loading...
ពេលមានអ្នកណាម្នាក់ថាអ្វីមួយអោយយើង ហើយយើងច្បាស់ក្នុងខ្លួនយើងណាស់ថា ការចោទប្រកាន់នោះមិនត្រឹមត្រូវទេ គឹយើងមិនមែនជាមនុស្សដូចគេចោទ ឬបានធ្វើរឿង ដូចគេចោទប្រកាន់នោះទេ។ ក្នុងករណីនេះ រឿងអ្នកត្រូវធ្វើជាបថម គឺត្រូវសង្កេតមើលអោយច្បាស់ ថាតើអ្នកចោទប្រកាន់យើងនោះ មានបំណងបង្កាច់បង្ខូចយើង
ឬគេមានការភាន់ច្រឡំលើយើងមែន? បើយើងច្បាស់ថាគេមានបំណងកាច់មួលយើងហើយ ត្រូវច្បាស់ក្នុងចិត្តថា នេះគឺជាមនុស្សអាក្រក់ បើជាមនុស្សអាក្រក់ហើយ ត្រូវប្រើទ្រឹស្តីថា គ្មានហេតុផលសមរម្យណាដែលយើងត្រូវ និយាយរកខុសរកត្រូវ ជាមួយមនុស្សដែលវិប្បដិសារីមិនមែនជាទណ្ឌកម្មរបស់វាទេ ហើយក៏គ្មានហេតុផលសមរម្យណា ដែលយើងត្រូវយកចិត្តទុកដាក់ចំពោះ ការរិះគន់ឬការសន្យារបស់មនុស្សប្រភេទនេះដែរ។ ប៉ុន្តែបើអ្នកសង្កេតឃើញថាអ្នកដែលចោទប្រកាន់អ្នក ជាមនុស្សល្អទេ ដូច្នេះមានតែគេនោះយល់ច្រឡំពីអ្នក។ ដើម្បីដោះស្រាយភាពភាន់ច្រឡំរបស់គេចំពោះអ្នកៗ មានរបៀបពីរយ៉ាងដែលអ្នកអាចធ្វើ។ ទីមួយអ្នកត្រូវនិយាយពន្យល់តាមសំរួល ថាអ្វីដែលគេចោទមកលើអ្នកនោះគឺមិនដូចគេគិតឬគេបានដឹង បានឃើញនោះទេ ដោយភ្ជាប់ជាមួយហេតុផលច្បាស់លាស់តាមប្រាជ្ញាដែលអ្នកអាចធ្វើបាន។ ទីពីរ បើអ្នកអស់សមត្ថភាពនឹងពន្យល់គេអោយយល់ពីខ្លួនហើយ អ្នកមានវិធីមួយទៀត គឺធ្វើសកម្មភាពក្រោយពីគេបានចោទប្រកាន់នោះមក ដោយធ្វើអោយឃ្លាតឆ្ងាយពីការចោទប្រកាន់របស់គេនោះ សកម្មភាពរបស់អ្នកដូច្នេះគឺដើម្បីបញ្ជាក់ថា អ្វីដែលគេបានដឹង បានឮ ឬបានយល់កន្លងមកនោះ គឺមិនមែនជាយើងទេ។ យើងគឺមនុស្សម្នាក់ផ្សេង ដែលគេចោទនោះគឺម្នាក់ផ្សេងដែលមិនមែនជាយើងទេ។ បើអ្នកយល់ថាគេចោទប្រកាន់អ្នក ជារឿងខុសហើយ នោះគឺជាកំហុសរបស់គេ ដូច្នេះសូមពិនិត្យខ្លួនអោយច្បាស់និងប្រាកដថា ក្នុងរឿងនេះអ្នកមិនបានចូលរួមប្រព្រិត្តកំហុសជាមួយនឹងគេទេ ដូចជាទៅជាកាច់មួលគេវិញ ឬព្យាយាមរកចំនុចខ្សោយរបស់គេដើម្បីវាយបកវិញ ដែលនុស្សធម្មតាទូទៅងាយនឹងធ្លាក់ចូលក្នុងផ្លូវនេះណាស់ វាសុទ្ធតែកំហុសដែលអ្នកត្រូវប្រុងប្រយ័ត្នបំផុតដើម្បីធានាដោយច្បាស់ក្នុងចិត្តមួយរយភាគរយថា គឺអ្នកមិនបានចូលរួមធ្វើកំហុសទេ ក្នុងរឿងការចោទប្រកាន់របស់មនុស្សល្អមកកាន់អ្នកនេះ។ អ្នកអាចធ្វើរឿងនេះបានតែចំពោះមនុស្សអាក្រក់ដែលកាច់មួលអ្នកតែប៉ុណ្ណោះ។ គឺអ្នកនៅតែរក្សាភាពជាអ្នកដដែលតាំងពីដើមរហូតមកដល់ពេលឥឡូវនិងទៅអនាគត យើងគឺនៅតែយើងដដែលឥតមានអ្វីប្រប្រួលទេ បើមានឱកាសអ្នកត្រូវតែបង្កើនភាពល្អរបស់អ្នកចំពោះមនុស្សដែលបានចោទប្រកាន់អ្នកនោះអោយលើសពីមុនឬយ៉ាងហោចណាស់ក៏រក្សាភាពល្អនោះអោយនៅដដែលដែរ ការនេះជាកិច្ចការប្រសើរខ្លាំងណាស់ ដើម្បីប្រែក្លាយសត្រូវអោយមកជាមិត្តឬបំបាត់ការភាន់ច្រលំរបស់អ្នកនោះមកលើអ្នក។ តែត្រូវចាំថារបៀបទីពីរនេះត្រូវស៊ីពេលយូរដើម្បីបញ្ជាក់ការពិត ដូច្នេះកុំមានចិត្តអន្ទះសារក្នុងរឿងនេះ ទុកវាអោយទៅតាមដំណើរចុះ អំពើល្អវាគើមៗ តែគ្រប់កាលវេលាគ្រប់ហេតុគ្រប់ផល រឿងអ្វីដែលវាត្រូវកើត វានឹងកើតឡើងហើយ។ ប្រឹងធ្វើអោយបានត្រឹមត្រូវនិងអស់លទ្ធភាព ហើយទុកអោយធម្មជាតិនេះជាអ្នករៀបចំលទ្ធផលចុះ ចេញជាស្អី ក៏ទទួលយកវាទៅ។ បើអ្នកធ្វើបែបនេះបាន អ្នកត្រូវច្បាស់ថា អ្នកជាមនុស្សខ្ពស់ជាងអ្នកចោទប្រកាន់អ្នក ទាំងការយល់ដឹងទាំងគុណធម៌។ ប៉ុន្តែជួនកាលផ្លូវទាំងពីរនៅតែមិនអាចជួយអ្នកចោទប្រកាន់អ្នក អោយយល់ពីអ្នកដដែល ដោយហេតុយ៉ាងច្រើនទៀត មានជាអាទ៍ មនុស្សខ្លះល្ងង់ពេកមិនអាចយល់ការពិតបាន មនុស្សខ្លះទៀតពេលជ្រុលជាចោទយើងហើយ ទៅជាខ្មាស់មិនហ៊ានទទួលយកការពិតថាខ្លួនបានយល់ច្រឡំលើអ្នកទេ។ល។ បើដល់ចំនុចនេះអ្នកត្រូវប្រាប់ខ្លួនឯងថានេះហើយរឿងរ៉ាវរបស់ជីវិត មិនមែនតែយើងម្នាក់ទេដែលបានរងអំពើអយុត្តិធម៌បែបនេះ អ្នកដទៃផ្សេងពីយើង គេក៏ធ្លាប់រងអំពើអយុត្តិធម៌បែបនេះដែរ ជួនកាលខ្លាំងជាងយើងទៅទៀត។ នេះហើយជីវិត។ បើអ្នកចោទប្រកាន់អ្នកខុសនោះគេដឹងខ្លួនថាគេខុស ហើយគេសុំទោសយើង ពាក្យដែលអ្នកគួរនិយាយបំផុតទៅកាន់គេគឺ មានហេតុផលសមរម្យឯណាដែលខ្ញុំគួរប្រកាន់ខឹងនឹងអ្នក បើមនុស្សដែលអ្នកបានចោទប្រកាន់នោះមិនមែនខ្ញុំផង មនុស្សដែលអ្នកចោទប្រកាន់នោះគឺពិតជាគួរអោយស្តីអោយដូចដែលអ្នកបានធ្វើនោះហើយ បើខ្ញុំជាអ្នកវិញ បានជួបរឿងដូចដែលអ្នកជួប បានឃើញរឿងដូចដែលអ្នកបានឃើញ ក៏ខ្ញុំនឹងធ្វើដូចតែអ្នកដែរ ព្រោះមនុស្សដែលអ្នកបានចោទប្រកាន់នោះ វាគួរតែត្រូវធ្វើដូចអ្នកបានធ្វើចំពោះដូច្នោះមែន បើអាចសើចក៏សើចទៅដើម្បីបន្ធូរស្ថានកាណ៍ រួចបន្ថែមថា តែសំណាងណាស់ ដែលអ្នកគួរអោយចោទប្រកាន់នោះមិនមែនជាខ្ញុំហេហេហេ។ តែត្រូវចងចាំថា មួយចប់ដំណើររឿងនេះ មិនមែនជាការសំដែងទេ វាត្រូវតែផុសចេញពីចិត្តស្មោះស គ្មានលាក់គំនួចបន្តិចណាឡើយដែលបញ្ជាក់ថាយើងគឺមនុស្សបែបហ្នឹង ហ្នឹងបានជាយើងពិតប្រាកដ។ នេះហើយជាចិត្តអនុគ្រោះ ដែលគេចាត់ទុកជាសំរស់ពិតប្រាកដរបស់មនុស្ស នោះណា៕
27 December at 21:07 · Public
6:07 PM