loading...
មនុស្សខ្លះ មិនស្គាល់ចិត្តខ្លួនឯង មិនដឹងថា ចិត្តខ្លួនឯងជួយជាតិមែនដែរឬទេ តែប្រឹងធ្វើដូចមែនទែនអញ្ចឹង។ ប្រឹងធ្វើយ៉ាងណា ក៏មិនដូចការពិតដែរ
បោកបានតែមនុស្សដែលមិនចេះវិភាគសច្ចភាពទេ។ ខ្ញុំបានសួរពូថា គេយល់អិលឌីភី ពូ ហេតុអ្វីគេនិយាយ ដូចគ្មានធុំក្លិនអិលឌីភីសោះអញ្ចឹង? ពូឆ្លើយថា "វាគ្មានយល់អិលឌីភីអីទេ។ វាច្រឡំថាខ្លួនវាយល់អិលឌីភី។" ធ្វើសកម្មភាព ប្រលំៗតែគេ ដូចក្ដាម ទៅមុខក៏ត្រូវ ទៅក្រោយក៏ត្រូវ មិនដឹងនៅខាងណាឲ្យច្បាស់ ហើយអាមនុស្សអញ្ចឹង ប្រឹងមកនៅមុខគេទៀតណោះ វាឆ្ញាញ់តែញ្ចឹងទៀត។ ស្រណោះសម្ដីពូណាស់ថា វាមិនកើតទេ ដល់ពេល ពូថាអញ្ចឹង តាំងអាមនុស្សអញ្ចឹង ចោទពូថា ពូឃើញគេលូត ឬល្បីអីតិច មិនបានទេ។ ហឺយៗ មនុស្សយើង ។ ពូថា បើគាត់ថានរណាល្អ ជួយមើលគាត់ ក្រែងលោកគាត់ច្រឡំ តែបើគាត់ថា នរណាមិនកើតហើយ មិនបាច់ទៅមើលទេ។ តើធ្វើទ័ពមុខយ៉ាងម៉េច បើខ្លួនឯងជាមាន់សម្ល បើដឹងអញ្ចឹង ហើយនៅលាងចាន លាងឆ្នាំងនៅក្នុងបន្ទាយ វាគ្រាន់បើបន្ដិច តែនេះអត់សោះ។ ធ្វើដូចសម្បើមណាស់ ដូចត្រីកំពត នៅលើគោក។ ដល់តែ នៅជាមួយយូរៗបានដឹង។ មួយទៀតនោះ ហាឡើង បណ្ដុះកងទ័ព តើបណ្ដុះអ្វី បើខ្លួនឯងជាមាន់សម្ល តើបណ្ដុះឲ្យក្លាយជាមាន់ជល់យ៉ាងម៉េច។ ចូលកនយើង កុំទៅ ប្រយិត ប្រតោងនឹងរឿងខាងក្រៅ ចូលចាប់ផ្ដើមស្គាល់ខ្លួនឯង មុននរណាៗទាំងអស់។
27 mins · Public
8:53 PM