រឿងរ៉ាវ នៃការយល់អិលឌីភីរបស់ខ្ញុំ
ឆ្នាំ ២០០៧ កាលណោះ ខ្ញុំនៅអ្នកលឿងត្រើយខាងលិច ពេលនោះ ខ្ញុំមានវិទ្យ មួយគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃមហាសាលរបស់ខ្ញុំ ខ្ញុំតែងតែបើកចំរៀង
ស្ដាប់ ស្ដាប់ចុះស្ដាប់ឡើង ប៉ះចំ ពូនិយាយពី ជីវិតគួរឲ្យធុញទ្រាន់ មួយថ្ងៃៗ ស៊ីហើយដេក ដេកហើយស៊ី ស៊ីហើយដើរ ដើរហើយដេក ដេកយូរមិនបានទេ ត្រូវតែធ្វើការ ទើបបាន បានស៊ី ស៊ីហើយត្រូវទៅជុះចេញ ហើយស៊ីទៀត មនុស្សធ្វើការដដែលៗ ថ្ងៃនេះធ្វើអញ្ចឹង ថ្ងៃស្អែកឡើង ក៏ធ្វើអញ្ចឹងទៀត។ ជីវិតនេះ គួរឲ្យនឿយណាយណាស់ ធ្វើរឿងតែដដែលៗ។ ពេលនោះ ខ្ញុំយល់ថាត្រូវ ហើយគឺជាលើកទីមួយ ដែលខ្ញុំបានស្ដាប់ មនុស្សដែលនិយាយពីជីវិត។ តែមាន មនុស្សម្នាក់ ជាសកម្មជន របស់បក្សសម រង្សី ឃើញខ្ញុំស្ដាប់ ពូដូច្នេះ វាក៏និយាយប្រាប់មកខ្ញុំថា ខឹម វាសនា ជាអាយ៉ង គណបក្សប្រជាជន ។ វាស៊ីឈ្នូល របស់បក្សប្រជាជន បក្សប្រជាជន ឲ្យវា មកបំបែកបក្ស សម រង្សី។ អានោះ វានិយាយបែប ធ្វើឲ្យខ្ញុំ មិនទាន់មានមួលដ្ឋាន នៃការគិត ជឿវា ឡើងស្លោកស្លឹកត្រចៀក។ ខ្ញុំលែងស្ដាប់ ពូ ទៀតហើយ ទោះបីពីមុន ខ្ញុំយល់ថា ពូនិយាយត្រូវហើយក៏ដោយ។ ក្នុង ចិត្តរបស់ខ្ញុំ ខឹម វាសនា អាយ៉ង ខឹម វាសនា បោក មេស៊ីឈ្នូល។ ហើយខ្ញុំចាប់ផ្ដើម បើកវិទ្យុ ស្ដាប់ចំរៀង ធ្វើសកម្មភាព ដូចមនុស្សអត់ប្រយោជន៍ដទៃទៀតដែរ។ ដើមឆ្នាំ ២០០៨ គឺជាឆ្នាំ ដែលខ្ញុំបន្ត មកសិក្សា នៅទីក្រុង ភ្នំពេញ។ ខ្ញុំបាននៅជាមួយមិត្តភក្តិ ប្រហែលពាក់កណ្ដាលឆ្នាំ មិត្តម្នាក់ ហើយគេតែងតែបើក សំលេងពូ វាសនា លឺៗ ក្នុងបំណង ឲ្យខ្ញុំស្ដាប់ដែរ តែត្រចៀកខ្ញុំ បិទជិតឈឹង មិនរវីរវល់ នឹង ពូនិយាយអ្វីទេ។ ថ្ងៃមួយម៉ោង បាយ យើងញុំាបាយជុំគ្នា ហើយលោកបងហ៊ី គាត់និយាយបង្ហើរចោលថា គណបក្ស សម្ព័ន្ធ អ្នកចូលរួម សុទ្ធតែចេញលុយ ហើយអ្នកដែលចូលរួម មិនងាយ នឹងមានមនុស្សណាចេញ ពីគណបក្សណាស់ ។ ចូលហើយគឺតាំងស៊ប់តែម្ដង។ នៅពេលលឺដូច្នេះ ខ្ញុំចាប់ផ្ដើមឆ្ញល់ឡើង