Albert Einstein : អ្នកប្រាជ្ញត្រូវតែធ្វើអោយគេយល់.
បំណងមួយក្នុងជីវិតរបស់ Albert Einstein គឺធ្វើអោយមនុស្សច្រើនបំផុតបានយល់។គាត់ខ្លាចតែអ្នកដឹកនាំ និង
អ្នកវិទ្យាសាស្រ្តប្រើប្រាសវិទ្យាសាស្រ្ត ដើម្បីដឹកច្រមុះប្រជាជន និង
ធ្វើការសំរេចចិត្តពីអនាគត ដោយឥតសុំយោបល់ពីប្រជាជន។ Albert Einstein គិតថា
វិទ្យាសាស្រ្តអាចនិងគ្រោះថ្នាក់
នៅពេលដែលមានតែមនុស្សមួយក្រុមធ្វើការសំរេចចិត្តទាំងអស់តាមតែចិត្តរបស់ពួកគេ
ដោយគិតថាពួកគេចេះ
និងយល់ជាងអ្នកដ៏ទៃ។ទង្វើនេះផ្ទុយទាំងស្រុងទៅនិងលទ្វីប្រជាធិបតេយ្យ។
ហេតុដូច្នេះហើយបានជា Albert Einstein តែងតែនិយាយឥតឈប់ឈរថា
អ្នកប្រាជ្ញមានកាតព្វកិច្ចចែករំលែកចំនេះដឹងរបស់ពួកគេ
និងធ្វើការពន្យល់បកស្រាយចំនេះដឹងទាំងនោះ។ មិនមែនដើម្បីអោយល្បី
និងអោយគេសរសើទេ ប៉ុន្តែគឺដើម្បីការពាសេរីភាព និង លទ្វិប្រជាធិបតេយ្យ។