ទោះបីជាខ្ញុំបានបង់លុយប្រចាំខែសំរាប់អ្នកធ្វើការនៅចំការម្រេចក៏ដោយ ក៏ខ្ញុំមិនដែលមានអារម្មណ៍ថា នោះគឺជាប្រាក់ជួលពួកគេដែរ។ សំរាប់អ្នកយល់LDP
ដែលធ្វើការងារនៅទីនោះ ការចំណាយលុយអោយដែលមានលក្ខណ:ទៀងទាត់និងមានចំនួនកំណត់ពិតប្រាកដប្រចាំខែ
ដែលធ្វើការងារនៅទីនោះ ការចំណាយលុយអោយដែលមានលក្ខណ:ទៀងទាត់និងមានចំនួនកំណត់ពិតប្រាកដប្រចាំខែ
ក៏ដោយ ក៏ខ្ញុំនៅតែមានអារម្មណ៍ថានោះមិនមែនជាប្រាក់ថ្លៃជួលកំលាំងពលកម្មដែរ។ ខ្ញុំមានអារម្មណ៍ថាពួកគេជាសមាជិកគ្រួសារខ្ញុំ ពេលនេះយើងគ្រាន់តែចែករំលែកនូវអ្វីដែលយើងមានចំពោះគ្នាទៅវិញទៅមកដើម្បីបំពេញ
សេចក្តីត្រូវការចាំបាច់ប្រចាំថ្ងៃរបស់យើងក្នុងដំណាក់កាលនេះតែប៉ុណ្ណោះ។ ពួកគេមិនត្រូវការលុយខ្ញុំទេ តែសេចក្តីខ្វះខាតរបស់ពួកគេទេដែលខ្ញុំមានកាត្វកិច្ចត្រូវតែបំពេញយ៉ាងហោចណាស់ក្នុងកំរិត
មួយសមរម្យណាមួយដែរ ព្រោះវាគឺជាលទ្ធភាពរបស់ខ្ញុំដែរ។ ប៉ុន្តែនៅពេលដំណាំអោយផល ពួកអ្នកទាំងនេះ ដែលខ្ញុំចាត់ទុកពួកគេជាក្រុមគ្រួសារនោះ នឹងត្រូវបានចែករំលែកទៅតាមសេចក្តីខ្វះខាតរបស់ពួកគេដែលខ្ញុំពិនិត្យឃើញថាសមគួរដល់
ការចែករំលែកនោះ។ ខ្ញុំកំរនឹងនិយាយពាក្យនេះអោយពួកគេដឹងចិត្តខ្ញុំណាស់ ព្រោះបើដឹងពីរឿងនេះ វាអាចមានមនុស្សមកបន្លំធ្វើការព្រោះរំពឹងផលល្អណាមួយចំពោះពួកគេទៅថ្ងៃអនាគត។ ចិត្តបែបនេះមិនមែនជាចិត្តដែលខ្ញុំត្រូវការទេ ចិត្តនេះមិនមែនជាចិត្តសមាជិកគ្រួសារខ្ញុំទេ ទោះពួកគេខំធ្វើការយ៉ាងណាក៏ដោយ ក៏ក្នុងកែវភ្នែកខ្ញុំ ពួកគេមិនមានតំលៃដូចមនុស្សដែលចូលរួមធ្វើព្រោះគេមានមនោសញ្ចេតនាជាមួយនឹងខ្ញុំ គេចាត់ទុកខ្ញុំជាពូ ជាក្មួយ ជាអុំ ជាពុករបស់គេដែរ។ មនោសញ្ចេតនាស្មោះត្រង់ចំពោះអ្នកណាម្នាក់ មិនមែនជារបស់ដែលអាចកំណត់ឬទូទាត់ជាលុយកាក់បានឡើយ។ ពួកអ្នកដែលចូលរួមដោយមនោសញ្ចេតនា បើអត់គឺអត់ទាំងអស់គ្នា បើមានបានគឺមានបានទាំងអស់គ្នា ព្រោះជាក្រុមគ្រួសារតែមួយ។ ចំពោះមនុស្សដែលប្រឹងធ្វើការព្រោះគេដឹងចិត្តខ្ញុំថា បើប្រឹងធ្វើការទៅ ដំណាំបានផលល្អ ខ្ញុំនឹងមិនមើលរំលងពួកគេទេនោះ ពួកគេទាំងនោះគឺជាមនុស្សដែលអាចទូទាត់ជាលុយបាន អាចនឹងលើសមនុស្សដែលធ្វើការយកតែប្រាក់ខែនោះបន្តិច ប៉ុន្តែនៅតែអាចទូទាត់ការខិតខំកាងាររបស់ពួកគេនឹងលុយកាក់បានជាដដែល។សំរាប់ខ្ញុំ របស់ដែលប្រើលុយដោះស្រាយបានខ្ញុំមិនចាត់ទុកជារឿងធំទេ ទោះលុយនោះច្រើនយ៉ាងណាក៏ដោយ។ តែមនុស្សដែលស្រលាញ់យើង ចូលរួមអត់ឃ្លានព្រោះមានមនោសញ្ចេតនាជាហេតុ ពួកគេជាមនុស្សមិនអាចកាត់ថ្លៃឬទូទាត់ជាលុយបានទេ។ នេះជារបៀបទូទាត់ ឬអោយតំលៃទៅលើមនុស្សនិងសកម្មភាពរបស់មនុស្សរបស់ខ្ញុំ៕
Yean Norea added 15 new photos.
មួយរយៈនេះនៅចំកា រមានការងារត្រូវ ធ្វើច្រើន
ណាស់ ហើយកំលាំងនៅខ្វះ ខាតទៀត ដូចនេះ សូមប្រកាសរកកំលា ំង (((មកជួយធ្វើការ )))
តែបើកមកចង់តែសប្ បាយឬតែទំងន់ទេ
មិនបាច់មកទេ។
ណាស់ ហើយកំលាំងនៅខ្វះ
តែបើកមកចង់តែសប្
មិនបាច់មកទេ។