loading...
មនុស្សខូច មានធម្មជាតិខូចដុះស្អិតនៅក្នុងចិត្ត ជាហេតុដែលបណ្តាលអោយពួកគេប្រព្រិត្តអំពើខូច ថោកទាបបានយ៉ាងងាយណាស់ តែបែទៅជាកែខ្លួនមកជាមនុស្សល្អវិញបានយ៉ាងលំបាក។ ពាក្យសំដីរបស់មនុស្សម្នាក់ដែលនិយាយចេញមក វាមិនត្រឹមតែ ប្រាប់រឿងរ៉ាវ ប្រាប់ការយល់ឃើញ ឬប្រាប់ពីអារម្មណ៍របស់អ្នកនិយាយប៉ុណ្ណោះទេ ប៉ុន្តែវាក៏ប្រាប់អំពីសណ្តានរបស់អ្នកនិយាយនេះផងដែរ។ មនុស្សខូចចូលចិត្តនិយាយកាច់មួល បំផ្លើស បំភាន់ សេចក្តីពិត ក្នុងបំណង អោយមនុស្សដែលខ្លួនគេកំពុងនិយាយរៀបរាប់ប្រាប់អ្នកដទៃនោះ ត្រូវអ្នកដទៃមើលឃើញថាជាមនុស្សអាក្រក់ តាមចេតនាកាច់មួលរបស់អ្នកនិយាយនោះ។ តែគេភ្លេចនឹកគិតដល់ថា ការនិយាយខុសការពិត កាច់មួលគេ បំផ្លើសការពិត បំភាន់ការពិត វាជាការបង្ហាញដល់អ្នកស្តាប់យ៉ាងច្បាស់អំពីសណ្តានរបស់អ្នកនិយាយ ដែលពាក្យខ្មែរនិយាយថា" សំដីសរជាតិ មារយាទសពូជ" នោះផងដែរ។ គេភ្លេចគិតមួយទៀតថា តំលៃនៃមនុស្សម្នាក់ៗមិនស្ថិតនៅលើមាត់អ្នកដទៃថាទេ ប៉ុន្តែតំលៃនោះ ត្រូវបានកំនត់ដោយការងាររបស់បុគ្គលម្នាក់ៗផ្ទាល់។ និយាយខុសការពិត និយាយកាច់មួល និយាយបំផ្លើស ក្នុងបំណង់កាច់មួលបន្ថោកអ្នកដទៃវាគ្រាន់តែជាការសំដែងអោយអ្នកដទៃបានឃើញ នែមើលមកខ្ញុំមើល តើខ្ញុំមានសណ្តានថោកប៉ុណ្ណាតែប៉ុណ្ណោះ៕
1 hr · Public
9:56 PM