិនដែលទាល់តែសោះយកតួកំប្លែងនាយក្រឹមតាមតំរ៉ូវការអ្នកទិញរឿងយកទៅបញ្ចាំងនៅតាមរោង។ ខ្ញុំប្រកែកហើយប្រកែកទៀត មិនយកតួកំប្លែងដាច់ខាតក្នុងរឿងមនោសញ្ចេតនា ដែលជំនាន់នោះ តាមខ្ញុំចាំគ្មានអ្នកផលិតរឿងមួយណាដែលក្នុងរឿងពួកគេមិនមានតួកំប្លែងទេ ជាពិសេសគឺតួនាយក្រឹម។ ទីបំផុតរឿងរបស់ខ្ញុំលក់អោយអ្នកទទួលទិញបញ្ចាំងនៅតាមរោងបានថ្លៃជាងរឿងដែលមានតួកំប្លែងទៅទៀត។ ជាធម្មជាតិខ្ញុំ តែអ្វីដែលខ្ញុំយល់ថាមិនត្រូវ ខ្ញុំមិនព្រមជាដាច់ខាត។ ប្រវត្តិក្នុងបក្សសមរង្សីុ ក៏ខ្ញុំនៅតែមានចរិតដដែល ខ្ញុំជំទាស់នឹងរបៀបធ្វើនយោបាយកេងចំណេញរបស់បក្សខ្លួន ខ្ញុំំទាស់នឹងអង្គការសង្គមនានា ខ្ញុំំទាស់នឹងវិទ្យុអាសីុសេរី តាំងពីខ្ញុំនៅក្នុងបក្សនោះម្លេះ។ ខ្ញុំទ្រាំមិនបាននឹងសម្ពាធរបស់បក្សខ្លួន ខ្ញុំសំរេចចិត្តថាចេញមកបើកបក្សថ្មីដើម្បីបំរើអោយមនោសញ្ចេតនាខ្លួនផង និងបំរើទស្សនៈរបស់ខ្លួនផង។ ខ្ញុំចាប់ផ្តើមបើកកាយរឿងការមើលឃើញរបស់ខ្ញុំចំពោះអង្គការសង្គមនានា ខ្ញុំបើកកកាយរឿងវិទ្យុអាសីុសេរី និងក្រុមអ្នកសាសនាដែលពេលនោះ មនុស្សទូទៅជាពិសេសពួកមាននិន្នាការប្រឆាំង ចាត់ទុកពួកអង្គការសង្គម និងវិទ្យុអាសីុសេរីជាតំណាងអោយមនុស្សល្អ មនុស្សសប្បុរស និងជាក្រុមអ្នកប្រជាធិបតេយ្យគ្មានអ្នកណាហ៊ានប៉ះ បើប៉ះដឹងតែត្រូវរលាយខ្លួន។ ខ្ញុំមិនដែលបានគិតថារលាយខ្លួនឬមិនរលាយ គេគាំទ្រការយល់ឃើញរបស់ខ្ញុំឬអត់ ខ្ញុំដឹងតែនិយាយតាមការយល់ឃើញដ៏ល្អិតល្អន់និងដ៏ស្មោះត្រង់របស់ខ្ញុំ។ ខ្ញុំមិនពេញចិត្តនឹងការដឹកនាំរបស់រដ្ឋាភិបាលទេ តែខ្ញុំរិតតែស្អប់ការឆ្លៀតឱកាសចាប់យកអំណាចដើម្បើប្រយោជន៍ផ្ទាល់ខ្លួនរបស់ក្រុមអ្នកប្រឆាំងខ្លាំងណាស់ទៅទៀត។ ខ្ញុំមានបំណងកែចរិតពលរដ្ឋខ្មែរ ព្រោះខ្ញុំគិតថាមុខចំណងនៃការស្រាយបញ្ហាគឺនៅត្រង់កែចរិតពលរដ្ឋខ្មែរហ្នឹងឯង។ មកដល់េពលនេះ ខ្ញុំចំណាយពេលជាង១១ឆ្នាំហើយ ក្នុងការងារបំរើមនោសញចេតនា និងបំរើទស្សនៈក្នុងការជួយខ្មែររបស់ខ្ញុំ វាក៏ជាពេលវេលាគ្រប់គ្រាន់សំរាប់អោយខ្ញុំដឹងផងដែរថាទីលាននយោបាយនេះមិនសក្តិសមនឹងខ្ញុំទេផងដែរ។ តែជីវិតជាជនបដិវត្តន៍របស់ខ្ញុំមិនត្រូវបានបញ្ចប់ឡើយ ព្រោះវាជាជីវិតរបស់ខ្ញុំ ព្រោះថា បើមិនបានធ្វើការងារបំរើមនសិកាទេ ខ្ញុំមានអារម្មណ៍ថាជីវិតខ្ញុំបានស្លាប់បាត់ទៅហើយ។មានមនុស្សនៅលើផែនដីច្រើនណាស់នៅរង់ចាំឱកាសដែលខ្ញុំនឹងផ្តល់អោយពួកគេ។សូមជូនពរពលរដ្ឋខ្មែរទាំងឡាយ អោយរស់នៅបានក្តីសុខចុះ៕
6 hrs · Public