Veasna Khem added 6 new photos.
ទោះបីជាខ្ញុំបានបង់លុយប្រចាំខែសំរាប់អ្នកធ្វើការនៅចំការម្រេចក៏ដោយ ក៏ខ្ញុំមិនដែលមានអារម្មណ៍ថា នោះគឺជាប្រាក់ជួលពួកគេដែរ។ សំរាប់អ្នកយល់LDP ដែលធ្វើការងារនៅទីនោះ ការចំណាយលុយអោយដែលមានលក្ខណ:ទៀងទាត់និងមានចំនួនកំណត់ពិតប្រាកដប្រចាំខែ
ក៏ដោយ ក៏ខ្ញុំនៅតែមានអារម្មណ៍ថានោះមិនមែនជាប្រាក់ថ្លៃជួលកំលាំងពលកម្មដែរ។ ខ្ញុំមានអារម្មណ៍ថាពួកគេជាសមាជិកគ្រួសារខ្ញុំ ពេលនេះយើងគ្រាន់តែចែករំលែកនូវអ្វីដែលយើងមានចំពោះគ្នាទៅវិញទៅមកដើម្បីបំពេញ
សេចក្តីត្រូវការចាំបាច់ប្រចាំថ្ងៃរបស់យើងក្នុងដំណាក់កាលនេះតែប៉ុណ្ណោះ។ ពួកគេមិនត្រូវការលុយខ្ញុំទេ តែសេចក្តីខ្វះខាតរបស់ពួកគេទេដែលខ្ញុំមានកាត្វកិច្ចត្រូវតែបំពេញយ៉ាងហោចណាស់ក្នុងកំរិត
មួយសមរម្យណាមួយដែរ ព្រោះវាគឺជាលទ្ធភាពរបស់ខ្ញុំដែរ។ ប៉ុន្តែនៅពេលដំណាំអោយផល ពួកអ្នកទាំងនេះ ដែលខ្ញុំចាត់ទុកពួកគេជាក្រុមគ្រួសារនោះ នឹងត្រូវបានចែករំលែកទៅតាមសេចក្តីខ្វះខាតរបស់ពួកគេដែលខ្ញុំពិនិត្យឃើញថាសមគួរដល់
ការចែករំលែកនោះ។ ខ្ញុំកំរនឹងនិយាយពាក្យនេះអោយពួកគេដឹងចិត្តខ្ញុំណាស់ ព្រោះបើដឹងពីរឿងនេះ វាអាចមានមនុស្សមកបន្លំធ្វើការព្រោះរំពឹងផលល្អណាមួយចំពោះពួកគេទៅថ្ងៃអនាគត។ ចិត្តបែបនេះមិនមែនជាចិត្តដែលខ្ញុំត្រូវការទេ ចិត្តនេះមិនមែនជាចិត្តសមាជិកគ្រួសារខ្ញុំទេ ទោះពួកគេខំធ្វើការយ៉ាងណាក៏ដោយ ក៏ក្នុងកែវភ្នែកខ្ញុំ ពួកគេមិនមានតំលៃដូចមនុស្សដែលចូលរួមធ្វើព្រោះគេមានមនោសញ្ចេតនាជាមួយនឹងខ្ញុំ គេចាត់ទុកខ្ញុំជាពូ ជាក្មួយ ជាអុំ ជាពុករបស់គេដែរ។ មនោសញ្ចេតនាស្មោះត្រង់ចំពោះអ្នកណាម្នាក់ មិនមែនជារបស់ដែលអាចកំណត់ឬទូទាត់ជាលុយកាក់បានឡើយ។ ពួកអ្នកដែលចូលរួមដោយមនោសញ្ចេតនា បើអត់គឺអត់ទាំងអស់គ្នា បើមានបានគឺមានបានទាំងអស់គ្នា ព្រោះជាក្រុមគ្រួសារតែមួយ។ ចំពោះមនុស្សដែលប្រឹងធ្វើការព្រោះគេដឹងចិត្តខ្ញុំថា បើប្រឹងធ្វើការទៅ ដំណាំបានផលល្អ ខ្ញុំនឹងមិនមើលរំលងពួកគេទេនោះ ពួកគេទាំងនោះគឺជាមនុស្សដែលអាចទូទាត់ជាលុយបាន