loading...
ជីវិតវិលវល់ៗរកទីពឹងគ្មាន នៅទីណាក៏ស្លាប់ នៅទីណាក៏មិនអស្ចារ្យ ព្រះពុទ្ធពិតជាពាល់ធម៌នេះត្រូវ ទើបព្រះអង្គសំដែងថា ជីវិតជាទុក្ខ។ មនុស្សយ៉ាងច្រើនអនេក ជាប់ជំពាក់នឹងលោកធម៌ វិលទៅវិលមករកទីបំផុតគ្មាន អ្វ៏ដែលពួកគេសប្បាយគឺគ្រាន់តែជារបៀបបំភាន់ការពិតដែលជីវិតពិតមានតែប៉ុណ្ណោះ។ ពួកគេរស់ដោយបដិសេធភាពពិតរបស់ជីវិត តែការពិតអំពីជីវិតនៅតែជាការពិតដដែល គ្មានប្រែប្រួលឡើយ។ ធុញណាស់ នឿយណាស់ ទុក្ខណាស់ សោកសង្រេងណាស់ ជាការពិតរបស់ជីវិត ដែលមនុស្សច្រើនណាស់ មិនព្រមទទួលស្គាល់វាថាជាការពិតរបស់ជីវិត។ ពួកគេយកការដេញប្រជែងនឹងលោកធម៌ ជាល្បែងបន្លប់សភាពទុក្ខពិតនៃជីវិត។ មិនចាំបាច់អ្វីត្រូវតែហ៊ឺហា ត្រូវទំនើប ត្រូវតែខ្ពង់ខ្ពស់ ត្រូវតែឧត្តុងឧត្តម ត្រូវតែឡូយ តែការមានបច្ច័យបួនសមរម្យល្មមអាចរស់បានគឺជាចំនុចដែលមនសិការមនុស្សប្រាប់ថា គឺជាការកំនត់យកជាភាពចាំបាច់ឬសេចក្តីត្រូវការ( need) ពិតប្រាកដរបស់ជីវិត មិនមែនជាតំរូវការដែលគ្មានព្រំដែនកំនត់(want) ដែលមនសិកាមនុស្សចាត់ទុកថាជាតណ្ហានោះឡើយ។ តែមនុស្សសព្វថ្ងៃខំប្រឹងគឺគ្រាន់តែបំប៉នតណ្ហា ដែលជាធម៌មួយមិនអាចបំពេញឬបង្គ្រប់បានជាដាច់ខាតនោះ តែប៉ុណ្ណោះ។ ព្រោះតែដើម្បីបំពេញតណ្ហាដែលជាធម៌មិនអាចបំពេញបាននោះ ពួកអ្នកខ្លាំងអំណាច ខ្លាំងលុយ ខ្លាំងភាពឆ្លាត ប្រើភាពខ្លាំងរបស់គេ ធ្វើបាបជនទន់ខ្សោយ នាំការឈឺចាប់ដល់សង្គមមនុស្ស សត្វ យ៉ាងសាហាវព្រៃផ្សៃគ្មានដែនកំនត់។ ព្រោះតែដើម្បីបំពេញតណ្ហាដែលជាធម៌មិនអាចបំពេញបាននេះ មនុស្សខ្លះក្លាយទៅជាមនុស្សថោកទាប អោនក្បាលបំរើអំពើអាក្រក់ លើកតំកើងអំពើអាក្រក់ សហការនឹងសភាវ:អាក្រក់ បន្ថែមការឈឺចាប់ដល់ជនទន់ខ្សោយមួយកំរិតទៀត។ ព្រោះតែដើម្បីបំពេញតណ្ហាខ្លួនដែលជាធម៌មិនអាចបំពេញបាននេះ មនុស្សខ្លះបានប្រើបញ្ញាខ្លួន បោកប្រាស់ជនទន់ខ្សោយ ដូចជាទេសនាធម៌ដែលខ្លួនចេះចាំ ក្រោមរូបភាពសប្បុរស បន្លប់ជនខ្សោយបញ្ញា បន្ថែមការឈឺចាប់ដល់មនុស្សល្ងង់ៗបន្ថែមទៀត។ អ្នកខ្លះជាអ្នកនយោបាយក៏ប្រឹងរៀនធម៌ដែរ តែនៅតែក្នុងបំណងប្រើការចេះចាំនោះ ដើម្បីបំពេញតណ្ហារបស់ខ្លួនដែលជាធម៌មិនអាចបំពេញបានតែដដែលហ្នឹង។ នេះហើយគឺសង្គមមនុស្សពិតប្រាកដនាពេលបច្ចុប្បន្ន។ នេះជាពិភពលោកដ៏ងងឹតរបស់មនុស្សដេកដែលកំពុងយល់ថាជាសង្គមដ៏ភ្លឺចែងចាំងរបស់ខ្លួននោះ។ មានពេលខ្លះចេះតែសួរខ្លួនឯងថា ហេតុអ្វើខួរក្បាលនេះចេះតែនាំគិតនូវរឿងដែលមនុស្សច្រើនបំផុតក្នុងលោកគេមិននឹកនាដល់បែប
នេះហ្ន? ម្តេចក៏ខ្សែជីវិតដែលការពិតបានរស់លាយឡំលើផ្លូវជាមួយអ្នកដទៃដែរ ស្រាប់តែទៅជាមានឱកាសបែកចេញពីផ្លូវដែលមិនគួរនឹងបែកចេញបានពីគេអញ្ចឹងទៅវិញហ្ន?
9 hrs · Public
6:20 AM