loading...
មនុស្សច្រើនណាស់ដែលនិយាយថា គ្មានអ្នកណាល្អនឹងយើង ជាងឳពុកម្តាយ បងប្អូនក្រុមគ្រួសារ
យើងទេ។ ខ្ញុំចេះតែសួរខ្លួនឯងថា គេមិនល្អនឹងយើងដូចឳពុកម្តាយបងប្អូនក្រុមគ្រួសារ តើព្រោះតែ

គេជាមនុស្សមិនល្អឬ? ឬព្រោះតែពុំមានហេតុផលសមរម្យដើម្បីអោយគេល្អជាមួយនឹងយើងដូច
ឳពុកម្តាយបងប្អូន ក្រុមគ្រួសារយើង?តើយើងបានធ្វើអ្វីល្អចំពោះអ្នកដទៃណាមួយនោះស្មើឬលើស
ពីយើងធ្វើល្អចំពោះម៉ែឳបងប្អូនក្រុមគ្រួសារយើងហើយឬនៅ? បើយើងបានធ្វើដូច្នេះរួចហើយ ទើប
យើងគួររំពឹងថា អាចនឹងអ្នកនោះល្អជាមួយនឹងយើង ជាងឬដូចឳពុកម្តាយបងប្អូនក្រុមគ្រួសារយើង
បាន។ តែបើខ្លួនយើងមិនបានធ្វើល្អនឹងអ្នកដទៃណានោះ លើសពីភាពល្អដែលយើងមានចំពោះ
ក្រុមគ្រួសារយើងផង តើមានហេតុផលសមរម្យណាដែលយើងគួររំពឹងថាអ្នកដទៃ អាចនឹងល្អជា
មួយយើងលើសឬដូចឳពុកម្តាយបងប្អូនក្រុមគ្រួសារយើងទៅ? ការស្រឡាញ់រាប់អានដូចឳពុក
ម្តាយក្រុមគ្រួសារ វាអាចកើតមានឡើងដោយអានុស្សាវរីយ៍ វាមិនមែនឃើញភ្លាមស្រឡាញ់ភ្លែត
ដូចស្នហាផ្លូវភេទទេ ដូច្នេះអ្នកត្រូវគិតថា តើអ្នកមានបានចំណាយពេលគ្រប់គ្រាន់ដើម្បី បង្កើតអនុស្សាវរីយ៍យ៉ាងជ្រាលជ្រៅជាមួយអ្នកណាម្នាក់លើសពីឳពុកម្តាយក្រុមគ្រួសារខ្លួនហើយ
ឬនៅ? បើអ្នកបានធ្វើរួចហើយ ប្រាកដណាស់អ្នកអាចនឹងរកបាន មនុស្សដែលស្រឡាញ់អ្នកដូច
ឳពុកម្តាយបងប្អូនក្រុមគ្រួសារអ្នក។ ត្រូវចាំថាអ្នកគ្រាន់តែអាច មិនមែនត្រូវតែបានទេ។ ប៉ុន្តែបើអ្នក
មិនដែលបានធ្វើល្អ និងចំណាយពេលវេលា ដើម្បីបង្កើតអានុស្សាវរីយ៍នឹងគ្នាដូចបងប្អូនក្រុម
គ្រួសារនឹងអ្នកណាផង មិនគួរអីអ្នកមកនិយាយថា គ្មានអ្នកណាល្អនឹងយើងជាងឳពុកម្តាយបងប្អូន
ក្រុមគ្រួសារយើងទេ។ អ្នកអាចសង្កេតមើល តើមនុស្សមានមនោសញ្ចេតនាស្រឡាញ់គ្នាព្រោះតែ
ជាឳពុកម្តាយបងប្អូនក្រុមគ្រួសារនឹងគ្នាឬ? មិនមែនទេ។ មានមនុស្សមិនតិចទេ ដែលបានរស់នៅ
បែកឳពុកម្តាយ បងប្អូន ក្រុមគ្រួសារ តាំងពីខ្លួននៅតូច ហើយទៅរស់នៅជាមួយអ្នកដទៃ ឬសាច់
ញាតិ ឆ្ងាយ ដែលមិនមែនឱពុកម្តាយឬបងប្អូនបង្កើតខ្លួនទេ ដល់តែធំឡើង គេមានមនោសញ្ចេតនា
