១_អស់ឱកូនប្រុសសម្លាញ់ចិត្តប៉ា តើកូនរស់របៀបណា សង្គមហៅមហាអយុត្តិធម៌ រស់មិនកើតទេខ្មៅក្លាយជាស ទោះស្លាប់ក៏ប៉ាស្មគ្រ័ប្តូរ សាងសង្គមល្អអោយកូនប្រុសថ្លៃ ។ ២_ក្តីសុខនៃកូនជាញើសឈាមប៉ា ជាតិនេះមានក្តីប្រាថ្នាអោយកូនថ្លៃថ្លាជីវិតផុតភ័យ រស់នៅកក់ក្តៅជីវិតមានន័យ ទោះឈាមប៉ាក្រាលពេញដី ក៏នោះជាក្តីពេញចិត្តនៃប៉ា ។ ៣_ឱកូនប្រុសពៅបណ្តូលចិត្តអើយ បើប៉ារាហើយ កូនប្រុសប៉ាអើយកូនពឹងអ្នកណា មួយជំហានស្លាប់ក៏ប៉ាសច្ចា ជាតិនេះប៉ារស់ព្រោះស្តារ សង្គមថ្លៃថ្លាទុកអោយពួកកូន ។ R_ថ្ងៃក្រោយកូនត្រូវបន្តវេនប៉ា ជីវិតរស់ព្រោះខេមរា ថែរកេរ្តិដូនតាកុំអោយសាបសូន្យ រក្សាវាទុកអោយបានជាក្បួន ទុកតរាប់រយជំនាន់ បានជារង្វាន់ ដល់មនុស្សផងគ្នា ។
17 hrs · Public