loading...
យើងទទួលស្គាល់ថាថ្ងៃ៧មករាជាថ្ងៃដែលធ្វើអោយយើងគេចផុតពីការកាប់សំលាប់របស់ប៉ុលពត
មែន ប៉ុន្តែយើងសុំសួរថាតើវាជាបំណងល្អរបស់វៀតណាមមកសង្រ្គោះយើងអោយផុតពីការកាប់

សំលាប់របស់ប៉ុលពតឬជាការឆ្លៀតចូលកាន់កាប់ប្រទេសរបស់យើងក្នុងឱកាសដ៏កំរសំរាប់ប្រទេស
វៀតណាម? បើព្រោះតែមានបំណងចូលកាន់កាប់ប្រទេសយើង  ហើយយើងក៏បានរួចខ្លួនពីការ
កាប់សំលាប់របស់ប៉ុលពត តើយើងគួរដឹងគុណវៀតណាមដែរឬទេ? នេះយើងមិនទាន់និយាយពី 
ថាតើ ក្នុងរបបប៉ុលពតនោះ មានល្បិចកលរបស់ប្រទេសជិតខាងមួយនេះដើម្បីធ្វើអោយមានការ
កាប់សំលាប់នេះដែរឬទេផង។ មនុស្សមានមនសិកាអាចបែងចែកខុសត្រូវបាន តើវាជាគុណយ៉ាង
ម៉េចទៅកើត បើគេធ្វើព្រោះបំណងអាក្រក់របស់គេមកលើយើង ហើយយើងក៏បានរស់ព្រោះតែ
បំណងអាក្រក់របស់គេមកលើប្រទេសយើងនោះ។ បើវៀតណាមមិនឆ្លៀតចូលប្រទេសខ្មែរនៅ
ពេលនោះ អង្គការសហប្រជាជាតិនឹងចូលមកជួយខ្មែរយើងហើយ ព្រោះរឿងរបបប៉ុលពតកាប់
សំលាប់ជនជាតិខ្មែរនៅពេលនោះបានលេចឮធ្លាយជាអន្តរជាតិហើយ ពេលនោះវៀតណាមនឹង
បាត់ឱកាសក្នុងការឆក់យកប្រទេសខ្មែរយើងហើយ ដូច្នេះមិនបង្អង់នាំអោយបាត់ឱកាសមាសនេះ
វៀតណាមក៏វាយចូលប្រទេសខ្មែរក្នុងរូបភាពជាអ្នករំដោះខ្មែរចេញពីរបបប៉ុលពត។ ភស្តុតាងរាប់
មិនអស់ដែលបញ្ជាក់ពីបំណងអាក្រក់របស់ប្រទេសមួយនេះចំពោះពលរដ្ឋខ្មែរយើង ដូចជាវៀត
ណាមបានដឹកជញ្ជូនយកក្នុងរបៀបជាចោរគឺ ឆ្លៀតពេលខ្មែរកំពុងតែវក់វីនឹងរកក្រុមគ្រួសារ
ក្រោយការបែកបាក់គ្នានោះ ដឹកជញ្ជូនទ្រព្យសម្បត្តិខ្មែរតាមគ្រប់តំបន់ខេត្តក្រុង យកទៅប្រទេស
ខ្លួនខ្ទេចខ្ទីអស់គ្មានសល់ បន្ទាប់មកកៀងខ្មែរដែលទើបងើបពីស្លាប់ ងើបពីការបាត់បង់គ្រួសារ នៅមានរបួសក្នុងផ្លូវចិត្តយ៉ាងឈឺផ្សានៅឡើយនោះ ទៅកាប់ព្រៃបណ្តាលអោយស្លាប់ពិការរាប់ម៉ឺន
នាក់ ហើយដឹកជញ្ជូនឈើទាំងនោះទៅប្រទេសខ្លួន ចុងក្រោយបំផុត បើកុំតែចរន្តអន្តរជាតិកៀប
សង្កត់រហូតដល់មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ម្លេះវៀតណាមនឹងនៅគ្រប់គ្រងខ្មែរយ៉ាងណែន
ហើយរិតតែណែនរហូតដល់សព្វថ្ងៃនេះ។ ចូលដល់ស្រុកខ្មែរភ្លាមវៀតណាមបានរៀបចំកម្មវិធី
សិក្សាតាំងពីថ្នាក់ក្រោម គឺខ្មែរត្រូវតែរៀនភាសាវៀតណាម។ តើនេះជាអ្វី? បើមិនមែនផែនការយក
ទឹកដីខ្មែរតើជាអ្វីទៅវិញ? នេះគ្រាន់តែជាការរៀបរាប់ត្រួសៗប៉ុណ្ណោះ នៅមានភស្តុតាងរាប់មិនអស់
ដែលបង្ហាញថាវៀតណាឈ្លានពាប្រទេសខ្មែរទេនៅថ្ងៃ៧មករាឆ្នាំ១៩៧៩នោះ។ បើវៀតណាមជា
អ្នកនិយាយថាថ្ងៃ៧មករាឆ្នាំ១៩៧៩ជាថ្ងៃដែលវៀតណាមរំដោះខ្មែរ នោះវាជាការធម្មតាទេ
ប៉ុន្តែយើងពិតជាហួសចិត្តនិងឈឺចាប់ណាស់ដែលពាក្យនេះជ្រុះចេញពីមាត់កូនខ្មែរណាម្នាក់នោះ។ ចាំមើលទាំអស់គ្នាតើសមរង្ស៊ីនិងកឹមសុខាគាត់នឹងមានប្រតិកម្មយ៉ាងដូចម្តេច ក្នុងឱកាសថ្ងៃប្រារព្ធ
បុណ្យ៧មករាក្នុងឆ្នាំនេះ។ យើងចាំមើលពួកគាត់ទាំងអស់គ្នាចុះ៕
2 hrs · Public
7:53 PM