បើឃើញសកម្មភាពពួកយើងណាមួយ មានភាពមិនសមរម្យ យើងគិតទៅថាសកម្មភាពនោះវាខុស វាមិនសមរម្យ តើយើងត្រូវធ្វើដូចម្តេច? បើចង់ថាអោយចំបុគ្គលនោះ ដាច់ខាតមិនត្រូវpost ពាក្យសំដីយើងជាសាធារណ:ឡើយ ត្រូវនិយាយជាលក្ខណ:ឯកជនតាមមធ្យោបាយណាមួយក៏បាន តែត្រូវតែធ្វើឡើងជាលក្ខណ:ឯកជន គឺនិយាយឬដាស់តឿនជាសំងាត់តែពីរនាក់។
បើយើងលើកយករឿងនោះមកវាយប្រហារជាសាធាណ: ដាច់ខាតជំលោះនឹងត្រូវចាប់ផ្តើមឡើងហើយ។ ឯណាទៅទ្រឹស្តីថា រឿងធំត្រូវតែធ្វើវាអោយទៅជារឿងតូច ឯរឿងតូចធ្វើវាអោយបាត់ទៅនោះ? នេះយើងបានធ្វើអោយរឿងតូចទៅជារឿងធំហើយ។យើងមើលឃើញថាគេបានធ្វើរឿងមិនសមរម្យ ចុះយើងយករឿងកែលំអគ្នាក្នុងក្រុមមកនិយាយជាសាធារណ:នោះវាសមរម្យណាស់ទៅឬ? អ្នកក៏បានធ្វើកំហុសមួយដែរ ត្រង់ថាវាគួរតែនិយាយជាលក្ខណ:បុគ្គល ជាសំងាត់ តែបែជាយកមកនិយាយជាសាធារណ:ទៅវិញ។ ជំលោះបែបនេះនឹងរាលដាលយ៉ាងឆាប់រហ័សទៅជារឿងធំព្រោះថា តែរឿងកើតនៅទីសាធារណ:ហើយ មានអ្នកផ្សេងទៀតមានយោបលលើរឿងនេះមិនខាន វាចេះតែរីករីករាលដាលធំទៅរហូតដល់កំរិតបែកបាក់គ្នាមើលមុខគ្នាមិនត្រង់ ដិតស្នាមរបួសព្យាបាលមិនជាទោះជាជួនកាលធ្វើជាត្រូវគ្នាក្រោមការផ្សះផ្សាររបស់អ្នកណាមួយក៏ដោយ តែវាជាសះតែខាងក្រៅ ខាងក្នុងនៅតែមានស្នាមរបួសដដែលហ្នឹង។ ពូសូមនិយាយដោយដាច់អហង្គកាថា បើLDP ណាម្នាក់ប្រព្រិត្តិរឿងបែបនេះ សូមកុំនិយាយមកកាន់ពូថា ស្រឡាញ់ពូឬគោរពពូអី អារម្មណ៍ពូទទួលយកពាក្យគោរពស្រឡាញ់ពូ ពីបុគ្គលនេះមិនបានទេ ព្រោះថាទំនាស់ក្នុងក្រុមសុទ្ធតែនាំនៅការឈឺចាប់ដល់ពូជានិច្ច។បើគេគារពស្រឡាញ់ពូ ហេតុអ្វីគេទៅជាធ្វើខ្លួន ជាអ្នកបង្កររឿងក្នុងក្រុមទៅកើត? ពូស្ទង់ចិត្តគេទៅ ពូដឹងថាពេលគេចាប់ផ្តើមបង្កររឿងឡើង គេមិនបាននឹកគិតដល់ពូទេ ហើយម្យ៉ាងទៀត គេជាមនុស្សមិនជ្រៅដែរ ធ្វើអំពើបែបនេះដើម្បីអោយគេឃើញថាខ្លួនហ្នឹងវាគ្រាន់បើណាស់ ឬយ៉ាងហោចក៏ជាមនុស្សល្ងង់មិនយល់ពីរបៀបដោះស្រាយបញ្ហាដែរ។ បើខ្លួនយើងឃើញបុគ្គលម្នាក់ជាសមាជិកយើងប្រព្រិត្តិមិនសមរម្យ ហើយយើងពុំហ៊ាននិយាយទៅកាន់បុគ្គលនោះ ដោយយើងមិនសូវមានទំនាក់ទំនងនឹងគ្នាឬមិនសូវប្រសព្វនិយាយ ឬដោយប្រការណាមួយ នោះយើងគួរតែស្នើយោបលយើងទៅមនុស្សណាម្នាក់ដែលយើងយល់ថាអាចទៅនិយាយនឹងបុគ្គលដែលយើងយល់ឃើញថាបានធ្វើរឿងមិនសមរម្យនោះជំនួសយើងបាន។តែបើគេឃើញអ្នកណាខុសហើយ គេចង់និយាយកំហុសនោះជាសាធារណ: គឺគេអាចធ្វើបាន ប៉ុន្តែគេត្រូវនិយាយក្នុងន័យទូទៅមិនបញ្ចេញអោយអ្នកផ្សេងដឹងថាខ្លួនយើងចង់និយាយឬថាអោយអ្នកណាម្នាក់ទេ នោះវាជាការគួរដែលអាចទទួលយកការនិយាយពីរឿងមិនសមរម្យនៅទីសាធាណ:បាន។ ម្យ៉ាងទៀតពេលរៀបនឹងហាមាត់ឬធ្វើសកម្មភាពបង្ហាញថាអ្នកណាម្នាក់ជាសមាជិកLDP ខុស ត្រូវតែត្រួតពិនិត្យដោយស្មោះត្រង់ទៅក្នុងចិត្តខ្លួនឯងទាស់តែច្បាស់ថា ខ្លួនពិតជាចង់កែលំអដោយស្មោះត្រង់មែន មិនមែនចង់កាច់បំបាក់ទេ។ និយាយជាសាធារណ:ជាការកាច់បំបាក់សុទ្ធសាធមិនមែនជាការកែលំអទេ។ ប៉ុន្តែបើការកែលំអដោយស្មោះត្រង់បានធ្វើយ៉ាងគ្រប់គ្រាន់រួចរាល់អស់ហើយ តែបុគ្គលដែលបានប្រព្រិត្តរឿងមិនសមរម្យនៅតែព្រហើន រឹងរូសទាំងទទឹងទិសហើយនោះ ការកាច់បំបាកតាមរូបភាពណាមួយដែលអាចធ្វើបាន គឺសុទ្ធតែត្រឹមត្រូវទាំងអស់។ ប៉ុន្តែការសំរេចយកវិធានការណ៍ចុងក្រោយនេះគឺការកាច់បំបាក់ បើមានចិត្តស្ទាក់ស្ទើរ ពូស្នើសុំអោយមានការពិគ្រោះរឿងនេះនឹងមនុស្សណាដែលអ្នកទុកចិត្តថាមានសមត្ថភាពអាចជួយថ្លឹងថ្លែងការសំរេចចិត្តរបស់អ្នកបានជាមុនសិន ចៀសវាងការសំរេចចិត្តខុសពិបាកជួសជុលកំហុសនោះណាស់៕

9 hrs · Public