loading...
មកដល់ពេលនេះ LDP មិនស្ថិតក្នុងស្ថានភាពលំបាកដូចមុនទៀតទេ។ ការលាបពណ៌ពុំមានឥទ្ធិពលអាក្រក់ដល់ldpដូចពីមុនទេ ព្រោះមានមនុស្សជាទូទៅបានស្គាល់អត្តសញ្ញាណពិសេសខុសគេរបស់របល់ldp ច្បាស់ទៅហើយ។ ការលាបពណ៌មកលើldp ក្នុងតំណាក់កាលនេះ ស្ទើរតែមិនបាច់ldp ចេញមកស្រាយអ្វីផង ក៏វាគ្រប់គ្រាន់អោយអ្នកប្រឹងលាបពណ៌នោះរងឥទ្ធិពលអាក្រក់ជះត្រលប់ទៅវិញដោយឯកឯង ពីទង្វើកាច់មួលរបស់ខ្លួនពួកគេ។ វាគឺជាតំណាក់កាលត្រដរខ្យល់នៃក្រុមអ្នកលាបពណ៌តែប៉ុណ្ណោះ។ ចំណែកហិរញ្ញវត្ថុវិញ មកដល់ពេលនេះ ldp មានស្ថានភាពហិរញ្ញវត្ថុរឹងមាំល្មមគ្រប់គ្រាន់ ដែលអាចតំណើរការងារប្រចាំថ្ងៃបានយ៉ាងស្រួល។ កំលាំងទ័ពដែលចេញប្រយុទ្ធក៏ល្អប្រសើរដែរនៅក្នុងតំណាក់កាលនេះ។ មានldp ទាំងក្នុងនិងក្រៅប្រទេស កំពុងរស់រវើកក្នុងការបំពេញការងារស្នូលរបស់ ldp គឺការពន្យល់អ្នកផ្សេងទៀត ដែលមិនទាន់យល់ យ៉ាងសកម្មនិងមានចំនួនសមល្មម មិនលំបាកដូចនៅក្នុងតំណាក់កាលចាប់ផ្តើមទេ។ ម្យ៉ាងទៀត គួបផ្សំនឹងចរិតអាក្រក់ដែលcnrp បានខំលាកបាំងតាំងពីយូរ បានបែកធ្លាយបណ្តើរៗ និងកាន់តែច្បាស់ឡើងៗទៀតផងនោះ ldp កំពុងស្ថិតក្នុងស្ថានភាពប្រសើរមែនទែន។ អញ្ចឹងហើយ ពេលខ្លះមិនបាច់មានប្រតិកម្មនឹងពួកអ្នកលាបពណ៌ឬកាច់មួល ldp ទេ ទុកចោលអោយគេស្លាប់ដោយសារទង្វើរបស់គេទៅចុះ។ សូមមើលអោយឃើញស្ថានភាពពិតរបស់ខ្លួន និងស្ថានភាពពិតសត្រូវរបស់ខ្លួនអោយច្បាស់ រួចញញឹមឡើង៕
42 mins · Public
9:52 PM