loading...
រឿងខ្លះវាជាអារម្មណ៍បញ្ឆោតចិត្តទេ តែវាអាប្រើចជាប្រយោជន៍បានដែរ។ តាំងពីក្មេងរហូតដល់ឥឡូវនេះ មួកជួយលើកកំលាំងចិត្តខ្ញុំបានច្រើនណាស់ កាលណាខ្ញុំចង់ធ្វើអ្វីមួយអោយមានភាពស្វាហាប់ ខ្ញុំត្រូវតែពាក់មួក។ កាលណាខ្ញុំឈឺចាប់ ហើយខ្ញុំតាំងចិត្តតស៊ូ ខ្ញុំត្រូវតែពាក់មួក។ មួកធ្វើអោយខ្ញុំមានអារម្មណ៍ថាជាដំណើរការយ៉ាងស្វាហាប់ក្នុងការប្រយុទ្ធរាល់ឧបសគ្គ។ ក្នុងដំណើជីវិតរបស់ខ្ញុំ អោយតែឃើញមួកខ្ញុំនឹកដល់ចិត្តតស៊ូភ្លាម។ គេអាចនឹងថានេះជាអារម្មណ៍ឆ្កួត តែវាជាការពិតសំរាប់ជីវិតខ្ញុំ។ ពិបាកណាស់ក្នុងការរកមនុស្សមកលើកទឹកចិត្តយើងគ្រប់ពេលវេលា តែបើអ្នកអាចរករបស់អត់វិញ្ញណណាមួយ ជាតំណាងអាចលើកទឹកចិត្តអ្នកពិតប្រាកដនោះ វាល្អខ្លាំងណាស់ ព្រោះវានឹងនៅជាមួយអ្នកគ្រប់វេលាដែលអ្នកត្រូវការវា។ ខ្ញុំជាមនុស្សដែលប្រើមនោសញចេតនាច្រើនបំផុត ម្លោះហើយខ្ញុំតែងរាវរកអ្វីដែលធ្វើអោយខ្ញុំមានកំលាំងចិត្ត ទីបំផុតខ្ញុំរកឃើញវាពិត គឺមួកនេះឯង៕
1 hr · Public
1:13 AM