loading...
ពួកយើងអាចសង្កេតមើលចុះ អ្នកដែលដើរចេញពីគណបក្យបញ្ឆោតទាំងឡាយ គឺមិនដែលមានអ្នកមានតំណែងខ្ពស់ជាផ្លូវការក្នុងប្រទេសទេ ពួកគេមិនមែនជាមនុស្សដែលនៅក្នុងតំណែងធំណាមួយដែលមានមុខមាត់ក្នុងសង្គមទេ បើពួកគេកំពុងនៅក្នុងតំណែងមុខមាត់ក្នុងសង្គមណាមួយ ពួកគេនឹងមិនឈ្លោះជាមួយគណបក្សខ្លួនទេ។
ខ្ញុំចង់មានន័យថាការឈ្លោះប្រកែករហូតដើរចេញពីគណបក្សបញ្ឆោត SRP ឬ HRP ឬCNRP គឺសុទ្ធតែទំនាស់ផលប្រយោជន៍ផ្ទាល់ខ្លួនទាំងអស់។ ពួកអ្នកនៅក្នុងបក្សក៏មិនល្អ អ្នកខ្លះដែលឈ្លោះនឹងបក្សចេញមកហែកហួរបក្សនៅខាងក្រៅក៏មិនមែនជាមនុស្សល្អ អយុត្តិធម៌ឬបក្សពួកនិយមក្នុងផ្ទៃបក្ស ដែលអ្នកដើរចេញបានស្រែកអោយសាធារណជនបានដឹងនោះកើតមានតាំងពីកំនកំនើតបក្សនោះម្លេះ ម្តេចខ្លួនមិនស្រែក គឺព្រោះតែខ្លួនឯងផ្ទាល់មិនត្រូវបានគេរាប់បញ្ចូលជាបក្យពួកខ្លួន អំពើពុករលួយក្នុងបក្ស មិនត្រូវបានគេចែកភាគលាភអោយខ្លួនតែប៉ុណ្ណោះទើបចេញមកក្រៅហើយស្រែកហែកហួរ។ បើពួកគេជាមនុស្សដែលស្អប់អំពើអាក្រក់ដូចជាអំពើពុករលួយ បក្សពួកនិយម និងអំពើផ្តាច់ការរបស់មន្រ្តីធំៗក្នុងបក្យម្លេះគេមិនអាចសង្ងំស្ងៀមយ៉ាងយូរ ខ្លះអាចដល់ទៅ២០ឆ្នាំ មកដល់ពេលគេចេញមកក្រៅហើយ ទើបគេស្រែកយ៉ាងនេះនោះទេ។ រឿងរ៉ាវអាក្រក់ដែលគេនិយាយពីបក្សរបស់គេវាជាការពិត តែហេតុអ្វីយូរមកហើយពួកគេនៅតែសំងំ? ការនេះសបញ្ជាក់យ៉ាងច្បាស់ថាពួកគេជាមនុស្សមានសណ្តានតែមួយដែលអាចរស់នៅជាមួយគ្នាយ៉ាងយូរបែបនេះ។ មានករណីដាច់ដោយឡែកមួយទៀតដែលពលរដ្ឋអាចនឹងពិបាកយល់បន្តិច គឺករណីអ្នកតំណាងរាស្រ្តក្នុងតំណែងម្នាក់គាត់បានចាកចោលតំណែង តំណាងរាស្រ្តរបស់គាត់ក្នុងគណបក្សសម រង្ស៊ី SRP ទៅកាន់គណបក្សសិទ្ធិមនុស្ស HRP។ រូបភាពនេះអាចអោយមនុស្សមានការពិចារណាទន់ខ្សោយមានការភាន់ច្រលំបាន ថាគាត់ពិតជាមនុស្សស្អាតស្អំស្អប់អំពើអាក្រក់ បានជាសុខចិត្តលាចោលតំណែងតួនាទីមិនស្តាយស្រណោះ។ ខ្ញុំសូមអភ័យទោសដោយមិនអាចពន្យល់លំអិតបាន ថាតើហេតុអ្វីពួកគេឈ្លោះគ្នា តើផលប្រយោជន៍ផ្ទាល់ខ្លួនមួយណាដែលពួគគេដណ្តើមគ្នារហូតដល់បែកបាក់គ្នា ហើយមានលោកតំណាងរាស្រ្តម្នាក់នោះបានដើរចេញពីមុខនាទីជាឧត្តមមន្ត្រីថ្នាក់ផុតលេខគឺតំណាងរាស្រ្ត មកចូលរួមជាមួយនឹងHRP របស់លោកកឹម សុខាទៅវិញ ព្រោះរឿងនេះ ជារឿងជ្រៅដែលមានតែអ្នកដឹងទេទើបអាចយល់បានព្រោះវាមានទាក់ទងនឹងCPPផង ហើយការដឹងតែមិនមានភស្តុតាងបញ្ជាក់ពិបាកនឹងបរិយាយអោយសមរម្យ និងរួចផុតពីគេប្តឹងយើងតាមផ្លូវច្បាប់ណាស់។ ប៉ុន្តែអ្នកអាចសង្កេតតាមអ្វីដែលទាំងខ្ញុំទាំងអ្នកបានឃើញទាំងអស់គ្នា ថាបើគាត់ជាមនុស្សល្អស្អប់អំពើអាក្រក់តើគាត់ទៅចូលរួមនឹងHRP ដែលមានលោកកឹមសុខាជាអ្នកដឹកនាំកើតឬ? តើHRP ដឹកនាំដោយលោកកឹមសុខាមានត្រង់ណាប្រសើជាងលោក សមរង្ស៊ីទៅ? ហើយខ្ញុំសែនឆ្អើមពាក្យលោកតំណាងរាស្រ្តម្នាក់នោះគាត់និយាយពេលគាត់មកចូលរួមនឹងHRP របស់លោកកឹមសុខាគឺគាត់និយាយថា" ខ្ញុំបានតាមដានសង្កេតឯកឧត្តមប្រធានកឹមសុខាយូរណាស់មកហើយ គឺតាំងពីគាត់នៅជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាម្លេះ ខ្ញុំសង្កេតឃើញថា គាត់ជាអ្នកដឹកនាំស្អាតស្អំ មានទឹកចិត្តស្នេហាជាតិយ៉ាងខ្លាំងខ្លា ជាមនុស្សដែលមានចក្ខុវិស័យយ៉ាងភ្លឺថ្លាសក្តិសមជាអ្នកដឹកនាំខ្លាំងណាស់" កាលនៅក្នុងបក្សសមរង្ស៊ីជាមួយខ្ញុំ គាត់ធ្លាប់ប្រាប់ខ្ញុំផ្ទាល់ថា កឹមសុខានេះគ្មានចេះអីទេ បើបើកបក្សអញធានាដឹងថាមិនបានកៅអីទេ ខុសប្លែកពីលោកប្រធានសមរង្ស៊ី គឺជាមេដឹកនាំខ្នាតអន្តរជាតិ។ ខ្ញុំនៅចាំពាក្យសំដីរបស់គាត់ប្រាប់ខ្ញុំនោះច្បាស់ណាស់ ដល់តែឃើញគាត់មកនិយាយផ្ទុយពីអ្វីដែលគាត់ធ្លាប់ប្រាប់ខ្ញុំ ខ្ញុំគ្រវីក្បាលហើយគិតក្នុងចិត្តថា អានេះដើម្បីអំណាច ស្អីក៏វាធ្វើទៅកើតដែរ។ឱរាស្ត្រខ្មែរអើយ មនុស្សធុនៗនេះហើយឬដែលអ្នកទុកចិត្តរើសធ្វើតំណាងខ្លួននោះ??? នៅមានរឿងមួយទៀតដែលបញ្ជាក់យ៉ាងច្បាស់ពីចរិតរបស់បុគ្គលនោះថាគាត់ជាមនុស្សយ៉ាងម៉េចនោះគឺ ឥឡូនេះគាត់ត្រលប់ទៅរួបរួមជាមួយគណបក្សសមរង្ស៊ី SRP ដែលពេលដែលគាត់ចេញពីបក្សនោះមក គាត់បានហែកហួរអស់ទំហឹងពីបក្សនោះរួចទៅហើយនោះ។ ត្រង់នេះរិតតែច្បាស់អំពីចរិតរបស់គាត់ថាតើគាត់ឈ្លោះនឹងSRP ព្រោះរឿងភាពមិនស្អាតស្អំរបស់បក្សនោះឬព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួន? សារុបមកខ្ញុំចង់ប្រាប់បងប្អូនថា ទាំងពួកអ្នកចេញពីបក្សបញ្ឆោតCNRP សព្វថ្ងៃនេះមកហែកហួរបក្សដែលខ្លួនធ្លាប់នៅ ទាំងអ្នកនៅក្នុងបក្សហើយខំការពារបក្សCNRP សព្វថ្ងៃនេះ ពួកគេទាំងអស់សុទ្ធតែជាមនុស្សប្រភេទតែមួយដូចគ្នាទេ គឺសុទ្ធតែជាមនុស្សគិតអ្វីផ្អែកតែលើផលប្រយោជន៍ផ្ទាល់ខ្លួនទាំងអស់តែគ្នាហ្នឹង គ្មានក្រុមណាល្អជាងក្រុមណាទេ គឺអាក្រូច និងអាពោនតែប៉ុណ្ណោះ។ សូមបញ្ជាក់ថាការនិយាយមិនពិតដូចជា ការលើកអួតសរសើរខ្លួនឯងខុសពីការពិត ការនិយាយខុសការពិតដើម្បីបន្ថោកគេ និងការនិយាយគ្មានហេតុផលសមរម្យដើម្បីការពារការសន្និដ្ឋានរបស់ខ្លួនសុទ្ធតែលក្ខណ:របស់មនុស្សថោកទាំងអស់៕
3 January at 10:18 · Public
7:53 PM