ខ្ញុំគិតថា យី ម៉េចក៏បក្សនេះ គេចូលលុយ បើខ្ញុំស្ដាប់ លឺតែគេបានលុយពីគណ បក្ស ទើបគេចូល? ហើយ ម៉េចក៏បក្សនេះ អ្នកចូលរួម មិនសូវឃើញមានអ្នកចេញពីបក្សនេះដូច្នេះ? បើឃើញតែមនុស្សក្នុងបក្សនីមួយៗ ចេញចូលៗ ដូច្នេះ? អស្ចារ្យណាស់ ពេលនោះ ខ្ញុំចាប់ផ្ដើមចេះឆ្ញល់ហើយ។ ដល់ក្រោយ មកទៀត មិត្តខ្ញុំ ដែលរៀនជាមួយគ្នា បាននិយាយថា ពូវាសនា គាត់និយាយ មានហេតុមានផល។ ហេតុផល? ខ្ញុំចាប់ដ្ដើមលឺពាក្យហេតុផល តាំងពីពេលនោះមក។ ខ្ញុំមិនដែលលឺនរណា និយាយថា មានហេតុមានផលទេ។ ខ្ញុំយល់ថា ត្រូវហើយ មនុស្សត្រូវមានហេតុ មានហេតុផល។ ទាំងនេះធ្វើឲ្យខ្ញុំ រំសាយ ការយល់ខុសចំពោះពូបានច្រើនហើយ។ ប៉ុន្មានថ្ងៃក្រោយមកទៀត ខ្ញុំ និង លោកបងហ៊ី ជល់គ្នាម្ដងទៀត លោកបងហ៊ី បាននិយាយណែនាំដល់ខ្ញុំច្រើន តែខ្ញុំល្ងង់ពេក មិនសូវយល់ទេ តែខ្ញុំចង់សួរគាត់ ថា ហេតុអ្វីបានអ្នកចូលរួមក្នុងបក្សចូលលុយ? គាត់និយាយថា គេយល់អំពីបក្ស បក្សគឺធ្វើដើម្បី ប្រទេសជាតិ អ្នកចូលរួមដើម្បីបក្ស គឺដូចគ្នានឹងចូលរួម ដើម្បីជាតិ។ ដើម្បីជួយជាតិបាន គឺត្រូវតែបង្កើតបក្ស ដើម្បីដឹកនាំបក្សទៅមុខ បាន គេត្រូវតែជួយជ្រុមជ្រែងបក្សអញ្ចឹងហើយ។ យី ចំលើយនេះ ម៉េចក៏ល្អខ្លាំង ម្លេះ ខ្ញុំមិនដែលជួបទេ។ សម ហេតុសមផលរបស់គេ។ កិច្ចពិភាក្សាជាប្រវត្តិសាស្រ្ត បានបន្ដ ទៅមុខទៀត លោកបងហ៊ី បាននិយាយថា គណបក្សសមរង្សី និយាយពីបញ្ហាខ្វាងៗ មិនត្រូវដូចគណបក្សយើងទេ គឺគណបក្សយើង និយាយពីបញ្ហាចំៗ ប្រៀបដូច ជាយកស្នរបុកចំដើមទ្រូងប៊ឹប អញ្ចឹង គឺ រាល់បញ្ហា របស់ជាតិ គឺបណ្ដាលមកពីអំណាចប្រមូលម្ដុំក្នុងកណ្ដាប់ដៃ មនុស្សមួយក្រុម គេចង់បង្កព្យុះភ្លៀងស្រេចតែគេ។ ពេលនេះ ខ្ញុំរិតតែកើតសទ្ធា ហើយ ។ ហើយលោកបងហ៊ី បានបន្ដនិយាយទៀត ដើម្បីអាចដោះស្រាយបញ្ហា នេះបាន គឺយើងមានយុន្តការ៨ចំណុច ដើម្បីបំបែក អំណាចប្រមូលផ្ដុំ។ ខ្ញុំសួរថា មានអ្វីខ្លះ ហើយគាត់ក៏រៀបរាល់មួយៗ ទីបំផុត ខ្ញុំអស់នៅវិចិកិច្ឆា គឺមន្ទិលសង្ស័យហើយ។ ប៉ុន្មានថ្ងៃក្រោយមក