កើតមកជាមនុស្សមានមសិកាអាចដឹងថាអ្វីខុសអ្វីត្រូវ អ្វីគួរឬមិនគួរ។ មនសិកាប្រាប់ថា កើតមកត្រូវតែមានប្រយោជន៍សំរាប់មនុស្ស កាន់តែច្រើនកាន់តែល្អ។ បើកើតមកគ្រាន់តែរួចតែខ្លួនឬទំងន់ដល់ផែនដីទេ កុំកើតមកអីល្អជាង។ ទ្រឹស្តីមួយនេះមិនត្រូវវនៅត្រឹមជាការយល់ទេ ប៉ុន្តែត្រូវតែដិតនៅក្នុងសន្តាន។
ហេតុអ្វីត្រូវប្រឹងបើអ្នកគ្រប់គ្រាន់ហើយនោះ? ព្រោះអ្នកមានឱកាស មានសមត្ថភាព និងមានលទ្ធភាព ដូច្នេះត្រូវតែខំអោយអស់សក្តានុពលដែលខ្លួនអាច ដើម្បីជួយមនុស្សដែលគ្មានឱកាស គ្មានសមត្ថភាពនិង គ្មានលទ្ធភាព ធ្វើវាអោយចេញជាប្រយោជន៍អោយអស់ទំហឹង សំរាប់ផែនដី មុននឹងអ្នកបិទភ្នែកលាផែនដីនេះ។ មានតែប៉ុណ្ណឹងទេដែលមនសិកាជាមនុស្សប្រាប់ថា ជាកិច្ចការពេញមួយជីវិតឬ ល្បែងលេងពេញមួយជីវិត ដែលគ្មានសារ: និងគ្មានខ្លឹមសារអ្វីទាល់តែសោះនេះ៕

24 December at 11:38 · Public