អាចនឹងលើសមនុស្សដែលធ្វើការយកតែប្រាក់ខែនោះបន្តិច ប៉ុន្តែនៅតែអាចទូទាត់ការខិតខំការងាររបស់ពួកគេនឹងលុយកាក់បានជាដដែល។សំរាប់ខ្ញុំ របស់ឬបញ្ហាដែលអាចប្រើលុយដោះស្រាយបាន ខ្ញុំមិនចាត់ទុកជារឿងធំទេ ទោះលុយនោះច្រើនយ៉ាងណាក៏ដោយ។ គេអាចសួរខ្ញុំថា ម្តេចមិនអោយតំលៃគេផង គេខំធ្វើការចង់ងាប់ គេខំលះបង់ចង់ងាប់ទៅហើយសំរាប់ការងារនេះ។ ខ្ញុំនឹងតបទៅគេវិញថា ខ្ញុំនឹងទូទាត់ដោយឥតកឹបកេងញើសឈាមឬការលះបង់របស់អ្នកឡើយ។ ព្រោះតែអ្នកមានអារម្មណ៍ថាការងារដែលអ្នកធ្វើនោះជាការលះបង់មួយចំពោះខ្ញុំនេះហើយ ទើបខ្ញុំមិនបានអោយតំលៃខ្ពស់លើការងាររបស់អ្នកចំពោះខ្ញុំនោះ។ មនុស្សដែលស្រឡាញ់អ្នកណាម្នាក់ ទោះបីការងារដែលអ្នកនោះធ្វើចំពោះមនុស្សដែលខ្លួនស្រឡាញ់នោះ អ្នកដទៃទៀតមើលឃើញ
ថា ជាការលះបង់មួយ តែអ្នកដែលបានធ្វើចំពោះអ្នកដែលខ្លួនគោរពស្រឡាញ់នោះ មិនមានអារម្មណ៍ថាជាការលះបង់ទេ តែវាជាការងារសប្បាយចិត្ត ចូលចិត្តធ្វើ ពេញចិត្តនឹងធ្វើណាស់ មិនធ្វើនៅមិនសុខក្នុងចិត្តទេ ខ្ញុំចង់ធ្វើវាអោយដល់អ្នកណាស់ សប្បាយចិត្តណាស់បានធ្វើការនេះអោយដល់មនុស្សដែលខ្ញុំគោរពស្រឡាញ់ វាមិនមែនជាការលះបង់អីទេ តែជាការពេញចិត្តរបស់ខ្ញុំទេដែលខ្ញុំធ្វើការងារនេះជូនដល់អ្នកដែលខ្ញុំគោរពស្រឡាញ់នោះ កុំថាខ្ញុំនៅតែឯងខ្ញុំមានការរីកចំរើន ហើយនៅជាមួយអ្នកខ្ញុំត្រូវចែករំលែកអ្វីដែលខ្ញុំមានទៅអោយអ្នក បើអ្នកជាមនសុ្សដែលខ្ញុំគោរពស្រឡាញ់ សូម្បីទៅហើយ ទោះត្រូវខាតបង់អ្វីលើសហ្នឹងក៏ខ្ញុំត្រូវតែធ្វើដែរ ការនេះមិនដែលធ្វើអោយខ្ញុំមានអារម្មណ៍ថាលះបង់ឬនឿយហត់ឡើយ តែវាជាការសប្បាយ ការពេញចិត្តទៅវិញទេ អរគុណអ្នកដែលអោយខ្ញុំបានរួមការងារជាមួយអ្នក។ នេះហើយជាមនោសញ្ចេតនាដ៏ពិតប្រាកដ នេះទើបជាទឹកចិត្តមិនអាចកាត់នឹងលុយកាក់បាន។ មនុស្សដែលស្រលាញ់យើង ចូលរួមអត់ឃ្លានព្រោះមានមនោសញ្ចេតនាជាហេតុ ទឹកចិត្តរបស់ពួកគេជាមនុស្សដែលមិនអាចកាត់ថ្លៃឬទូទាត់ជាលុយបានទេ។ នេះជារបៀបទូទាត់ ឬអោយតំលៃទៅលើមនុស្សនិងសកម្មភាពរបស់មនុស្សរបស់ខ្ញុំ៕