ខ្ញុំបានសុំយកឌីសសំលេង ពូ យកទៅស្ដាប់។ ខ្ញុំស្ដាប់ ឌីសមូលដ្ឋាន គឺឌីស A បានប្រហែល ៥ ឬ ៦ ម៉ោង ខ្ញុំអាចវាយ តម្លៃបានថា គាត់និយាយមានហេតុមានផល ហើយឲ្យខ្ញុំជក់ចង់តែស្ដាប់ គាត់និយាយ។ ហើយខ្ញុំបន្ដស្ដាប់ពូ មួយថ្ងៃ ៤ម៉ោង ឬ៥ម៉ោង។ ខ្ញុំស្ដាប់បាន ប្រហែល ១០៥ ម៉ោង ខ្ញុំបានទៅទីស្នាក់ការ ហើយ គឺទៅចូលលុយ និងទៅ ចំលងសំលេងពូ យកមកស្ដាប់ទៀត កាលនោះ ប្រហែលខែកញ្ញា ហើយដល់ខែ តុលា ខ្ញុំបានទៅ ចូលរួម ក្នុងវេទិការគណបក្សប្រចំាខែ ពេលនោះមានមនុស្ស ច្រើនបំផុត គឺ ២០០ នាក់។ ហើយបើទៅខុសពីថ្ងៃវេទិការ មិនសូវមានមនុស្សទេ គឺទីស្នាក់ការស្ងាត់ណាស់។ ដោយសារខ្ញុំចេញចូល គណបក្ស ច្រើន ខ្ញុំស្គាល់ ពួកមនុស្សចាស់ៗ ខ្ញុំស្គាល់ពួកមនុស្សចាស់ៗទាំងនោះច្បាស់ណាស់។ តែឥលូវ ពួកមនុស្សចាស់ៗទាំងនោះរត់ចេញស្ទើរអស់ហើយ ។ ខ្ញុំចាប់ផ្ដើមយល់បានច្រើន ប្រហែល ២០០៩ ខ្ញុំចាប់ផ្ដើម មានអារម្មណ៍មិនស្រួលពីពួកមនុស្សចាស់ៗ ទាំងនោះ ទី១ គឺ ពូ អិត សារុម តែខ្ញុំមិនហ៊ាននិយាយទេ ព្រោះខ្ញុំទុកចិត្តលើ ពូ ថាបើអិត សារុម មិនល្អ ពូមិនយកមកធ្វើជាអនុប្រធានបក្សទេ។ តែខ្ញុំចាប់ផ្ដើម កត់សំគាល់ក្នុងចិត្តថា ពូ អិត សារុម មិនសមធ្វើជាអនុប្រធានបក្សទេ។ ទី២ ខ្ញុំ មានអារម្មណ៍ មិនស្រួល ជាមួយ ប៉ាង វណ្ណថោន ខ្ញុំបាននិយាយរឿងនេះ ជាមួយ មិត្តភក្តិ ថា ប៉ាង វណ្ណថោន ទើបនឹងមានឈ្មោះ មានតួនាទីក្នុងបក្ស ហើយបានឡើងនិយាយ នៅប៉ុស្ដិ វិទ្យុ ប៉ុន្មានដងសោះ ហើយអីលូវ ឡើងរឹក អឿ ទៅហើយ។ តែខ្ញុំមិនហ៊ានិយាយរឿងនេះ ប្រាប់ពូទេ ពេលនោះខ្ញុំអាយុ ប្រហែល ២០ឆ្នាំ មិនទាន់អាចគិតអីស៊ីជម្រូវនៅឡើយ ទេ។ ខ្ញុំយល់ថា គេនៅក្បែរ ពូ ប្រហែលគេល្អហើយ បើគេអាក្រក់ម៉េចអាចនៅក្បែរពូបាន។ បន្ទាប់ពីខ្ញុំ ធ្វើសកម្មភាព ដើរពន្យល់មនុស្សទាំងតាតិ តាតាក់ អំពីបក្ស មានអ្នកខ្លះ ឃើញតែមុខខ្ញុំទៅ ទាញទ្វារបិទក្រាំង ហាស ហាស ។ មិនទាន់ចប់ទេ រឿងរ៉ាវ នៃការធ្វើការងារបក្ស ៥ឆ្នាំ រហូលមកដល់អីលូវ.....។