loading...
មនុស្សមានចំណេះដឹងប៉ុណ្ណាក៏ដោយ មានទេពកោសល្យធម្មជាតិប៉ុណ្ណាក៏ដោយ ឬមានគុណសម្បត្តិធម្មជាតិណាមួយប៉ុណ្ណាក៏ដោយ តែបើអ្នកនោះ មានចិត្តអំនួតនឹងអ្វីដែលខ្លួនមានហើយនោះ នោះគុណសម្បត្តិទាំងនោះនឹងក្លាយទៅជាអាសារឥតការ ព្រោះយើងនឹងមិនអាចរកឃើញតំលៃគុណធម៌នៅក្នុងការងាររបស់បុគ្គលអំនួតទេ។ មនុស្សមានអំនួតនេះនៅកន្លែងណាទើសគេកន្លែងនោះ ហើយជាទូទៅមនុស្សអំនួតមិនងាយកែកំហុសឬចំនុចខ្សោយដទៃទៀតរបស់ខ្លួនបានទេ ព្រោះតែអំនួតនេះ គេមិនដែលស្តាប់យោបលអ្នកណាឡើយ ដោយគិតថាគ្មានអ្នកណាដល់ខ្លួន គ្រប់ចំនុចទាំងអស់។ គេនឹងរស់នៅជាមនុស្សអំនួតនិងរស់ជាមួយចំនុចខ្សោយដទៃទៀតរបស់ខ្លួន អស់មួយជីវិត៕
18 mins · Public
6:39 PM