ការកំសាន្តសប្បាយលេងសើចវាជារឿងធម្មតារបស់មនុស្ស តែត្រូវលេងសើចសប្បាយអោយ
សមជាមនុស្ស និង សមនឹងតួនាទីរបស់ខ្លួន។ ជាទូទៅពូកំរឃើញ អ្នកយល់LDP posted រូបភាពមិនសមរម្យណាស់ ទាំងរូបភាពអ្នកដទៃទាំងរូបភាពខ្លួនឯង។ ការថតធ្វើមុខធ្វើមាត់ធ្វើកាយវិការមិនទំនងក៏ជាការសប្បាយខុសបែបបទមួយដែរ ព្រោះតួនាទីយើង LDP គឺជាអ្នកផ្តល់គំរូល្អដល់សង្គម។ យើងបានសង្កេតឃើញថា អ្នកយល់LDP កំរនឹងមានសកម្មភាពបែបនេះណាស់។ តែជួនកាលAccount ក្លែងក្លាយ យករូបគេមកដាក់តែប្រើAccount នេះក្នុងនាមជាLDP ជួយគិតទាំងអស់គ្នាបន្តិចទៅមើល តើអាងតែមិនមែនជារូបពិតរបស់ខ្លួន ក៏ចេះតែPost រូបភាពធ្វើមុខធ្វើមាត់មិនសមរម្យទៅឬយ៉ាងម៉េច? មនសិកាជាមនុស្សប្រាប់យើងថា ក្នុងនាមជាLDP ទោះរូបនោះមិនមែនជារូបពិតរបស់យើងក៏ដោយ ក៏មិនគួរ Posted រូបមិនទំនងអញ្ចឹងដែរ ព្រោះអ្នកប្រើវាក្នុងឋាន:ជាLDP វាគឺជាតំលៃរួមរបស់LDPយើង។ ជាទូទៅ អ្នកយល់LDP យើងជាមនុស្សមានចិត្តអាណិតអាសូរគេច្រើន តែភាគច្រើនណាស់ដែលមានចិត្តចង្អៀត ហើយមិនបានសង្កេតឃើញថាខ្លួនចិត្តចង្អៀតទេ។ មនុស្សត្រូវរស់នៅក្នុងភាពតឹងតែងពីរយ៉ាង គឺតាំងតែងចំពោះភាពជាសភាវ:អាក្រក់ និងតឹងតែងចំពោះខ្លួនឯង និងរស់ក្នុងភាពអធ្យាស្រ័យខ្ពស់មួយ។ គឺមានចិត្តសណ្តោសអធ្យាស្រ័យចំពោះមនុស្សដែលគួរទទួលបាននូវធម៌អភ័យ។តែបញ្ហានៅត្រង់បញ្ញារបស់មនុស្សមិនអាចកាត់យល់ដោយត្រឹមត្រូវនូវអ្វីដែលជាសភាវ:អាក្រក់ និងកំហុសប្រភេទណាគួរទទួលបានធម៌អភ័យ។ បញ្ហាគឺនៅត្រង់ហ្នឹង។ត្រូវមើលអោយឃើញដោយខ្លួនឯងថា អធ្យាស្រ័យគឺជាសំរស់របស់យើង។ អោយមនុស្សល្អគេខុសមកលើយើងចុះ អោយគេយល់ច្រឡំមកលើយើងចុះ កុំអោយតែយើងធ្វើខុសទៅលើគេមុន។ ដើម្បីីអោយអ្នកអាចអធ្យាស្រ័យដល់មនុស្សល្អ អ្នកត្រូវសំឡឹងរកមើលចំនុចល្អរបស់មនុស្សនោះ ដោយលែងចោលកំហុសរបស់បុគ្គលនោះដែលធ្វើអោយអ្នកទើសចិត្តទុកមួយឡែកសិន។ ខ្ញុំជាញឹកញាប់ បានទើសនឹងទង្វើរបស់អ្នកគាំទ្រLDP យើង ប៉ុន្តែខ្ញុំតែងតែសំលឹងមើលជ្រុងផ្សេងទៀតរបស់មនុស្ស ជួនកាលខ្ញុំលើកការទើសរបស់ខ្ញុំចេញ ដោយសារវ័យ ជួនក្មេងពេក ខ្ញុំគិតថាគ្នាមានបទពិសោធន៍ជីវិតតិច