loading...
ថ្ងៃនេះជាបុណ្យខួបគំរប់៩ឆ្នាំរបស់បក្សយើង វាក៏ជាថ្ងៃដែលធ្វើអោយពូនឹកក្មួយខ្លាំងណាស់
សិលា។ ពូហៅឈ្មោះក្មួយតិចៗក្នុងចិត្តពូ" សិលាក្មួយអើយពូនឹកក្មួយណាស់" ជាតិនេះមានតែសេចក្តីស្លាប់ទេដែលធ្វើអោយពូអាចបំភ្លេចក្មួយបាន។ ការងារដែលក្មួយបានធ្វើ ស្នាមញញឹមគ្មានគំនួច កែវភ្នែកគ្មានពិសពុលរបស់ក្មួយបានដិតដាមជ្រៅណាស់ក្នុងចិត្តពូ។ ពេលទំនេរ ពេលពូនឹកដល់ក្មួយ ពូតែងតែអានសារដែលក្មួយតែងតែផ្ញើរមកពូតាមfacebook អានហើយគ្មានម្តងណាដែលពូមិនស្រក់ទឹកភ្នែកទេ។ ពូពិតជានឹកក្មួយណាស់សិលា៕
8 hrs · Public
5:38 PM