បើអ្នកមិនទុកចិត្ត មានក្តីសង្ស័យណាមួយចំពោះLDP នោះមានន័យថាអ្នកមិនទាន់យល់ពី LDP ទេ។ បើអ្នកមិនទាន់យល់ពីLDPទេ សូមអ្នកកុំបោះឆ្នោតគាំទ្រ LDP អោយសោះ។ ចាំអ្នកជ្រះស្រឡះអស់មន្ទិលសង្ស័យពី LDP ចាំអ្នកមកចូលរួមនឹង LDP ព្រោះLDP តំរូវលក្ខខណ្ឌថា អ្នកដែលចូលរួមនឹងចលនាLDP ត្រូវតែមានការយល់ដឹងច្បាស់លាស់ពីLDP។ LDP លើសពីគណបក្សនយោបាយ ពួកយើងជាមហាគ្រួសារមួយ បើអ្នកមានក្តីសង្ស័យចំពោះក្រុមណាមួយ តើអ្នកនឹងក្លាយទៅជាសមាជិកគ្រួសារនោះយ៉ាងម៉េចទៅកើត?បើអ្នកពិតជាបានក្លាយខ្លួនជា
សមាជិកគ្រួសារណាមួយហើយ តើអ្នកអាចមានក្តីសង្ស័យចំពោះគ្រួសារខ្លួនយ៉ាងម៉េចទៅកើត? LDP ត្រូវការបង្កើតអោយបាននូវមហាគ្រួសារខ្មែរ ដោយផ្តើមចេញពីគ្រួសារLDP ដូច្នេះបើអ្នកនៅមានការសង្ស័យណាមួយក្នុងផ្លូវចិត្ត នោះពិតណាស់អ្នកមិនទាន់អាចក្លាយជាសមាជិកគ្រួសារLDPបានទេ។ បើអ្នកពិតជាស្មោះត្រង់ក្នុងរឿងសង្ស័យនេះមែន សូមអ្នកបន្តតាមដានសង្កេតអំពីLDPទៀតចុះ យើងជាសមាជិកគ្រួសារLDP សូមធានាថា អ្នកនឹងបានទៅដល់ទំនុកចិត្តមួយយ៉ាងពិតប្រាកដ ចំពោះគ្រួសារLDP យើង ហើយនៅទីបំផុតនៃការតាមដានរបស់អ្នកៗនឹងក្លាយទៅជាសមាជិកLDP យ៉ាងពិតប្រាកដ៕