loading...
បើអ្នកចង់បញ្ចប់រឿងអ្វីមួយ ចាំបាច់ខានមិនបានគឺអ្នកត្រូវតែរំលត់ហេតុដែលនាំអោយកើត
រឿងនោះជាមុនសិន។ មានគេចោទថា LDP ប្រើពាក្យសំដីអសុរសជេរប្រមាថ ដូចជាពាក្យ
 អាឈាមឆ្កែ ពួកអាថោក ពួកអាបាតគុក ពួកអាមាយាទឆ្កែជាដើម។ ហេតុអ្វីដែលដើមចមនាំអោយLDP ជេរប្រមាទទៅ? ព្រោះមានមនុស្សមកនិយាយមួលបង្កាច់ លាបពណ៌ បំពានការពិត យល់ហើយធ្វើមិនយល់ កាន់ជើងគ្នាទាំងខុសទាំងត្រូវ ដៀមដាម ទាំងគេមិនបានប្រព្រិត្ត គេនិយាយចំខ្លួនខុសមិនព្រមទទួល រកវិធីបិទបាំងកំហុសខ្លួន និងមេរបស់ខ្លួន ប្រឌិតរឿងជាដើម។ ដូច្នេះដើម្បីបំបាត់ការជេរប្រមាថ របស់LDP ត្រូវតែបំបាត់អំពើថោកទាបដូចបានរៀបរាប់ខាងលើ ដែលជាហេតុពិតប្រាកដនាំអោយLDP ជេរប្រមាថនោះសិន។ បើហេតុមិនទាន់ត្រូវបានរំលត់ទេ ផលនៃហេតុដាច់ខាតមិនរលត់ទេ សូមទានជ្រាប។ បើឥឡូវនេះមានច្បាប់ទៅលើអ្នកជេរប្រមាថ នោះនៅពេលLDP ឈ្នះឆ្នោតនឹងធ្វើច្បាប់កំចាត់ការប្រើពាក្យស៊កសៀត កាច់មួល ដៀមដាម ដែលជាហេតុពិតបង្ករដល់ការជេប្រមាថ។ មិនរំលត់ហេតុ ដាច់ខាតមិនអាចរំលត់ផលបានទេ ទានម្ចាស់៕
6 mins · Public
1:54 AM