គតិ អីលឌីភី
“មានរូបជាមនុស្សរស់ជាខ្ញុំគេ តើរស់កើតទេ ម្ចាស់កេរអង្គរ?”—Kem Pich“ដុំបាយសំខាន់ណាស់សំរាប់មនុស្សដែលឃ្លានបាយ ប៉ុន្តែវាក៏សំខាន់ ណាស់ដែរ សំរាប់មនុស្ស
ដែលអាណិត មនុស្សឃ្លានបាយ ។ មិនមែនគ្រប់មនុស្សដែលស្វែងរកបាយ សុទ្ឋតែឃ្លានបាយ
នោះទេ លើលោក នេះពិតជាមានមនុស្ស ដែលស្វះស្វែងរកបាយ ព្រោះចង់ឲ្យគេបានឆ្អែតដូច
ខ្លួនដែរ។” —Lee Sangleng
“អ្នកអាចនឹងឆ្អើមនៅពេលដែលខ្ញុំនិយាយពីការជួយមនុស្ស ពីព្រោះអ្នកអែងមិនដែលគិត
ពីការជួយមនុស្ស។” —Soy Serey Vichet
“ក្នុងការទទួលបានបទពិសោធន៍, យើងក៏ត្រូវចំណាយសម្រាប់វាមិនតិចដែរ។” —Soy Serey Vichet
“អ្នកមិនបង្កើតតម្លៃឲ្យខ្លួនឯង តែបែជាចោទអ្នកដទៃថា មិនឲ្យតម្លៃដល់ដល់ខ្លួនឯងទៅវិញ។ បើអ្នកគ្មានតម្លៃផង តើឲ្យអ្នកដទៃឲ្យតម្លៃដល់អ្នកយ៉ាងដូចម្ដេចទៅ? តែបើអ្នកមានតម្លៃនៅក្នុងខ្លួន
របស់អ្នក ទោះជាអ្នកដទៃមិនឲ្យតម្លៃដល់អ្នក ក៏អ្នកជាមនុស្សមានតម្លៃដែរ។”
—Soy Serey Vichet
“ខ្ញុំស្រលាញ់អ្នក ខ្ញុំសារភាពថាខ្ញុំស្រលាញ់អ្នក ប៉ុន្តែបើខ្ញុំដឹងថា ការស្រលាញ់មួយនេះ ធ្វើឲ្យអ្នក
ទើសទាល់ ខ្ញុំនឹងចាកចេញភ្លាម តែ ក្តីស្រលាញ់នេះស្ថិតនៅក្នុងបេះដូងខ្ញុំជានិច្ច។”
—Soy Serey Vichet
“មនុស្សពីរស្រឡាញ់គ្នា តែនៅភពពីរផ្សេងគ្នា ក៏មានអារម្មណ៍ថា នៅក្បែរគ្នា។”
—Soy Serey Vichet
“បើអ្នករវល់តែគិតពីសម្ដីមនុស្ស ឥតបានការ, អ្នកនឹងមិនអាចទៅដល់គោលដៅរបស់អ្នកឡើយ។”
—Soy Serey Vichet
“ធ្វើការងារប្រកបដោយចំណង់ ធ្វើឲ្យខ្លួនរបស់អ្នកវេទនាខ្លាំងណាស់។”—Soy Serey Vichet
“មនុស្សដែលអស្ចារ្យទាំងឡាយគឺជាមនុស្សដ៏សាមញ្ញ តែមនុស្សដែលអត់សាមញ្ញ ហើយប្រឹងធ្វើ
ជាសាមញ្ញដើម្បីបានភាពអស្ចរ្យនោះគឺជាមនុស្សដ៏ថោក ទាបបំផុតទៅវិញទេ។” —អាសូរ