loading...
ក្នុងមួយជីវិតខ្ញុំៗអាចមើលមនុស្សអាក្រក់ ច្រឡំថាជាមនុស្សល្អ តែសូម្បីតែម្តង ក៏ខ្ញុំមិនដែលមើលច្រឡំមនុស្សល្អថា ជាមុស្សអាក្រក់ដែរ។ ខុសលើខ្ញុំម្តង ពីរដង បីដង បួនដង ឬអាចច្រើនដងជាងនេះទៅទៀត តែខ្ញុំនៅតែចិត្តមិនដាច់ នៅតែយកសេចក្តីល្អត្រង់នេះឬត្រង់នោះរបស់គេមកប៉ះប៉ូវ អោយបុគ្គលនោះរួចខ្លួនពីការចោទប្រកាន់ថាជាមនុស្សអាក្រក់ច្រើនលើកច្រើនសារបំផុត។ ពេលមានទំនាស់នឹងអ្នកណាម្នាក់ មនុស្សដែលដឹងរឿងទំនាស់នោះ ទាំងបងប្អូនខ្ញុំក៏ដោយ ទាំងមិត្តភ័ក្រ និងប្អូនៗក្មួយLDPក៏ដោយ ពួកគេតែងតែប្រាប់ខ្ញុំអោយដកថយពីមនុស្សនោះទៅ គេនោះជាមនុស្សមិនល្អទេ តែរាល់តែលើក ខ្ញុំជាមនុស្សដែលនៅក្រោយគេបំផុតក្នុងការដកថយ ក្នុងចំណោមអ្នកដែលប្រាប់ខ្ញុំថា ម្នាក់ណាមួយមិនល្អនោះ។ ជួនកាលមនុស្សនៅជុំវិញខ្ញុំនិយាយថា ហ៊ើយចង់សរសៃប្រសាទហើយ ប្រាប់បងឬពូ ថាមនុស្សនេះមិនល្អទេ តែបងឬពូគាត់នៅតែមិនអស់ចិត្ត រាល់តែលើកគឺតែអញ្ចឹងបងឬពូនោះ។ ត្រង់នេះហើយ ដែលខ្ញុំនឹកហួសតែចិត្តដែលអ្នកណាមួយនិយាយថា ពូឬបងគាត់ជឿគេចាក់រុក ឬឮគេនិយាយថាគឺពួកនៅជុំវិញពូចាក់រុកពូហ្នឹងហើយបានជាពូគាត់ខឹងឬស្អប់អ្នកនេះឬអ្នកនោះ។ បើគេចាក់រុកបានតើខ្ញុំសមជាប្រមុខ LDP ទេ។ ខ្ញុំមិនដែលយល់ស្របនឹងអ្នកណា ដោយមិនបានមើលឃើញដោយខ្លួនឯងទេ។ ដោយខ្ញុំមិនដែលច្រឡំមនុស្សល្អថាជាមនុស្សអាក្រក់នេះហើយ ទើបខ្ញុំឃើញមនុស្សដែលខ្ញុំថាមិនល្អ ហើយបានចេញពីLDP ហើយនឹករំពឹងថាថ្ងៃណាមួយនឹងអាចចូលមក ធ្វើការជាមួយLDPវិញនោះ ខ្ញុំចេះតែសើច គិតក្នុងចិត្តថា គេមិនស្គាល់ខ្ញុំទេ។ ទោះអ្នកប្រែក្រឡាទៅជាអ្វី ជាបីសាចចេញមុខ ឬបីសាចក្នុងស្រោមទេវតា ខ្ញុំនៅតែអាចមើលឃើញសារជាតិពិតរបស់មនុស្សយ៉ាងច្បាស់ មិនច្រឡំជាដាច់ខាត គេអាចយល់ថាខ្ញុំអគតិ តែសុំទោសអគតិបំផ្លាញខ្លួនឯង ខ្ញុំយល់ច្បាស់ណាស់ត្រង់់ចំនុចនេះ។ អ្នកណាដែលគិតថាខ្ញុំមានការភាន់ច្រឡំពីអ្នកនេះឬអ្នកនោះ គឺខ្លួនគេនោះទេដែលស្គាល់ខ្ញុំមិនច្បាស់។ ថាហើយថាទៀត ខ្ញុំមិនអាចមើលច្រឡំមនុស្សល្អថាជាមនុស្សអាក្រក់ទេ សូម្បីតែម្តងក៏គ្មានដែរក្នុងជីវិតខ្ញុំ។ អានមកដល់ត្រង់នេះមានអ្នកខ្លះយល់ថា ត្រូវទុកផ្លូវអោយមនុស្សដែលបានធ្វើកំហុស បិទផ្លូវជិតឈឹងយ៉ាងនេះគឺចិត្តចង្អៀតណាស់ មិនសមជាអ្នកដឹកនាំទេ ហាហាហាហា បើជាមនុស្សល្អ ទោះកំហុសប្រភេទណាក៏គេនៅតែជាមនុស្សល្អដដែល តែបើសណ្តានជាមនុស្សអាក្រក់ហើយ គឺកែមិនបានទេ យកចូលមកនៅជិតខ្លួន គឺដូចនាំពោះវែកមកចូលរស់នៅក្នុងផ្ទះជាមួយអញ្ចឹង។ ក្នុងនាមជាប្រមុខនៃចលនាបដិវត្តន៍មួយ ត្រូវតែប្រាកដប្រជាជាងអ្នកណាទាំងអស់ក្នុងចលនានេះ អ្នកដទៃគ្រាន់តែអោយយោបល តែការសំរេចចិត្តត្រូវផ្អែកទៅលើខ្លួនឯងផ្ទាល់ ពេលខ្លះដោយសារតែភាពច្បាស់របស់ខ្លួន វាខុសពីការយល់នៃមនុស្សខ្លះក្នុងក្រុម ខ្ញុំត្រូវបានគេចោទថាជាមនុស្សផ្តាច់ការ។ តែមិនព្រោះតែមានមនុស្សច្រើនឬតិចយល់ខុសពីខ្លួន វាបានទៅជាសម្ពាធមកលើការសំរេចចិត្តរបស់ខ្ញុំឡើយ៕
6 mins · Public
9:26 PM