Veasna Khem added 4 new photos.
អានហើយត្រេះរិះពិចារណាទាំងអស់គ្នាទៅចុះ។ ពូអាចមើលមនុស្សអាក្រក់ច្រឡំថាមនុស្សល្អ ហើយរឿងនេះមានជាញឹកញាប់ទៀតផង តែសូម្បីតែម្តងក៏មិនដែលដែរក្នុងជីវិតពូ
ដែលមើលមនុស្សល្អ ច្រឡំថាជាមនុស្សអាក្រក់។ ពូចេះតែហួសចិត្ត ម្តេចក៏គេហ៊ានអាកាត់ថាអ្នកដែលពូថាជាមនុស្សអាក្រក់នោះ ថាជាមនុស្សល្អទៅវិញនៅពេលដែលរឿងរ៉ាវដែលកើតឡើងរវាងអ្នកនោះនឹងពូៗជាអ្នកដឹងជាង
ដែលមើលមនុស្សល្អ ច្រឡំថាជាមនុស្សអាក្រក់។ ពូចេះតែហួសចិត្ត ម្តេចក៏គេហ៊ានអាកាត់ថាអ្នកដែលពូថាជាមនុស្សអាក្រក់នោះ ថាជាមនុស្សល្អទៅវិញនៅពេលដែលរឿងរ៉ាវដែលកើតឡើងរវាងអ្នកនោះនឹងពូៗជាអ្នកដឹងជាង
អ្នកអារកាត់នោះ ហើយអ្នកអារកាត់នោះក៏មិនដែលបានមកសួរពូពីរឿងរ៉ាវជំលោះរវាងពូនិង
ភាគីម្ខាងទៀតផងហ្នឹង ម្តេចហ៊ានថាពូគិតច្រឡំលើគេទៅវិញហ្ន? ហេតុអ្វីពូមិនដែលច្រឡំ
មនុស្សល្អថាជាមនុស្សអាក្រក់? ព្រោះមនុស្សទូទៅគេធ្វើអាក្រក់មកលើខ្លួនម្តងពីរដង តែងតែខឹងរួចសំរេចថាអ្នកនោះជាមនុស្សអាក្រក់ហើយ តែសំរាប់ពូមនុស្សធ្វើខុសលើពូរាប់ដង
មិនអស់ក៏ពូនៅតែចិត្តមិនដាច់ រហូតមនុស្សនៅជុំវិញពូដែលដឹងរឿង ចង់ស្ទះទ្រូងស្លាប់នឹងរឿងពូអនុគ្រោះអោយមនុស្សខូចហ្នឹងច្រើនដងហួសពេក អញ្ចឹងហើយបើពូថាមនុស្សនេះអាក្រក់ហើយគឺមានន័យថាគេបានធ្វើរឿងហួសហេតុច្រើនដង
នឹងធ្ងន់ធ្ងរលើពូណាស់ទើបពូដាច់ចិត្ត។ តួយ៉ាងអាមឿន មនុស្សជុំវិញពូនិយាយប្រាប់ពូថាអាមឿនអាក្រក់ណាស់តែពូនៅតែមិនដាច់ចិត្ត លុះចុងក្រោយពូមានអារម្មណ៍ថាហួសហេតុ។ អារម្មណ៍នេះមនុស្សនៅជុំវិញពូគេមានចំពោះអាមឿនយូរណាស់ហើយ។ អ្នកនិយាយខាងលើនេះមើលមនុស្សមិនត្រូវទេ និយាយពីលក្ខណ:មនុស្សដែលបានរៀបរាប់ខាងលើត្រូវតិចណាស់។ តែយ៉ាងណាក៏ពូនៅតែគោរពទឹកចិត្តអ្នកនិយាយខាងលើនេះថា បានឈឺឆ្អាលនឹងldpដែរ៕
12 hrs · Edited · Public