ជួនកាលគាត់ចាស់ជាងខ្ញុំៗទុកដូចជាបង ព្រោះគាត់ធ្វើការអោយLDP នៃពួកយើងច្រើនណាស់ គាត់ស្មោះត្រង់ហើយ លះបង់លុយកាក់ពេលវេលា ចំពោះLDP យើង។ ពេលសំឡឹងឃើញបែបនេះខ្ញុំទៅជាសើច កំហុសគាត់ត្រូវបាត់សាបរលាបដោយគុណសម្បត្តិរបស់គាត់ផ្ទាល់។ អ្នកខ្លះគ្នាក្មេង មានជីវភាពខ្សត់ខ្សោយ តែគ្នានៅតែខិតខំចូលរួមក្នុងចលនាយើង ម្លោះហើយរាល់អ្វីដែលខ្ញុំយល់ថាជាកំហុសត្រូវបានលើកលែងដោយគុណសម្បត្តិបែបនេះរបស់គេ។ ខ្ញុំជួបរឿងដែលសមាជិកអ្នកគាំទ្រ LDP ធ្វើឡើង ជួនកាលចំពោះខ្ញុំផ្ទាល់ ជួនកាលចំពោះអ្នកដទៃ តែខ្ញុំឃើញថាមិនទំនង តែជាទូទៅខ្ញុំតែងតែជាមនុស្សសំរេចថាមនុស្សនេះយ៉ាប់ក្រោយអ្នកនៅជុំវិញខ្លួនខ្ញុំ ព្រោះខ្ញុំចេះតែអនុគ្រោះព្រោះហេតុនេះឬហេតុនោះជាប្រចាំ ហើយការនេះមិនមែនខ្ញុំធ្វើដោយបញ្ឆោតចិត្តខ្លួនឯងទេ គឺចិត្តខ្ញុំពិតជាអនុគ្រោះមែនទែន។ ហើយខ្ញុំដឹងទៀតថាបើខ្ញុំគ្មានចិត្តបែបនេះ គ្មានមនុស្សច្រើនទេដែលអាចរស់នៅជាមួយខ្ញុំបាន។ តែពូសង្កេតឃើញគ្នាយើងខ្លះ ចិត្តល្អណាស់គឺសំបូរក្តីអាណិតអាសូរ តែចិត្តចង្អៀតណាស់ ហើយមិនទាំងបានដឹងថាខ្លួនកំពុងមានចិត្តចង្អៀតទៀតផង។ រឿងក្នុងក្រុមខ្លះវាជារឿងប៉ះទង្គិច ដោយអាចដោះតាមរបៀបធូរៗ លេងសើចសប្បាយសោះ តែទៅជារករបៀបដោះស្រាយបែបល្អជាមិនឃើញ បែរជាបង្ករអោយទៅជារឿងអោយទាល់តែបាន។ម្តេចក៏មិនចាំថា ការអធ្យាស្រ័យគឺជាសំរស់របស់ខ្លួនអញ្ចឹងហ្ន? ម្តេចក៏មិនព្រមអោយគេខុសមកលើយើងចុះ កុំអោយតែយើងខុសទៅលើគេហ្ន? អ្នកស្រមៃបន្តិចមើលបើអ្នកជាអ្នកដឹកនាំក្រុម ចិត្តបែបអ្នកនោះមានមនុស្សប៉ុន្មាននាក់អាចរស់ក្នុងបេះដូងរបស់អ្នកបានទៅ? មនុស្សចិត្តទូលាយគឺមនុស្សលើមនុស្ស។ ពូនិយាយនេះមិនមែនមានន័យថា អ្នកដែលយើងមើលឃើញថាបានធ្វើកំហុសនោះ មិនបានធ្វើកំហុសនោះទេ តែគឺយើងយកគុណសម្បត្តិផ្សេងមកគិត យូរៗទៅឃើញកំហុសនោះចង់តែសើច ព្រោះមើលឃើញថាមនុស្សដែលបានធ្វើកំហុសនោះជាមនុស្សល្អទេ។ រស់នៅក្នុងក្រុមតែងតែមានការប៉ះទង្គិច ដូច្នេះការប៉ះទង្គិចបែបហ្នឹងវាមិនមែនជាបញ្ហាទេ វារឿងធម្មតានៃជីវិតជាក្រុមតើ បញ្ហាពិតគឺនៅត្រង់របៀបប្រតិកម្មចំពោះបញ្ហានោះទេតើ៕