នឹងអ្នកដែលគេរួមសុខរួមទុក្ខយ៉ាងយូរនោះ ជាងឳពុកម្តាយបងប្អូនបង្កើតរបស់ខ្លួនទៅទៀត។ នេះសបញ្ជាក់យ៉ាងច្បាស់ណាស់ថា មិនមែនព្រោះតែ ចំណងកំណើតជាឳពុកម្តាយបងប្អូន
ក្រុមគ្រួសារទេដែលធ្វើអោយមនុស្សស្រឡាញ់គ្នាខ្លាំងនោះ ប៉ុន្តែដោយសារអនុស្សាវរីយ៍ដែល
ពួកគេ បានសាងរួមគ្នាទេដែលធ្វើអោយមនុស្សស្រឡាញ់រាប់អានគ្នាខ្លាំងនោះ។ អញ្ចឹងបើអ្នកមិន
បានបង្កើតអានុស្សាវរីយ៍គ្រប់គ្រាន់ចំពោះអ្នកណាមួយទេ នោះអ្នកក៏មិនសមនឹងទទួលបាន
ការស្រឡាញ់ពីអ្នកណានោះ ដូចម្តាយឳពុកបងប្អូនក្រុមគ្រួសារអ្នកដែរ។ បញ្ហាក្នុងរឿងរកមិនបាន
អ្នកដទៃដែលស្រឡាញ់ខ្លួនលើសពីឳពុកម្តាយបងប្អូនក្រុមគ្រួសារយើងនោះគឺមកពីយើងក៏មិន
បានតាំងចិត្តយកអ្នកណាមួយជាឳពុកម្តាយបងប្អូនក្រុមគ្រួសារ ហើយផ្តើមបង្កើតអានុស្សាវរីយ៍
ក្នុងទំនាក់ទំនងដូចជាឳពុកម្តាយបងប្អូន ក្រុមគ្រួសារយើងដែរនោះទេ គឺមិនមែនដោយសារ
អ្នកដទៃគេជាមនុស្សដែលមិនល្អនឹងយើងដូចឳពុកម្តាយបងប្អូនក្រុមគ្រួសារនោះទេ។
ក្នុងរឿងនេះ ម្តេចអ្នកមិនសួរខ្លួនឯងថា តើមានមូលហេតុអ្វីដែលអ្នកដទៃត្រូវមកល្អនឹងយើង ដូច
ឳពុកម្តាយបងប្អូនក្រុមគ្រួសារយើង? តើយើងបានលះបង់បង្កើតអានុស្សាវរីយ៍រួមគ្នាជាមួយនឹងគេ
នោះហើយឬនៅ? ខ្ញុំសរសេរអត្ថបទនេះឡើង ព្រោះខ្ញុំចេះតែទើសនឹងពាក្យក្រើនរំលឹករបស់
មនុស្សខ្លះចំពោះអ្នកណាមួយថា គ្មានអ្នកណាល្អនឹងយើងដូចម្តាយឳពុកបងប្អូនក្រុមគ្រួសារយើង
ទេ អ្នកនិយាយនេះចង់មានន័យថាកុំទុកចិត្តឬស្រឡាញ់អ្នកដទៃជាងឳពុកម្តាយបងប្អូន
ក្រុមគ្រួសារខ្លួនឯងអី។ គំនិតនេះបិទផ្លូវមិនអោយយើងអាចរកបានឳពុកម្តាយបងប្អូនក្រៅរង្វង់
ចំណងកំណើតរបស់ខ្លួនឡើយ។ មនុស្សល្អជាងឳពុកម្តាយយើងបងប្អូនក្រុមគ្រួសារយើងមាន
ច្រើនគគោគ ក្នុងលោកនេះ ត្រូវតែបើកចិត្តដើម្បីរកមនុស្សល្អមកធ្វើជាឳពុកម្តាយបងប្អូនក្រុម
គ្រួសារយើង បើយើងចង់។ រឿងនេះជាបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ៕
24 December at 20:18 · Public
4:32 PM