មានមនុស្សច្រើនណាស់ដែលមិនស្គាល់ខ្លួនឯង តែគេបែរជាមានបំណង ឲ្យអ្នកដទៃយល់ពីខ្លួនឯង ពិតជាគួរឲ្យអស់សំណើចណាស់។ បើអ្នកមិនស្គាល់ខ្លួនឯង ការងាររបស់អ្នកបរាជ័យគ្រប់សមរភូមិ
ប្រយុទ្ធ។ ចាប់នេះខុយ ចាប់នោះខុយ ធ្វើការនេះមិនកើត ធ្វើការនោះមិនកើត នោះព្រោះតែមិនដឹងកំលាំងពិតរបស់ខ្លួន។ មួយវិញទៀត ការវិនិច្ឆ័យរបស់ខ្លួន ក៏មិនគ្រប់លក្ខណមានហេតុផលដែរ នោះព្រោះតែ មិនស្គាល់ចិត្តរបស់ខ្លួនឯង ថាចិត្ត របស់ខ្លួន មានលំអៀង មានគំនុំ ការស្អប់ សេចក្ដីច្រណែន ទាំងនេះធ្វើឲ្យអ្នកយល់ខុសចំណេះគួរបដិបក្ខ ដែលជាហេតុនាំឲ្យចាញ់។ ជាពិសេស បើគួរបដិបក្ខរបស់អ្នក មានចិត្តស្អាត និងមានប្រាជ្ញា នោះអ្នកត្រូវពិនិត្យចំពោះខ្លួនឯងឲ្យមែនទែន។ អ្នកអាចខុសហើយខុសទៀត ព្រោះតែអ្នកវាយតម្លៃគេ ដោយចិត្តខ្លួនឯងមិនស្អាត។ តើការស្គាល់ខ្លួនឯងស្គាល់យ៉ាងដូចម្ដេច? ខ្ញុំជម្រាប ការស្គាល់ខ្លួនឯងតាមប្រាជ្ញាឈ្លាស់វៃ គឺស្គាល់ខណៈចិត្តរបស់ខ្លួន តើចិត្តរបស់ខ្លួនជាចិត្ត ប្រភេទណា ជាចិត្តមានទោសច្រើន មានគំនុំ ជាចិត្ត ពោរពេញដោយលោកធម៌ ជាចិត្ត មានលោភ ស្គាល់ចិត្តខ្លួនឯង ទាំងចំណុចល្អ ទាំងចំណុចមិនល្អ។ ដើម្បីតាមទាន់ខណៈ ចិត្តរបស់ខ្លួន ថាជាចិត្តកំពុងគិតអ្វី គឺសូមព្យាយាមត្រួតពិនិត្យចិត្តរបស់ខ្លួនជាប្រចាំ នោះយើងនឹងតាមទាន់ នៅអ្វីដែលខ្លួនគិត ហើយនឹងស្គាល់ចិត្តរបស់ខ្លួនហើយ។

8 hrs · Edited · Public